ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២០ មករា​ ព្រឹក


ឧត្តមសេនីយ​ត្រី​ ម៉ូហាម៉ាត ម៉ូសូដ រ៉ាហ្សាក (ស្តាំ) និយាយអំពី​អ្វី​ដែល​គាត់​ថាជារដ្ឋប្រហារ​ដែលប៉ុនប៉ងដោយ​មន្រ្តីចូលនិវត្តន៍​និង​មន្ត្រីកំពុងបម្រើការ​កាល​ពីចុងខែមុន ដែល​ប្រភពស៊ើបការណ៍​នានា​ឲ្យដឹងថាដោយសារ​តែយុទ្ធនាការ​មួយដែល​ចង់ឲ្យមាន​ច្បាប់ ស្ហារៀ នៅទូទាំងប
ឧត្តមសេនីយ​ត្រី​ ម៉ូហាម៉ាត ម៉ូសូដ រ៉ាហ្សាក (ស្តាំ) និយាយអំពី​អ្វី​ដែល​គាត់​ថាជារដ្ឋប្រហារ​ដែលប៉ុនប៉ងដោយ​មន្រ្តីចូលនិវត្តន៍​និង​មន្ត្រីកំពុងបម្រើការ​កាល​ពីចុងខែមុន ដែល​ប្រភពស៊ើបការណ៍​នានា​ឲ្យដឹងថាដោយសារ​តែយុទ្ធនាការ​មួយដែល​ចង់ឲ្យមាន​ច្បាប់ ស្ហារៀ នៅទូទាំងប

បង់ក្លាដេស៖ ឧត្តមសេនីយ​ត្រី​ ម៉ូហាម៉ាត ម៉ូសូដ រ៉ាហ្សាកនិយាយ​ថា​ខ្លួន​បាន​រក​ឃើញ​ផែនការ​លប​ធ្វើ​អំពើ​ក្បត់​មួយ​របស់​ក្រុម​សាសនា​ជ្រុល​និយម​ ដើម្បី​រំលំ​រដ្ឋាភិបាល។ លោក​បាន​និ​យាយ​ថា​ប៉ន​ប៉ង​រដ្ឋ​ប្រហារ ដើម្បី​រំលំ​លោក​នាយក​រដ្ឋ​មន្រ្តី​ ស៊ីអ៊ីខ ហាស៊ីណា (Sheikh​ Hasina) បាន​រៀបចំ​ធ្វើ​ផែនការ​នៅ​បរទេស។

សូម៉ាលី៖ គ្រាប់​បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្នុង​ជំរំ​អ្នក​ជម្លៀស​ក្នុង​ប្រទេស​ សូម៉ាលី​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ក្រុម​អ្នក​សារព័ត៌មាន​អន្តរជាតិ​បាន​ចូល​ទៅ​ដល់​តំបន់​នោះ។ ​មន្រ្តី​ជំរំ​បាន​ប្រាប់​វីអូអេ​ថា​ ជន​ជាតិ​សូម៉ាលី២​នាក់​បាន​បាត់​បង់​ជីវិត​និង​៥​ នាក់​ទៀត​ត្រូវ​របួស​ ក្នុង​ការ​ផ្ទុះ​ដោយ​គ្រាប់​បែក​ធ្វើ​អាយ​នេះ​ ដែល​គេ​លួច​បង្កប់​នៅ​ក្នុង​ការិយាល័យ​ចែក​ចាយ​អាហារ​មួយ។

សហរដ្ឋអាមេរិក៖ លោក រីក ផឺរី ​អភិបាល​រដ្ឋ​ តិចសាស បាន​បញ្ឈប់​យុទ្ធនាការ​របស់​លោក​ ពីរ​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​បថម​ក្នុង​រដ្ឋ ការ៉ូលីណា ខាងត្បូង។

​ប៉ាគីស្ថាន៖ លោក​នាយក​រដ្ឋ​មន្រ្តី​ យូសូហ្វ រ៉ាហ្សា ហ្គីឡាណី ​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​លោក​ចេញ​ពី​តំណែង​ដោយ​តុលាការ​កំពូលប៉ាគីស្ថាន ​ដោយបរាជ័យ​នឹង​និយាយ​ពន្យល់​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​លើ​ថា​ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាន់​បើក​ពាក្យ​បណ្តឹង​ទល់​នឹង​លោក​ប្រធានាធិបតី​ អាសូហ្វ អាលី ហ្សាដាយ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ​ខ្មៅ។

ប៉ាគីស្ថាន៖ លោក​ ហ៊ីណា រ៉ាប៉ានី ខា រដ្ឋ​មន្រ្តី​ការ​បរទេស​ ប៉ាគីស្ថាន​ បាន​ថ្លែង​ថា​ ទំនាក់​ទំនង​ជា​មួយអាមេរិកត្រូវ​នៅ​ឈប់​ផ្អាក​សិន​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​របស់​អង្គការ​ អូតង់​ កាល​ពី​ខែ​វិច្ឆិកា​ ដែល​បាន​សម្លាប់​ទាហាន​ប៉ាគីស្ថាន​២៤​នាក់​ នៅ​តាម​ព្រំដែន​ជា​មួយ​អាហ្វហ្កានីស្ថាន។

តួកគី៖ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី​ឡើង​វិញ​រវាង​ប្រទសេ​ អ៊ីរ៉ង់​ និង​ប្រទេស​មហា​អំណាច​ពិភពលោក​ប្រាំ​មួយ​ អំពី​កម្មវិធី​នុយគ្លេអ៊ែរ​ចម្រូង​ចម្រាស់​របស់​ប្រទេស​ អ៊ីរ៉ង់ ដែល​បាន​នៅ​គាំង​អស់​មួយ​ឆ្នាំ។​ រដ្ឋាភិបាល​ក្រុង​អានការ៉ា​ និយា​ថា​ ការ​ចរចា​នេះ​អាច​ជួយបន្ធូរ​បន្ថយ​ភាព​តាន​តឹង​ក្នុង​តំបន់​ ដែល​បាន​រីក​កាន់​តែ​ធំ​ឡើង​ក្នុង​ខែ​នេះ។

ស៊ីរី៖ ក្រុម​អ្នក​សង្កេតការណ៍​របស់​សមាគម​ប្រទេស​អារ៉ាប់​ កំពុង​រៀបចំ​ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍​អំពី​ស្ថានការណ៍​នៅស៊ីរី​ នៅ​ក្រោយ​បេសកកម្ម​មួយ​ខែ​ដើម្បី​ទៅ​ពិនិត្យ​មើល​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​អនុវត្ត​ផែនការ​មួយ​ដែល​មាន​គោល​ដៅ​បញ្ឈប់​ការ​បង្ក្រាប​ដោយ​ការ​បង្ហូរ​ឈាម​ ទៅ​លើ​ការ​បះបោរ​ក្នុង​រយៈ​ពេល​ ១០​ ខែ។​

XS
SM
MD
LG