ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៧ មករា​ យប់


អ្នក​សង្កេតការណ៍​សម្ព័ន្ធ​អារ៉ាប់​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។
អ្នក​សង្កេតការណ៍​សម្ព័ន្ធ​អារ៉ាប់​ នៅ​ក្នុង​ប្រទេស​ស៊ីរី​។

ស៊ីរី៖ ក្រុម​អ្នក​ជំនាញ​មក​ពី​ប្រទេស​ទាំង​១៥​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ត្រូវ​បាន​កំណត់​នឹង​ពិភាក្សា​គ្នា​អំពី​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​ថ្មី​មួយ អំពី​អំពើ​ហិង្សា​ក្នុង​ប្រទេស​ស៊ីរី។

អ៊ីតាលី៖ ក្រុម​បុគ្គលិក​សង្គ្រោះ​ជនជាតិ​អ៊ីតាលី​បាន​ស្វែងរក​អ្នក​នៅ​មាន​ជីវិត នៅ​ក្នុង​នាវា​កម្សាន្ត​ប្រណីត​ដែល​គឿង​ដោយ​បុក​នឹង​ថ្ម​ហើយ​ផ្អៀង​ក្រឡាប់​នៅក្បែរ​នឹង​ឆ្នេរ​សមុទ្រ​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី។

អាមេរិក៖ ពួក​បេក្ខជន​ដែល​នៅ​សេសសល់​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ប្រើប្រាស់​ការ​ជជែក​ដេញ​ដោល​គ្នា​មួយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​រដ្ឋ សៅ ខារូលីណា (South Carolina) ដើម្បី​ផ្តោត​ការ​វាយ​ប្រហារ​របស់ពួកគេ​ទៅ​លើ​លោក មីត រូមនី (Mitt Romny) ដែល​ជា​បេក្ខជន​នាំ​មុខ​គេ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​រដ្ឋ​នេះ​ធ្វើ​ការ​បោះឆ្នោត​ដំបូង​បន្ទាប់។

អាមេរិក៖ ស.រ.អា.​នឹង​ធ្វើ​កិច្ច​ចរចា​ជាន់​ខ្ពស់​មួយ​ចំនួន​ជា​មួយ​ពួក​មន្ត្រី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ជប៉ុន​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) នៅ​ថ្ងៃ​អង្គារ​នេះ​ដែល​គេ​រំពឹង​ថា​នឹង​ផ្តោត​ទៅ​លើ​វិធីសាស្ត្រ​នានា​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ចរចា​៦​ភាគី​សារ​ជា​ថ្មី​ទ្បើង​វិញ​អំពី​កម្មវិធី​បរមាណូ​របស់​ប្រទេស​កូរ៉េ​ខាងជើង។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG