ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២១ មករា​


រ៉ាម៉ូណា រីវេរ៉ូ ជា​សមាជិក​ក្រុមប្រឆាំង Ladies in White ដាក់​បាច់ផ្កា​នៅក្នុង​ថូមួយ​ជិត​សៀវភៅគោរពដល់​សពលោក វីលមែន វីឡា មែនដូហ្សា នៅហាវ៉ាណា ប្រទេស​គុយបា ថ្ងៃទី២០ ខែមករា ២០១២។
រ៉ាម៉ូណា រីវេរ៉ូ ជា​សមាជិក​ក្រុមប្រឆាំង Ladies in White ដាក់​បាច់ផ្កា​នៅក្នុង​ថូមួយ​ជិត​សៀវភៅគោរពដល់​សពលោក វីលមែន វីឡា មែនដូហ្សា នៅហាវ៉ាណា ប្រទេស​គុយបា ថ្ងៃទី២០ ខែមករា ២០១២។

គុយ​បា៖ ពួក​សកម្មជន​សិទ្ធិ​មនុស្សគុយ​បា​និយាយ​ថា​លោក​ វីលមែន វីឡា មែនដូហ្សា (Wilman Villar Mendoza) ​អ្នក​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​បាន​ទទួល​មរណៈ​ភាពបន្ទាប់​ពីការ​ធ្វើ​កូដកម្មបង្អត់​អាហាររយៈពេល៧​សប្តាហ៍​មក។

នី​ហ្សេរីយ៉ា៖ មាន​ការ​ផ្ទុះ​ជា​ច្រើន​បាន​កើត​មាន​ឡើង​នៅនីហ្សេរីយ៉ា។ យោង​តាម​ការ​រាយការណ៍​ពី​ទូរទស្សន៍​រដ្ឋ​នីហ្សេរីយ៉ា​ មាន​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាតុ​ក្នុង​រថយន្ត​ម្នាក់ បាន​វាយ​ប្រហារ​ទី​ស្នាក់​ការ​ធំរបស់​ប៉ូលីសនៅ​ក្នុង​ទីក្រុង​ខាណូ (Kano) កាល​ពី​ថ្ងៃ​សុក្រ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស។

ស៊ីរី៖ អំពើហិង្សា​ទៅ​លើ​ពួក​បាតុករ​ប្រឆាំង​និង​ទាម​ទារ​ឲ្យ​ប្រធានធិបតិ​បាសារ អាល អាសាទ (Bashar al – Assad) នៅ​ក្នុង​ប្រទេស​នៅតែកើតមានឡើង។ លោករ៉ាមី អាបដូល រ៉ាមែន (Rami Abdul – Rahman) ​សកម្មជន​ស៊ីរី​ ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤​នាក់បាន​ត្រូវ​សម្លាប់​នៅ​ក្នុងអំពើ​ហិង្សា​ទូទាំង​ប្រទេស​ជាតិ​។

អាហ្វ​ហ្គានីស្ថាន ៖ បារាំង​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បញ្ឈប់​ជាបណ្តោះ​អាសន្នដល់​ការ​ហ្វឹកហ្វឺននិង​កិច្ច​ប្រតិបត្តិការ​រួម​គ្នា​ទាំងអស់នៅអាហ្វ​ហ្គានីស្ថាន ​បន្ទាប់​ពីទា​ហាន​អាហ្វហ្គានីស្ថាន​ម្នាក់បាន​បាញ់​សម្លាប់កងទ័ពបារាំង​៤​នាក់​និង​ធ្វើ​ឲ្យ​ទាហាន​បារាំង​១៥​នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ស្រុក​ថេកហាប់ នៃ​ខេត្ត​ ខាភីសា ​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គា​នីស្ថាន។

អាហ្វ​ហ្គានីស្ថាន៖ មាន​ឧប្ប​ត្តិហេតុជា​ច្រើនរបស់​កងទ័ព​អាហ្វ​ហ្គានីស្ថាន​បាន​បាញ់​ប្រហារលើ​កងទ័ព​អន្តរជាតិក្នុង​ប្រទេស​នេះ។

សហរដ្ឋអាមេរិក៖ បេក្ខជន​៤​នាក់​ដែល​កំពុង​ប្រកួត​ប្រជែងដើម្បី​ឲ្យបាន​ទទួល​ការតែងតាំងជា​បេក្ខ​ជន​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ​ កំពុង​កំពុង​ជួប​ជាមួយពួក​អ្នក​បោះឆ្នោត​នៅ​ពាស​ពេញរដ្ឋ​នោះ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ឲ្យ​បាន​ទទួល​ការ​គាំទ្រក្នុង​រដ្ឋ​ ការ៉ូលីណា ខាងត្បូងមួយ​ថ្ងៃ​មុនពេល​រដ្ឋ​តំបន់​ខាង​ត្បូង​នោះ​ ធ្វើការ​បោះឆ្នោត​បឋម​របស់​ខ្លួន។

អ៊ីរ៉ុង៖ មន្រ្តី​កំពូល​យោធា​សហរដ្ឋ​អាមេរិក​ម្នាក់បាន​ធ្វើ​ការ​ចរចារយ៉ាង​សម្ងាត់​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយពួក​មេដឹកនាំ​អ៊ីស្រាអែល​លើ​របៀប​ឆ្លើយ​តប​ដល់​កម្មវិធី​នុយគ្លែអ៊ែ​រដ៏​ចម្រូង​ចម្រាស់​របស់​អ៊ីរ៉ង់​ ដែល​ប្រទេស​ទាំង​ពីរ​មាន​ការ​ភ័យ​ខ្លាចថា​ត្រូវបានអ៊ីរ៉ង់​ប្រើ​ប្រាស់​សម្រាប់ការអភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ។

ហុងហ្គារី៖​ កំពុងបន្ទន់​ខ្លួនទៅ​តាម​ការ​ទាម​ទារ​របស់​សហ​ភាព​អឺរ៉ុប ​ដែល​ឲ្យ​ខ្លួន​ផ្លាស់​ប្តូរច្បាប់​របស់ប្រទេស​នោះ​ជា​ច្រើនដែល​ចោទ​ជាបញ្ហាដល់​ឯករាជ្យ​ភាពរបស់​ធនាគារ​កណ្តាល ប្រព័ន្ធ​តុលាការ​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​នោះ។

XS
SM
MD
LG