សហរដ្ឋអាមេរិក៖ ការស្ទង់មតិកាលពីពេលថ្មីៗនេះអំពីការបោះឆ្នោតក្នុងរដ្ឋការ៉ូលីណា ខាងត្បូង (South Carolina) នាផ្នែកអាគ្នេយ៍អាមេរិកបង្ហាញថាលោក ញូត ជីងរីក (Newt Gingrich) អតីតសមាជិកសភាជាអ្នកប្រជែងលេចមុខជាមួយលោក មីទ រ៉ូមនី (Mitt Romney) អតីតអភិបាលរដ្ឋ ម៉ាសាជូសេទ (Massachusetts) ដែលបានឈ្នះការបោះឆ្នោតដំបូងសំខាន់មួយកាលពីសប្តាហ៍មុនក្នុងរដ្ឋ ញូវ ហេមសៀ (New Hampshire) ហើយជិតស្មើគ្នានៅក្នុងការប្រកួតតែងតាំងទីមួយក្នុងរដ្ឋ អាអូវ៉ា (Iowa)។
ម៉ាដាហ្គាស្កា៖ យន្តហោះមួយគ្រឿងដែលដឹកអតីតមេដឹកនាំនិរទេសខ្លួនបានត្រូវបង្ខំឱ្យវិលត្រទ្បប់ទៅកាន់ក្រុង ជូហាននីសប៊ឺខ (Johannesburg) វិញ ក្រោយពីអាជ្ញាធរនៅក្នុងមាតុភូមិលោកបានបិទដែនអាកាសរបស់ប្រទេស និងព្រមានថាលោកនឹងអាចត្រូវបានចាប់ខ្លួន។
ភូមា៖ ពួកមេដឹកនាំប្រឆាំងដើម្បីប្រជាធិបតេយ្យកាលពីឆ្នាំ១៩៨៨ដែលមិនាបានជោគជ័យមានការជឿទុកចិត្តលើលោកស្រី អោង សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យ។
នីហ្សេរីយ៉ា៖ ការបំផ្ទុះគ្រាប់បែកមួយចំនួនដែលមានការសម្របសម្រួលនៅក្នុងក្រុង ខាណូ (Kano) នាប៉ែកខាងជើងនីហ្សេរីយ៉ាបានបណ្តាលឱ្យមនុស្សជាង១០០នាក់ស្លាប់។
ស៊ីរី៖ ការផ្ទុះគ្រាប់បែកមួយគ្រាប់នៅតាមដងផ្លូវមួយក្នុងផ្នែកពាយ័ព្យនៃប្រទេស បានសម្លាប់មនុស្សយ៉ាងតិចណាស់១៤នាក់ និងធ្វើឲ្យមនុស្ស២៦នាក់ត្រូវរបួស ពេលដែលមានការផ្ទុះមួយចំនួនត្រូវចំទ្បានកាំមីញុង (camion) គុកមួយគ្រឿងដែលដឹកពួកអ្នកទោសក្នុងខេត្តអៃលីប (Idlib)។
យេម៉ែន៖ លោកប្រធានាធិបតី អាលី អាបដូឡាក សាឡេ (Ali Abdullah Saleh) ត្រូវបានសភានៃប្រទេស យ៉េមែន (Yemen) បានយល់ព្រមជាផ្លូវការដល់ច្បាប់មួយដែលផ្តល់ឱ្យនូវអភ័យឯកសិទ្ធិពីការយកមកកាត់ទោសជាថ្នូរនឹងការចាកចេញពីតំណែងដែលលោកបានកាន់ជាងបីទសវត្សរ៍មកហើយ។
អេហ្ស៊ីប៖ គណបក្សគណបក្សសេរីភាពនិងយុត្តិធ៌មរបស់អង្គការភាតរភាពមួស្លីម (Muslim Brotherhood) បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសភារបស់ប្រទេសដោយបានទទួលសន្លឹកឆ្នោតគាំទ្រ១០លាន១សែន៣ម៉ឺន៤ពាន់ហើយទទួលអាសនៈ១២៧ដែលស្មើនឹង៤៧ភាគរយនៃកៅអីនៅក្នុងសភាថ្មី។