សកលលោក៖ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានកាត់បន្ថយការព្យាករណ៍សេដ្ឋកិច្ចសកលឆ្នាំ២០១២ ដោយនិយាយថាវិបត្ដិបំណុលអឺរ៉ុបមានភាពគម្រាមកំហែងដែលនឹងទាញទម្លាក់សេដ្ឋកិច្ចសកលឲ្យចូលក្នុងភាពដំណើរសេដ្ឋកិច្ចធ្លាក់ចុះកំណើន។
ភូមា៖ ប្រធានាធិបតីប៉ាគីស្ថានបានអំពាវនាវឲ្យរឹតចំណងពាណិជ្ជកម្មខ្លាំងឡើងជាមួយភូមាក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសនៃតំបន់អាស៊ីអគ្នេយ៍នេះ។ លោកអាស៊ីហ្វ អាលី ហ្សាដារី Asif Ali Zardari បានជួបពិភាក្សាជាមួយសមភាគីរបស់លោក ថេន សេន កាលពីថ្ងៃអង្គារ នៅក្នុងធានីរដ្ឋបាល ណៃពីដ។
ទីបេ៖ សហរដ្ឋអាមេរិកបានសម្ដែងការព្រួយបារម្ភរបស់ខ្លួនចំពោះការបាញ់សម្លាប់ នឹងរបួសដល់ជនជាតិទីបេដោយកងកម្លាំងសន្ដិសុខចិន។ ក្រុមជនជាតិទីបេមួយក្រុមទទួលថវិកាឧបត្ថម្ភដោយន័រវ៉េស និយាយថាមនុស្ស៥ នាក់បានស្លាប់ក្នុងថ្ងៃទីពីរជាប់គ្នា ដោយសារការតទល់គ្នាជាមួយជនជាតិ ទីបេនឹងកងកម្លាំងសន្ដិសុខចិន នៅក្នុងខេត្ដស៊ីឈួន តំបន់នីរតីនៃប្រទេសចិន។
ស្រីលង្កា៖ មន្ដ្រីស្រីលង្កានិយាយថាឆ្មាំពន្ធធនាគារបានបាញ់កាំភ្លើងមកលើអ្នកទោសក្នុងគុក នៅពេលមានកុបកម្មដែលបណ្ដាលឲ្យមនុស្សយ៉ាងតិច២៨ នាក់ របួស។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងបង្ហាញផែនការសេដ្ឋកិច្ចថ្មីមូយ ក្នុងពេលលោកថ្លែងសន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី នៅថ្ងៃអង្គារនេះ ហើយលោកនឹងថ្លែងអំពីរឿងគន្លឹះសំខាន់ៗ ដែលលោកនឹងប្រឈមមុខ នៅពេលលោកឃោសនារកសម្លេងឆ្នោត ក្នុងការបោះឆ្នោតនៅចុងឆ្នាំនេះ។
អ៊ីរ៉ង់៖ បានកោះហៅឯកអគ្គរដ្ឋទូតពីដាណឺម៉ាកនៅទីក្រុងតេហេរ៉ង់ ដើម្បីសម្ដែងអ្វីដែលអ៊ីរ៉ង់ហៅថាសេចក្ដីសម្រេចមិនសមរម្យពីសំណាក់សហភាព អឺរ៉ុបដែលហាមឃាត់ការនាំចូលប្រេងពីអ៊ីរ៉ង់។
អឺរ៉ុប៖ អគ្គស្នងការខាងសេដ្ឋកិច្ចសហភាពអឺរុប ថ្លែងថាទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងការធ្លាក់ចុះកំនើនសេដ្ឋកិច្ចក្នុងក្នុងល្បឿនជាមធ្យមក្នុងរយៈពេលពាក់កណ្ដាលឆ្នាំ២០១២ដោយការងើបឡើងនៃសេដ្ឋកិច្ចមិនអាចកើតមានឡើងមុនរយៈពេល ៦ ខែនៃឆ្នាំនេះទេ។
អ៊ីតាលី៖ ក្រុមជំនាញមុជទឹកដែលកំពុងស្វែងរកសាកសពមនុស្សស្លាប់ក្នុងនាវាកំសាន្ដដែលក្រឡាប់ឈ្មោះ កូស្តា ខនខតឌា Costa Concordia បានរកឃើញ សាកសពមនុស្សម្នាក់ទៀត នៅពេលដែលក្រុមអ្នកជំនាញស្ដារកប៉ាល់រៀបចំធ្វើឲ្យនាវា មានប្រេង២ពាន់តោននោះអណ្ដែតឡើងវិញ។
អ៊ីរ៉ង់៖ នៅថ្ងៃទី២៣ ខែមករា ២០១២ ប្រទេស២៧នៃសហភាពអឺរុបបានយល់ព្រមបញ្ឈប់ការទិញចូលប្រេងពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១ខែកក្កដា។ ប្រទេសបីក្នុងទ្វីបអឺរ៉ុបស្ថិតក្នុងចំណោមប្រទេស១០ធំៗ ដែលនាំចូលប្រេងពីអ៊ីរ៉ង់ ក្នុងឆមាសទីមួយនៃឆ្នាំ២០១១។ មេដឹកនាំជាច្រើននិងមន្ដ្រីផ្លូវការបានថ្លែងអធិប្បាយអំពីការដាក់ទណ្ឌកម្មនេះ។
បារាំង៖ប្រទេសបារាំង បានបដិសេធពាក្យថាខ្លួននឹងចាកចេញពីអាហ្វហ្គានីស្ថានយ៉ាងភ្លាមៗ ក្រោយពីទាហានអាហ្វហ្គានីស្ថានម្នាក់បានបាញ់សម្លាប់ទាហានបារាំង ៤នាក់កាលពីសប្ដាហ៍មុន។
ស៊ីរី៖ ស៊ីរីបានទិតៀនខ្លាំងក្លាមកលើសេចក្ដីស្នើផ្ដើមគំនិតរបស់សហព័ន្ធអារ៉ាប់ ដែលចង់បញ្ចប់ការបះបោររយៈពេល១០ខែ ធ្វើឡើងដោយក្រុមប្រឆាំងរដ្ឋាភិបាលតែ សុខចិត្ដអនុញ្ញតឲ្យបន្ដបេសកម្មរបស់ក្រុមអ្នកសង្កេតការណ៍ឲ្យដល់មូយខែ គឺរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ។
ស៊ូដង់ខាងត្បូង៖ អង្គការសហប្រជាជាតិនិយាយថាខ្លួនមានការព្រួយបារម្ភខ្លាំងចំពោះការវាយប្រហារតាមអាកាសមកលើ ជំរុំជនភៀសខ្លួននៅតំបន់ភាគខាងត្បូងប្រទេសស៊ូដង់ដែលមានមនុស្សរស់នៅ៥ពាន់នាក់ដែលរត់គេចចេញពីអំពីឃោរឃៅនៅជិតប្រទេសជិតខាងស៊ូដង់។
អេហ្ស៊ីប៖ មេបញ្ជាការយោធានៃប្រទេសអេហ្ស៊ីប លោកមហាម៉េត ហ៊ូសេន តងតាវី ថ្លែងថាស្ថានភាពប្រទេសមានគ្រាអាសន្នដែលមានអាយុកាល៣០ឆ្នាំ នឹងត្រូវបានបញ្ចប់នៅថ្ងៃពុធ។