ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២០ មករា​ យប់


បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ពី​ឆ្វេង​ទៅ​ស្តាំ​​ អតីត​សមាជិ​ក​ព្រឹទ្ធ​​​សភា​ Rick Santorum អតីត​អភិបាល​រដ្ឋ​​ Massachusetts​ Mitt Romney អតីត​ប្រធាន​សភា​តំណាង​រាស្រ្ត​​ Newt Gingrich ​និង​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​​ Ron Paul​នៅ​ក្នុង​ទីក្
បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ពី​ឆ្វេង​ទៅ​ស្តាំ​​ អតីត​សមាជិ​ក​ព្រឹទ្ធ​​​សភា​ Rick Santorum អតីត​អភិបាល​រដ្ឋ​​ Massachusetts​ Mitt Romney អតីត​ប្រធាន​សភា​តំណាង​រាស្រ្ត​​ Newt Gingrich ​និង​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​​ Ron Paul​នៅ​ក្នុង​ទីក្

ស.រ.អ.៖ ចំនួន​បេក្ខជន​ដែល​ប្រកួត​ប្រជែង​ដើម្បី​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធា នាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​សល់​តែ​៤​នាក់ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​ទាំង​៤​បាន​ឆ្លើយ​ឆ្លង​ដាក់​គ្នា​ក្នុង​ការ​ជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​មួយក្នុង​រដ្ឋសាវ ខូរ៉ូ ឡាយណា (South Carolina) នៅ​មុន​ការ​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃ​សៅរ៍​ក្នុង​រដ្ឋ​ដ៏​សំខាន់​នេះ។

អាហ្វហ្គានីស្ថាន៖ ប្រទេស​បារាំង​បាន​និយាយ​ថា ខ្លួន​ផ្អាក​កិច្ច​ប្រតិបត្តិការ​ហ្វឹកហ្វឺន និង​កិច្ច​ប្រតិបត្តិការ​រួម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ក្រោយ​ពី​ទាហាន​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​បាញ់​សម្លាប់​ទាហាន​បារាំង​៤​នាក់។

អ៊ីតាលី៖ ពួក​អ្នក​ជួយ​សង្គ្រោះ​អ៊ីតាលី​បាន​ផ្អាក​ការ​ស្វែង​រក​មនុស្ស​យ៉ាង​តិច​ណាស់​២១​នាក់ ដែល​បាន​បាត់​ខ្លួន​មួយ​អាទិត្យ​មក​ហើយ ក្រោយ​ពី​នាវា​កម្សាន្ត​បែកបាក់​របស់​ពួក​គេបាន​ចាប់ផ្តើម​ងាក​ចេញ​ពី​ឆ្នេរ​សមុទ្រ​ពាយ័ព្យ​នៃ​ប្រទេស​អ៊ីតាលី។

ស.រ.អ.៖ ទីភ្នាក់​ងារ FBI និយាយ​ថា​ខ្លួន​កំពុង​ស៊ើប​អង្កេត​អំពី​មូល​ហេតុ​ដែល​ធ្វើ​ឲ​គេ ហទំព័រ​សម្រាប់​ FBI ក្រសួង​យុត្តិធ៌ម និង​ឧស្សាហកម្ម​កម្សាន្ត​មួយ​ចំនួន មិន​ដំណើរ ការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពេល​រដ្ឋាភិបាល​បិទ​គេហទំព័រ​មួយ​ក្នុង​បណ្តា​គេហ ទំព័រ​សម្រាប់​ចែកចាយ​ឯកសារ​ធំ​បំផុត​ទាំងអស់​លើ​ពិភពលោក។

XS
SM
MD
LG