អារ៉ាប់៖ សម្ព័ន្ធអារ៉ាប់ប្រជុំគ្នាក្នុងប្រទេសអេហ្ស៊ីប នៅថ្ងៃអាទិត្យនេះដើម្បីពិនិត្យមើលខែទីមួយនៃបេសកកម្មសង្កេតការរបស់ពួកគេក្នុងប្រទេសស៊ីរី ដែលបានទទួលការរឹះគន់ជាខ្លាំង។ គេរំពឹងថាប្លុកអារ៉ាប់នេះនឹងពន្យាពេលបេសកកម្មរបស់ពួកគេដែលមានសមាជិក១៦៥នាក់ និងពង្រីកទំហំបេសកកម្មនេះផងដែរ។
អាស៊ី៖ អង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញផ្សាយសេចក្តីរាការណ៍ប្រចាំឆ្នាំរបស់ពួកគេដោយបង្ហាញស្ថានភាពងងឹតអាប់អួរនៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ី។
ក្រូអាស៊ី៖ ប្រជារាស្ត្រក្រូអាស៊ី (Croatie) បោះឆ្នោតប្រជាមតិនៅថ្ងៃអាទិត្យនេះដើម្បីសម្រេចថាតើប្រទេសរបស់ពួកគេនឹងចូលរួមក្នុងសហភាពអឺរ៉ុបនៅឆ្នាំក្រោយឬទេ។
ស.រ.អ.៖ លោកលីយ៉ុង ប៉ាន់នីតា (Leon Panetta) រដ្ឋមន្ត្រីការពារជាតិ ស.រ.អ. បានមានប្រសាសន៍ថាកងទ័ពជើងទឹកនឹងរក្សាទុកនាវាផ្ទុកយន្តហោះចម្បាំង១១គ្រឿង និងកងនាវាអមដំណើរ ទោះបីជាមានការកាត់បន្ថយថវិកាយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះក៏ដោយ។