ស៊ីរី៖ រដ្ឋាភិបាលប្រទេសស៊ីរីបានច្រានចោលផែនការមួយរបស់សម្ព័ន្ធអារ៉ាប់ ដែលឱ្យលោកប្រធានាធិបតី បាស្សា អាល់ អាសាដ (Bashar al-Assad) ផ្ទេរអំណាចទៅឲភូឈួយរបស់លោក ដោយចោទប្រកាន់សម្ព័ន្ធអារ៉ាប់ថាខិតខំព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរី។
ភូមា៖ ក្រុមសិទ្ធិមនុស្សមួយនិយាយថា ប្រទេសភូមាបានបង្ហាញសញ្ញានៃការកែទម្រង់ក្នុងឆ្នាំ២០១១ ក៏ប៉ុន្តែមិនបានដោះស្រាយ «ការរំលោភយ៉ាងធ្ងន់ធ្ងរ»នៅក្នុងប្រទេសទេ។
នៅក្នុងសេចក្តីរាយការណ៍ប្រចាំឆ្នាំមួយដែលបានត្រូវចេញផ្សាយកាលពីថ្ងៃអាទិត្យអង្គការ Human Rights Watch ដែលមានមូលដ្ឋានក្នុងបូរីញូវយ៉កបានសរសើរប្រទេសភូមាចំពោះការដោះលែងពួកអ្នកទោសនយោបាយរាប់រយនាក់ ក៏ប៉ុន្តែបានអំពាវនាវឱ្យមានដំណើរការឯករាជ្យមួយសម្រាប់ស្ទង់ប្រមាណមើលស្ថានភាពនិងកន្លែងរស់នៅរបស់ពួកអ្នកទោសនយោបាយឯទៀតៗ។
អ៊ីរ៉ង់៖ ក្រុមប្រទេសជាតិនៃសហភាពអឺរ៉ុបបានយល់ព្រមធ្វើ «ការរាំងខ្ទប់ខាងប្រេង» ប្រឆាំងនឹងការដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅលក់ឯប្រទេសក្រៅ។
ស.រ.អ.៖ នាវាផ្ទុកយន្តហោះចម្បាំង ស.រ.អ. មួយគ្រឿងបានបើកកាត់ច្រកសមុទ្រហ៊ឺម៉ូស្ស (Hormuz) ចូលទៅក្នុងឈូងសមុទ្រភឺស (Perse) មួយខែក្រោយពីប្រទេសអ៊ីរ៉ង់បានព្រមាន ស.រ.អ. កុំឱ្យបញ្ជូននាវាដឹកយន្តហោះទៅកាន់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។
លីប៊ី៖ អនុប្រធាននៃក្រុមប្រឹក្សាជាតិអន្តរកាលរបស់ប្រទេសលីប៊ី (Libya) បានចុះចេញពីតំណែងហើយ មួយថ្ងៃក្រោយពីពួកបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានចូលលុកលុយក្នុងការិយាល័យរបស់អង្គការគ្រប់គ្រងប្រទេសនេះក្នុងក្រុង បេនហ្គាហ្ស៊ី (Benghazi) នាប៉ែកខាងកើតប្រទេស។
អឺរ៉ុប៖ សហភាពអឹរ៉ុបនិយាយថាខ្លួនបន្ធូរបន្ថយការហាមប្រាមមិនឱ្យធ្វើដំណើរប្រឆាំងនឹងមន្ត្រីកំពូលភូមា ក្រោយពីរដ្ឋាភិបាលភូមាបានធ្វើការកែទម្រង់នយោបាយ«ដ៏គួរឲ្យកត់សម្គាល់»។
រូបភាពនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅទូទាំងពិភពលោក៖