ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២១ មករា​ យប់

ផ្សែង​ដែល​កើត​ចេញ​ពី​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​​ទីស្នាក់ការ​ប៉ូលីស​នៅពេល​ដែល​មនុស្ស​រត់​រក​កន្លែង​សុវត្ថិភាព​ក្នុង​ទីក្រុង​កាណា​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេ​រីយ៉ា​​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មករា​ ឆ្នាំ​២០១២​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៧​នាក់​ដែរ​។

នីហ្សេរីយ៉ា៖ ពួក​ប៉ូលិស​នីហ្សេរីយ៉ា (Nigeria) និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៧​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​រៀបចំ​ជា​លំដាប់​មួយ​ចំនួន ដែល​បាន​យក​ការិយាល័យ​ប៉ូលិស និង​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​កាណូ (Kano) នា​ប៉ែក​ខាង​ជើង​ប្រទេស​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ។

ស.រ.អ.៖ លោក​ប្រធានាធិបតី ស.រ.អ. បារ៉ាក់ អូបាម៉ា បាន​សុំ​ដល់​សភា និង​ប្រទេស​ឱ្យ​គាំទ្រ​ការ​ផ្តើម​គំនិត​ថ្មី​របស់​លោក​ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា វា​នឹង​បង្កើត​ការងារ។

ឥណ្ឌា៖ ពួក​អ្នក​និពន្ធ​បាន​អាន​ផ្នែក​ខ្លះ​នៃ​សៀវភៅ The Satanic Verses របស់​លោក​សាលម៉ាន់ រ៉ាស្សដាយ (Salman Rushdie) ដែល​បាន​ត្រូវ​ហាម​ប្រាម​នៅ​ក្នុង​មហោស្រព​អក្សរសាស្ត្រ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

អង់គ្លេស៖ និយតករ​ទូរគមនាគមន៍​អង់គ្លេស Ofcom បាន​លប់ចោល​អាជ្ញាប័ណ្ណ​នៃ​ទូរទស្សន៍​រដ្ឋ Press TV របស់​ប្រទេស​អ៊ីរ៉ង់។

XS
SM
MD
LG