ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ មករា​ ព្រឹក


ទន្លេ​លីវ​ជាង​ នៅលីវជូ​ ប្រទេសចិន
ទន្លេ​លីវ​ជាង​ នៅលីវជូ​ ប្រទេសចិន

ចិន៖ ការ​លេច​ចេញ​សារធាតុ​គីមី​ពុលនៅភាគខាង​ត្បូងប្រទេស​ចិន​បាន​បង្កើន​ការ​លក់​ទឹក​សុទ្ធ​ដប​។ ​មនុស្ស​រាប់​លាននាក់​ក្នុង​ប៉ែក​ខាង​ត្បូងបាន​ទទួល​ការ​ព្រមាន​ថាកុំ​ឲ្យបរិភោគ​ទឹក​ម៉ាស៊ីន​កាល​ពី​ថ្ងៃ​សុក្រ ​ក្រោយ​ពី​មាន​ការ​លេច​ចេញ​សារធាតុ​គីមីនៅ​ឯ​អណ្តូង​រ៉ែ​មួយ​ដែល​បាន​បង្កើន​កម្រិត​កាត់ម៉្ញូម ​(cadmium) ​ប្រកប​ដោយ​គ្រោះថ្នាក់​ក្នុង​ទន្លេ​លីវ​ជាង​។

ភូមា៖ មន្ត្រី​ជាន់​ខ្ពស់​ភូមា​ម្នាក់​បាន​និយាយ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា​រដ្ឋាភិបាល​របស់​លោក​ដែល​គាំទ្រ​ដោយ​ពួកយោធា​មិន​ទាន់​បាន​ធ្វើ​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យសព្វ​គ្រប់​នៅ​ទ្បើយ​ទេ។​

សហរដ្ឋអាមេរិក របាយការណ៍​មួយ​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​និយាយ​ថា​ក្រុម​យោធាអាមេរិកគ្រោង​នឹង​បញ្ជូន​មូលដ្ឋានបណ្តែត​មួយ​សម្រាប់​កងពិសេស​ commando ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ​ដែល​នៅ​ទី​នោះ​ការ​ទាក់​ទង​ជាមួយ​ប្រទេស​អ៊ីរ៉ង់មាន​ភាព​តានតឹង ​ហើយ​ប្រទេសឯ​ទៀត​ៗ​កំពុង​មាន​ចលាចល​ខាង​នយោបាយ​ផង​ដែរ​។​

ស៊ីរី៖ សម្ព័ន្ធ​អារ៉ាប់​និយាយ​ថា​ខ្លួន​ផ្អាក​បេសកកម្ម​សង្កេតការណ៍​របស់​ខ្លួននៅស៊ីរី​ដោយសារ​មាន​កំណើន​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១០០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ថ្មី​ៗ​នេះ។​

អាហ្វហ្គានីស្ថាន​៖ អង់គ្លេសនិយាយ​ថា​ខ្លួន​នឹង​ឈរ​ជើង​ជាមួ​យ​អាហ្វហ្គានីស្ថាន​ដោយ​រក្សា​ទុក​ទាហាន​នៅ​ទី​នោះ​រហូត​ដល់​ឆ្នាំ​២០១៤។​

សេនេហ្កាល់៖ ភាព​តាន​តឹង​កំពុង​តែ​កើន​ខ្លាំង​នៅ​តាម​ផ្លូវ​នៃ​ក្រុង​ដាកា ដែល​នៅ​ទី​នោះ​ពួក​ប៉ូលីស​ប្រុង​ប្រៀប​ខ្លួន​សម្រាប់​មួយ​យប់ទៀត​នៃ​ការ​ប្រឆាំង​តវ៉ា​ដោយ​ហិង្សា​។​

ប្រេស៊ីល៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​រលំ​អាគារ​បី​ខ្នងនៅប្រេស៊ីល ​បាន​កើន​ទ្បើង​ដល់​យ៉ាង​តិច​ណាស់​១៧​នាក់​ហើយ។ ​ពួក​មន្ត្រី​បាន​និយាយ​ថា​ពួក​អ្នក​ជួយ​សង្ក្រោះបាន​ទាញ​សាក​សព​ថែម​ទៀត​ពី​កម្ទេចអាគារ​នោះ​កាលពី​ថ្ងៃ​សៅរ៍​គឺ​បី​ថ្ងៃ​ក្រោយ​ពី​អាគារ​ការិយាល័យ​បាន​រលំ​នៅ​កណ្តាល​ក្រុង​ រីយ៉ូ ដឺ ជេនេរ៉ូ Rio de Janeiro។

XS
SM
MD
LG