ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៦ មករា​ ព្រឹក


លោក​រដ្ឋមន្ត្រី​ការ​បរទេស​បារាំងអាឡាំង ហ្សូប៉េ​ Alain Juppe និង​លោកស្រី​ អោង សាន​ ស៊ូជី​Aung San Suu Kyi ​មេ​ដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​ចូលរួម​ក្នុងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពីជំនួបរបស់​ពួកគេនៅឯគេហដ្ឋានរបស់​លោកស្រីក្នុង​ក្រុងរ៉ង់ហ្គូន ប្រទេសភូមា ថ្ងៃទី១៥ ម
លោក​រដ្ឋមន្ត្រី​ការ​បរទេស​បារាំងអាឡាំង ហ្សូប៉េ​ Alain Juppe និង​លោកស្រី​ អោង សាន​ ស៊ូជី​Aung San Suu Kyi ​មេ​ដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​ចូលរួម​ក្នុងសន្និសីទ​សារព័ត៌មាន​ក្រោយ​ពីជំនួបរបស់​ពួកគេនៅឯគេហដ្ឋានរបស់​លោកស្រីក្នុង​ក្រុងរ៉ង់ហ្គូន ប្រទេសភូមា ថ្ងៃទី១៥ ម

ភូមា៖ ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​បារាំងអាឡាំង ហ្សូប៉េ​ Alain Juppe ជា​សញ្ញា​ថ្មី​បំផុត​នៃ​ការ​យល់​ព្រម​របស់​ក្រុម​បស្ចឹមប្រទេស​ដល់​កំណេ​ទម្រង់ថ្មី​ៗ​នេះ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ភូមា នៅ​ក្រោយ​ការ​គ្រប់​គ្រង​ផ្តាច់​ការ​ជា​ច្រើន​ឆ្នាំ​មក​នោះ​។​

ក្នុង​ក្រុងរ៉ង់ហ្គូន Rangoon លោក​ហ្សូប៉េ​បាន​ជួប​ជាមួយ​លោកស្រី​ អោង សាន​ ស៊ូជី​Aung San Suu Kyi ​មេ​ដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​ដែលបារាំង​បាន​ជូន​មេដាយ​ថ្នាក់​ខ្ពស់​បំផុត Legion d'Honneure ជូន​លោកស្រី​។​

ស៊ីរី៖ សម្ព័ន្ធ​អារ៉ាប់​និយាយ​ថា​ពួក​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ពួក​គេ​នឹង​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ ក្រោយ​ដើម្បី​ពិនិត្យ​មើល​របាយការណ៍​ចុង​ក្រោយ​បំផុតមួយដោយ​ពួក​អ្នក​សង្កេត​ការ​ដែលត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ពិនិត្យ​មើល​ថា​តើ​រដ្ឋាភិបាល​ស៊ីរី​បានធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ថា​បញ្ឈប់​ការ​បង្ក្រាប​លើ​ការ​បះបោរ​របស់​ក្រុម​ប្រឆាំង​ឬ​ទេ។​

ប៉ាគីស្ថាន៖ ពួក​មន្ត្រី​ប៉ាគីស្ថានបាន​និយាយ​ថា​មាន​គ្រាប់​បែក​ផ្ទុះ​ខណៈ​ពេល​មាន​ការ​ដង្ហែ​ក្បួន​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត​ Shia កាល​ពិ​ថ្ងៃ​អាទិត្យ ​នៅ​ក្នុង​ខេត្ត​ពុនចាប Punjab បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៦​នាក់​ស្លាប់។​

អ៊ីរ៉ាក់៖ ពួក​ជន​សកម្មប្រយុទ្ធ​បាន​ឆ្មក់​វាយប្រហារ​លើ​អាគារ​សន្តិសុខ​មួយ​របស់​រដ្ឋាភិបាល​ដែល​មាន​កំផែង​ព័ទ្ធ​ជុំវិញ​នៅ​ក្នុង​ក្រុង​រ៉ាម៉ាឌី Ramadi នា​ប៉ែក​ខាង​លិច​ប្រទេស បណ្តាល​ឱ្យ​ប៉ូលីស​យ៉ាង​តិច​ណាស់​៧​នាក់​ស្លាប់​ហើយ​មាន​មនុស្ស​ប្រមាណ​១៥​នាក់​ទៀត​ត្រូវ​របួស។

នីហ្សេរីយ៉ា​៖​ សហជីព​នៃ​ប្រទេស​នីហ្សេរីយ៉ា​និយាយ​ថា​កូដកម្ម​នៅ​ទូទាំង​ប្រទេស​នឹង​មាន​ធ្វើ​ត​ទៅ​ទៀត​ក្នុង​ថ្ងៃ​ច័ន្ទ ​ក្រោយ​ពី​កិច្ច​ចរចា​ជា​មួយ​រដ្ឋាភិបាល​អំពី​ប្រេង​មិន​បាន​សម្រេច​។​

ប៉ាគីស្ថាន​៖ ពួក​មន្ត្រី​ផ្នែក​ស៊ើប​ការ​សម្ងាត់​ប៉ាគីស្ថាន​និយាយ​ថា​មេដឹកនាំ​តាលីបាន់​ប៉ាគីស្ថាន​ឈ្មោះ​ ហាគីមូឡា មេស៊ូដ ប្រហែល​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី ១២​ខែ​មករា​ដោយ​យន្តហោះគ្មាន​មនុស្ស​បើក​របស់អាមេរិក នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​វ៉ាហ្ស៊ីរីស្ថាន​ខាង​ជើង។

អ៊ីតាលី៖ ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​ក្នុង​មហន្តរាយ​នាវា​កម្សាន្ត​អ៊ីតាលី​បាន​កើន​ទ្បើង​ដល់​៥​នាក់​ហើយ ​ក្រោយ​ពី​ពួក​អ្នក​ស្វែង​រក​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​រក​ឃើញ​សាកសព​បុរស​ចំណាស់​ពីរ​នាក់​នៅ​ក្នុង​បំណែក​នាវា​ កូស្តា ខុនដូឌា Costa Condordia ដែល​លិច​។

XS
SM
MD
LG