ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៥ មករា​ យប់


លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ធ្វើ​សន្ទរកថា​​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហព័ន្ធ​ឆ្នាំ​១០១២​​នៅ​វិមាន​រដ្ឋ​សភា​​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១២។
លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ធ្វើ​សន្ទរកថា​​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​សហព័ន្ធ​ឆ្នាំ​១០១២​​នៅ​វិមាន​រដ្ឋ​សភា​​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១២។

ស.រ.អ.៖ ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា​ នឹង​ចាប់ផ្ដើម​ធ្វើ​ទស្សនកិច្ច​ ៣​ថ្ងៃ​ក្នុង​រដ្ឋ​ចំនួន​៥ នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​បង្ហាញ​ផែនការ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដែល​លោក​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ក្នុង​សន្ទរកថា​ប្រចាំ​ឆ្នាំ​កាល​ពី​យប់​ថ្ងៃ​អង្គារ។

អេហ្ស៊ីប៖ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ​អេហ្ស៊ីប ​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ទីលាន​តារៀរ​(Tahrir Square) នៃ​ទី​ក្រុង​គែរ​ (Cairo) ដើម្បី​កត់​សំគាល់​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​ងើប​បះបោរ​ ដែល​បណ្ដាល​ឲ្យ​ប្រធានាធិបតី​យូរ​អង្វែង​ ហុសនី ​មូបារ៉ាក់​ (Hosni Mubarak) ​ធ្លាក់​ចេញ​ពី​អំណាច។

សូម៉ាលី៖ កិច្ចប្រតិបត្ដិការ​យោធា​ ស.រ.អ.​មួយ​បាន​រំដោះ​បុគ្គលិក​សង្គ្រោះ​ពីរ​នាក់​ រួម​មាន​ស្រ្ដី​អាមេ រិកាំង​ម្នាក់​ និង​បុរស​ជាតិ​ដាណឺម៉ាក​ម្នាក់ ​ដែល​បាន​ត្រូវ​ជន​ប្រដាប់​អាវុធ​ចាប់ធ្វើជា​ចំណាប់​ខ្មាំង ​កាល​ពី​៣​ខែ​មុន​នៅ​តំបន់​កណ្ដាល​ប្រទេស​សូម៉ាលី​។

អ៊ីរ៉ង់៖ ប្រធានាធិបតី បារ៉ាក់​ អូបាម៉ា​មានប្រសាសន៍ថា​ពិភពលោ​ករួបរួម​គ្នា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ៊ីរ៉ង់ដោយ​ទុកឲ្យប្រទេសនោះនៅឯកោលើសពីពេល​មុនៗហើយធ្វើឲ្យ​មេដឹកនាំ​អ៊ី​រ៉ង់ប្រឈម​មុខ​នឹងការដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ។

ចិន៖ មន្ដ្រី​ចិន​និយាយ​ថាក្រុមហ៊ុន​ប្រេង​អាមេរិកាំង​ដ៏​ធំ ​Conocophillipps​បាន​យល់​ព្រម​សង​ប្រាក់​ជិត​១៦០​លាន​ដុល្លារ​ចំពោះ​ការ​ខូចខាត​ពាក់ព័ន្ធ​នឹង​ការ​លេច​ប្រេង​ដ៏​ច្រើន​សន្ធឹកនៅ​ជិត​ឆ្នេរ​សមុទ្រ​ចិន​ភាគ​ឦសាន​កាល​ពី​ឆ្នាំ​មុន។

ជប៉ុន៖ ប្រទេស​ជប៉ុន​បាន​ផ្សព្វផ្សាយ​សេចក្ដី​រាយការណ៍​អំពី​ឧនភាព​ពាណិជ្ជកម្ម​ប្រ​ចាំ​ឆ្នាំ​លើក​ដំបូង ក្នុង​រយៈពេល​៣០ឆ្នាំ​ ខណៈ​ពេល​ការ​ខូចខាត​ពី​រោងចក្រ​នុយ​ក្លេ​អ៊ែរ​បាន​បង្ខំ​ឲ​ជប៉ុន​ទិញ​ថាមពល​ចូលនិង​តម្លៃ​ប្រាក់​យ៉េន​ឡើងខ្ពស់​ ដែល​នាំ​ឲ្យយឺត​យ៉ាវ​ដល់​ការ​លក់​ទំនិញ​ជប៉ុន​ចេញ​ទៅ​ក្រៅ​ប្រទេស។

បាគីស្ថាន៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​ប្រើប្រាស់​ឱសថ​មិនល្អ​នៅ​ក្នុងប្រទេស​ បាគីស្ថាន​(Pakistan) ​ក្នុង​ខេត្ដ​ ពុនចាប​ (Punjab) កើន​ឡើង​កាន់​តែ​ខ្ពស់។

នីហ្សេរីយ៉ា៖ ស្ថានីយ​ប៉ូលិស​មួយ​បាន​ត្រូវ​គេ​ដាក់​គ្រាប់​បែក​ផ្ទុះ​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស នីហ្សេរីយ៉ា​(Nigeria) ក្នុង​ក្រុង​កាណូ​ (Kano) ​៤​ថ្ងៃ​ក្រោយ​ពី​ក្រុម​បះបោរ​អ៊ីស្លាម​បាន​សម្លាប់​មនុស្ស​១៨៥​នាក់​ក្នុង​ការ​វាយ​ប្រហារ​ច្រើន​លើក​ច្រើន​សារ​មក​លើ​ទីក្រុង​នេះ។

ស៊ីរី៖ ប្រទេស​រុស្ស៊ី​និយាយ​ថា​ខ្លួន​នឹង​មិន​គាំទ្រ​វិធានការ​ណា​មួយ​ដែល​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេសស៊ីរី។

XS
SM
MD
LG