ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៧ មករា​ ព្រឹក


ប៊ីល និង​ម៉េលីនដាហ្គេតស៍ (រូបថតឯកសារ២០១១)
ប៊ីល និង​ម៉េលីនដាហ្គេតស៍ (រូបថតឯកសារ២០១១)

សកលលោក៖ មូលនិធិ​សាកល​សម្រាប់​ប្រយុទ្ធ​ជំងឺ​អេដស៍​ គ្រុនចាញ់​ និង​របេង​ នឹង​ ទទួល​បានថវិកា​បន្ត​ចំនួន​៧៥០​លាន​ដុល្លារ​ពី​មូលនិធិ​បៀល​និងម៉េលីនដា​ហ្គេតស៍ ដើម្បី​បន្ត​កិច្ច​ការ​របស់​ខ្លួន។ ឆ្នាំ​នេះ មូលនិធិ​សាកល​ហៅ​ក្លូបលហ្វាន់បាន​ទាយ​ថា​កម្មវិធី​ដែល​ខ្លួន​គាំទ្រ​នឹង​ជួយ​ជីវិត​មនុស្ស​ជាង​១​លាន​នាក់​ទៀត នៅ​ពេល​ដែល​មូលនិធិ​និយាយ​ថា យុទ្ធសាស្រ្ត​របស់​ខ្លួន​បាន​ជួយ​ជីវិត​មនុស្ស​ជាង​៦​លាន​៥​ សែន​នាក់​ជុំ​វិញ​ពិភពលោក។

អ៊ីរ៉ុង៖ ចិន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ បម្រាម​របស់​សហភាព​អឺរ៉ុប​លើ​ទំនិញ​ប្រេង​នាំ​ចូល​ពី​អ៊ីរ៉ង់​មិន​មែន​ជា​ការ​ឆ្លើយ​តប ​«ស្ថាបនា»​ មួយ​ទៅ​នឹង​កម្មវិធី​ថាមពល​របស់​ក្រុង​តេហេរ៉ង ដែល​គេ​សង្ស័យ​ថា​មាន​ទាក់​ទង​នឹង​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ចិន​រិះគន់​ថា​ ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​របស់​សហរដ្ឋអាមេរិក​នឹង​ដំឡើង​ភាព​តាន​តឹង​នឹង​ដំឡើង​តម្លៃ​ប្រេង​។

ស៊ីរី៖ លោក​ ណាប៊ៀល អ៊ីឡារ៉ាប៊ី ប្រធាន​សមាគម​ប្រទេស​អារ៉ាប់​ថ្លែងថា​លោក​និង​លោក​នាយក​រដ្ឋមន្រ្តីកាតានឹង​ប្រគល់​ផែនការ​មួយ​របស់​ប្រទេស​អារ៉ាប់​សម្រាប់​ការ​ដោះស្រាយ​ការ​បះ​បោរ​ជា​ច្រើន​ខែ​នៅស៊ីរី​ ជូនទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិនៅ​ថ្ងៃ​ច័ន្ទ។

អ៊ីរ៉ុង៖ ប្រធានាធិបតីអ៊ីរ៉ង់​ លោក​ ម៉ាហម៉ោទ អាម៉ាឌីនីជែតថ្លែង​ថា​រដ្ឋាភិបាល​លោក​មិន​ប្រឆាំង​នឹង​ការ​ចរចា​ជា​មួយ​មហា​អំណាច​បស្ចឹម​ប្រទេស​ទេ​ អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ តែ​ក៏​ចង់​ឲ្យ​ប្រទេស​ទាំង​នេះ​ប្តូរ​អ្វី​ដែល​លោក​ហៅ​ថា​ ឥរិយាបថ​«អាក្រក់» ​របស់ខ្លួន​ចំពោះអ៊ីរ៉ង់​ដែរ​។

សហរដ្ឋអាមេរិក៖ លោ​កប៉ារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីអាមេរិកបាន​ប្រកាស​ថា​ រដ្ឋបាល​របស់​លោក​នឹង​ដាក់​ជួល​ដី​ទំហំ​១៥​លាន​ហិចតា​ នៅ​ក្នុង​ឈូង​សមុទ្រ​ មិចស៊ិក​ ដើម្បី​ធ្វើ​ការ​រុក​រក​ប្រេង​និង​ឧស្ម័ន​។ លោក​អូប៉ាម៉ា​បាន​បន្ត​ថាការនេះ​នឹង​ជំរុញ​ឲ្យអាមេរិក​ប្រើ​ឧស្ម័ន​ធម្មជាតិ​ជំនួស​ប្រេង និង​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ប្រែ​ក្លាយ​ជា​ប្រទេស​អារ៉ាប៊ីសាអូឌីត ខាង​ឧស្ម័នធម្មជាតិ​ ដោយ​និយាយ​ថា​ អាមេរិក​មាន​ឧស្ម័ន​ប្រើ​សម្រាប់​រយៈ​ពេល​ ១០០​ ឆ្នាំ​ទៅ​មុខ​ទៀត។

ទីបេ៖ មេ​ដឹកនាំ​ដែល​បាន​ជាប់​ឆ្នោត​នៃ​សហគម​និរទេស​របស់​ដែនដី​ទីបេបាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​សកល​មួយ​ដើម្បី​ផ្តន្ទាទោស​ ការ​សម្លាប់​ក្រុម​បាតុករ​ជាតិ​ ទីបេ​យ៉ាង​ហោច​ណាស់​៦​នាក់​ នៅ​ក្នុង​បាតុកម្ម​កាល​ពី​ថ្ងៃ​ច័ន្ទ​និង​អង្គារ​ ដោយ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ខេត្ត​ ស៊ីឈួន​ នៅ​ភាគ​នីរតីប្រទេស​ចិន​។​

អាហ្វហ្គានីស្ថាន៖ លោក អ៊ែនដឺ ហ្វក រ៉ាសមូសិន អគ្គលេខាធិការ​អង្គការ​ អូតង់​ បាន​អំពាវនាវ​ឲ្យបារាំង​បន្ត​ប្រតិបត្តិការ​ហ្វឹក​ហ្វឺន​នៅ​អាហ្វហ្គានីស្ថាន​ ទោះ​បី​ជា​មាន​ការ​សម្លាប់​ទាហាន​បារាំង​៤​នាក់​ដោយ​ទាហាន​អាហ្វហ្គានីស្ថាន​ម្នាក់​កាល​ពី​សប្តាហ៍​មុន​ក៏​ដោយ។

រុស្ស៊ី៖ អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​របស់​អង្គការ​សម្រាប់​សន្តិសុខ​និង​សហប្រតិបត្តិការ​ក្នុង​ទ្វីប​អឺរ៉ុបបាន​ចាប់​ផ្តើម​បេសកកម្មវាយ​តម្លៃ​ដំណើការ​បោះ​ឆ្នោត​នៅរុស្ស៊ី​ នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៤​ខែ​មិនា។

XS
SM
MD
LG