ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២ មករា យប់


នាវាអ៊ីរ៉ង់ បាញ់​សាក​ល្បង​កាំជ្រួ​ចផ្លោង​មីស៊ីល​នៅ​សមុទ្រ​អូម៉ង់​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១១។
នាវាអ៊ីរ៉ង់ បាញ់​សាក​ល្បង​កាំជ្រួ​ចផ្លោង​មីស៊ីល​នៅ​សមុទ្រ​អូម៉ង់​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០១១។

អ៊ីរ៉ង់៖ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ខ្លួន​បាន​ពិសោធ​បាញ់កាំជ្រួច​មីសស៊ីលធុន​គ្រូស (cruise ​missile) មួយ​គ្រឿងដោយ​ជោគជ័យ​មួយ​ថ្ងៃ​ក្រោយ​ពី​បាន​ប្រកាស​អំពី​ការ​បាញ់​ពិសោធ​កាំជ្រួច missile មួយ​គ្រឿង​ទៀត និង​អំពីការ​អភិ​វឌ្ឍន៍​ថ្មី​មួយ​នៅ​ក្នុង​កម្មវិធី​បរមាណូ​របស់​ខ្លួន​។

ស៊ីរី៖គេ​បាន​និយាយ​ថា​កង​កម្លាំង​សន្តិសុខ​ស៊ីរី​បាន​សម្លាប់​បាតុករ​យ៉ាង​តិច​ណាស់៧​នាក់​ថែម​ទៀត​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​អង្គការ​ផ្តល់ការ​ណែនាំ​មួយ​របស់​សម្ព័ន្ធ​អារ៉ាប់​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដក​ពួក​អ្នក​សង្កេតការ​ជា​បន្ទាន់​ពី​ប្រទេស​ស៊ីរី។ អង្គការ​នេះ​និយាយ​ថា​កង​ឯកភាព​នេះ​បរាជ័យ​ក្នុង​ការ​រារាំង​ពួក​ទាហាន​រដ្ឋាភិបាល​មិន​ឱ្យ​សម្លាប់​ពួក​ជន​ស៊ីវិល។

កូរ៉េ​ខាង​ត្បូង៖លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លី ម្យុងបាក់ (Lee Myung Bak) បាន​និយាយ​ថា​ទំនាក់ទំនង​អន្តរកូរ៉េ​សម័យ​ថ្មី​មួយ​អាច​ត្រូវ​បើក​ចំហរ​បាន​ ប្រសិន​បើ​ប្រទេស​កូរ៉េ​ខាង​ជើង​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់។

ស.រ.អ.៖ពួក​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ដែល​សង្ឃឹម​ថា​នឹង​ឈ្នះ​ឆ្នោត​ទទួល​តំណែង​ជាន់​ខ្ពស់​ក្នុង​សេតវិមាន​ក្នុងខែ​វិច្ឆិកា មាន​ពេល​មួយ​ថ្ងៃ​ទៀត​ដើម្បី​ធ្វើ​ការ​ឃោសនា​បោះឆ្នោត មុន​ការ​ប្រជុំ​សហគមន៍​គណបក្ស​ក្នុង​រដ្ឋ​អាយអូវ៉ា (Iowa) នៅ​ថ្ងៃ​អង្គារ។ ការ​ប្រជុំសហគមន៍​នេះ​ជា​ការ​ធ្វើ​តេស៍​សាក​ល្បង​ធំ​ទី​មួយ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG