ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៤ មករា​ យប់​


បេក្ខជន​ប្រធានាធិបតី​អតីត​អភិបាល​រដ្ឋ​ Massachusetts​លោក​ Mitt Romney ឈោង​ប៉ះ​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Pennsylvania លោក​ Rick Santorum ក្នុង​អំឡុងពេល​នៃ​ការ​ជជែក​ដេញ​ដោល​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២៣ ខែ​មករា​ នៅ​សកល​វិទ្យាល័យ​ South Florida ​ក្នុង​ទីក្រុង​
បេក្ខជន​ប្រធានាធិបតី​អតីត​អភិបាល​រដ្ឋ​ Massachusetts​លោក​ Mitt Romney ឈោង​ប៉ះ​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Pennsylvania លោក​ Rick Santorum ក្នុង​អំឡុងពេល​នៃ​ការ​ជជែក​ដេញ​ដោល​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២៣ ខែ​មករា​ នៅ​សកល​វិទ្យាល័យ​ South Florida ​ក្នុង​ទីក្រុង​

ស.រ.អ.៖ បេក្ខជន​នាំ​មុខ​គេ​២​នាក់​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​បាន​ធ្វើការ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សំដី​ទៅ​វិញ​ទៅ​មក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស​នៅ​រដ្ឋ ផ្លរ៉ាយដា (Florida) នា​ប៉ែក​អាគ្នេយ៍​ប្រទេស​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​បឋម​ដ៏​សំខាន់​នៅ​ក្នុង​រដ្ឋ​នេះ។

ស.រ.អ.៖ លោក ម៊ីត រ៉ូមនី (Mitt Romney) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ចេញ​ផ្សាយ​ឯកសារ​ពន្ធដារ​សហព័ន្ធ​របស់​លោក ដែល​បង្ហាញ​ថា​លោក​មាន​ប្រាក់​ចំណូល​ជាង​៤២​លាន​ដុល្លារ​ក្នុង​រយៈពេល​២​ឆ្នាំ​មុន​នេះ ហើយ​លោក​បាន​បង់​ពន្ធ​ប្រមាណ​៦លាន​២សែន​ដុល្លារ។

អារ៉ាប់៖ ពួក​សមាជិក​នៃ​ក្រុម​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឈូង​សមុទ្រ​ភឺស (Perse) និយាយ​ថា​ពួក​គេ​ដក​ពួក​អ្នក​សង្កេតការ​របស់​ពួក​គេ​ចេញ​ពី​ប្រទេស​ស៊ីរី នៅ​ក្រោយ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រទេស អារ៉ាប៊ីសាអូឌីត (Arabie Saoudite) ដែល​ថា​ដក​ខ្លួន​ថយ​ចេញ​ពី​បេសកកម្ម​សង្កេតការ​របស់​សម្ព័ន្ធ​អារ៉ាប់។

អ៊ីរ៉ាក់៖ គ្រាប់បែក​ដាក់​ក្នុង​ទ្បាន​៤​គ្រឿង​បាន​ផ្ទុះ​នៅ​ក្នុង​តំបន់​ដែល​មាន​អ្នក​ស្រុក​ស៊ីអ៊ីត (Shi'ites) ភាគ​ច្រើន នៃ​រដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់។​ការ​ផ្ទុះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៣​នាក់​ស្លាប់ ហើយ​ធ្វើ​ឲ​មនុស្ស​ជាង​៧០​នាក់​ទៀត​ត្រូវ​របួស។

XS
SM
MD
LG