ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៨ មករា​ យប់​


លោក​Vitaly Churkin​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ថ្លែង​នៅ​ជំនួប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​អំពី​​ការរារាំង​ជម្លោះ​នៅ​សម័យ​ប្រជុំ​ទី​៦៦​របស់​មហាសន្និបាត​​នៅទីស្នាក់​ការ​របស់​អង្គការ​សហប្រជាជាតិ​ ថ្ងៃ​ព្រហស្បត៍​
លោក​Vitaly Churkin​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ថ្លែង​នៅ​ជំនួប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​អំពី​​ការរារាំង​ជម្លោះ​នៅ​សម័យ​ប្រជុំ​ទី​៦៦​របស់​មហាសន្និបាត​​នៅទីស្នាក់​ការ​របស់​អង្គការ​សហប្រជាជាតិ​ ថ្ងៃ​ព្រហស្បត៍​

ស៊ីរី៖ ប្រទេស​រុស្សី​បាន​និយាយ​ថា ផ្នែក​ខ្លះ​នៃ​សេចក្តីព្រាង​សម្រេច​ចិត្ត​របស់​អឺរ៉ុប និង​ពួក​ប្រទេស​អារ៉ាប់​អំពី​ប្រទេស​ស៊ីរី ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប. កាល​ពី​ថ្ងៃ​សុក្រ​ជា «ការ​មិន​អាច​ទទួល​យក​បានទេ» ហើយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ប្រុង​ប្រៀប​ធ្វើការ​ចរចា»។

អាហ្វហ្គានីស្ថាន៖ លោក​ប្រធានាធិបតី​បារាំង នីកូឡាស សាគូហ្ស៊ី (Nicolas Sarkozy) បាន​មាន​ប្រសាសន៍​ថា ពួក​ទាហាន​បារាំង​នឹង​ធ្វើ​កិច្ច​ប្រតិបត្តិការ​ហ្វឹក​ហ្វឺន​ជា​ថ្មី​ទ្បើង​វិញ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ពី​បាន​ផ្អាក​មួយ​អាទិត្យ​ដោយសារ​មាន​ការសម្លាប់​បុគ្គលិក​យោធា​បារាំង​បួន​នាក់​ដោយ​ទាហាន​អាហ្វហ្គានីស្ថាន​ម្នាក់។

ស.រ.អ.៖ លោក លីយ៉ុង ផាណែតា (Leon Panetta) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ស.រ.អ. បាន​មាន​ប្រសាសន៍​ថា​ លោក​ខ្វល់​ខ្វាយ​អំពី​វេជ្ជបណ្ឌិតប៉ាគីស្ថាន​ម្នាក់ ដែល​បាន​ជួយ ស.រ.​អ. ឱ្យរក​ឃើញ អូសាម៉ា ប៊ីនឡាឌីន (Osama bin Laden) ​មេដឹកនាំ​ពួក​ អាល់ ខៃដា (al-Qaida)។

រុស្សី៖ ពួកមន្ត្រី​រុស្សី​បាន​រារាំង​លោក​ ហ្គ្រីកហ្គោរី យ៉ាវលីនស្គី (Grigory Yavlinsky) មេដឹកនាំ​ក្រុម​ប្រឆាំង​សេរីនិយម មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ វ្លាត់មៀ ពូទីន (Vladimir Putin) ទេ ដោយសារ​មាន​បញ្ហា​ជាមួយ​សំណុំ​ឯកសារ​ចុះ​ឈ្មោះ​របស់​លោក។

XS
SM
MD
LG