ប៉ាគីស្ថាន៖ បានពន្យារពេលទស្សនកិច្ចមួយរបស់លោក ម៉ាក ហ្ក្រូសមេន បេសកជនពិសេសអាមេរិក រហូតទៅដល់ពេលដែលក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់ការពិនិត្យមើលឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និង ប៉ាគីស្ថាន។
ស៊ីរី៖ សកម្មជនប្រឆាំងនៅស៊ីរី និយាយថា កងកម្លាំងរដ្ឋាភិបាលបានយល់ព្រមតាមបទឈប់បាញ់គ្នាមួយជាមួយពួកឧទ្ទាម ដែលកាន់កាប់ទីក្រុងភ្នំមួយនៅជិតរដ្ឋធានីដាម៉ាស ក្បែរព្រំដែនជាមួយប្រទេសលីបង់។
អ៊ីតាលី៖ ការរង់ចាំដំណឹងក្លាយជាការអស់សង្ឃឹមកាន់តែខ្លាំងឡើង សម្រាប់គ្រួសាររបស់អ្នកដំណើរដែលនៅបាត់ខ្លួនពីនាវាកំសាន្តដ៏ធំ ដែលបើកបុកថ្មនៅឆ្នេរសមុទ្រភាគពាយ័ព្យអ៊ីតាលី។
នីហ្សេរីយ៉ា៖ អាជ្ញាធរនិយាយថា អ្នកជាប់សង្ស័យជាងគេនៅក្នុងការបំផ្ទុះគ្រាប់បែកថ្ងៃបុណ្យ ណូអែលដាក់វិហារសាសនាកាតូលីក មួយនៅក្នុងរដ្ឋធានី អាប៊ូចា បានគេចខ្លួនរួចពីការឃុំឃាំងរបស់ប៉ូលីស ក្រោយពីត្រូវបានចាប់ខ្លួនក្នុងគេហដ្ឋានរបស់អភិបាលរដ្ឋបរណូនៅក្នុងរដ្ឋធានី។
អេត្យូពី៖ ប្រទេសអេរីទ្រាបានហៅការអះអាងដែលថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏ឃោឃៅមួយទៅលើជនបរទេសនៅអេត្យូពី ភាគខាងជើងនោះជាការភូតកុហកទាំងស្រុង។