ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៥ មករា​ យប់


អ្នក​ពន្លត់​អគ្គីភ័យ​និង​អ្នក​មុជ​ទឹក​អ៊ីតាលី​ បាន​ទៅ​ជិត​កប៉ាល់​ជឹះ​កំសាន្ត​​ដ៏​ប្រណិត​ Costa Concordia​ ដែល​បាន​គឿង​នៅកោះ​ ​Giglio ប្រទេសអ៊ីតាលី​ ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១២។
អ្នក​ពន្លត់​អគ្គីភ័យ​និង​អ្នក​មុជ​ទឹក​អ៊ីតាលី​ បាន​ទៅ​ជិត​កប៉ាល់​ជឹះ​កំសាន្ត​​ដ៏​ប្រណិត​ Costa Concordia​ ដែល​បាន​គឿង​នៅកោះ​ ​Giglio ប្រទេសអ៊ីតាលី​ ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១២។

អ៊ីតាលី៖ ពួក​បុគ្គលិក​ជួយ​សង្គ្រោះ​កប៉ាល់​ជិះ​កំសាន្ត​អ៊ីតាលី កូស្តា កូនខរដៀ (Costa Concordia) ដែល​បាក់​បែក​នោះ បាន​និយាយ​ថា​ពួក​គេ​បាន​ធ្វើ​ការ​ទាក់​ទង​ជា​សំឡេង​ជាមួយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ទី​៣​ហើយ។ អ្នក​នាំ​ពាក្យ​ក្រុមជួយ​សង្គ្រោះ​នេះ​បាន​និយាយនៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ពួក​បុគ្គលិក មិន​ទាន់​អាច​យក​មនុស្ស​ចេញ​ពី​កប៉ាល់​ជិះ​កំសាន្ត​ដែលក្រឡាប់​នោះ​ទេ។

អង្គការ​សហប្រជាជាតិ៖ លោក បាន គីមួន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ដល់​ប្រធានាធិបតី​ស៊ីរី​លោក បាស្សា អាល អាសាដ ( Bashar al-Assad) ដែល​មាន​កង្វល់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ឲ្យ​បញ្ឈប់​ការ​សម្លាប់​ប្រជាពលរដ្ឋ​របស់​លោក​ផ្ទាល់​ទៀត​ទៅ។

អ៊ីរ៉ង់៖ អ្នក​តំណាង​របស់​ប្រទេស​អ៊ីរ៉ង់​ប្រចាំ​អង្គការ​នៃ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) បាន​កំពុង​ព្រមាន​ថា​ប្រទេស​ជិត​ខាង​អារ៉ាប់​របស់​ខ្លួន​ នឹង​ប្រឆាំង​ការ​ដំឡើងទិន្នផល​ប្រេង​ឆៅ​របស់​ពួកគេ​ដើម្បី​ជំនួស​ប្រេង​អ៊ីរ៉ង់​នៅ​ក្នុង​ពេល​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច។

អាមេរិក៖ លោកស្រី ហ៊ីឡារី រដហាម គ្លីនតុន (Hillary Rodham Clinton) រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ភូមា​អាច​ធ្វើ​ឲ្យល្អ​ប្រសើរ​នូវ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ប្រសិន​បើ​ខ្លួន​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​នៅ​សេស​សល់​ទាំងអស់ បញ្ចប់​អំពើ​ហិង្សារ​ប្រឆាំង​ជនជាតិ​ភាគ​តិច និង​កាត់​ផ្តាច់​ចំណង​ទាក់ទង​ខាង​យោធា​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។

តៃវ៉ាន់៖ លោក មា យីង ជូ (Ma ying-jeou) ប្រធានាធិបតី​តៃវ៉ាន់​បាន​និយាយ​ថា​ជ័យ​ជំនះ​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​២​របស់​លោក​នឹង​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់ទង​កាន់​តែ​រលូន​ឡើង​ថែម​ទៀត​ជាមួយ​ប្រទេស​ចិន​ដី​គោក។

ចិន/មជ្ឍឹមបូព៌ា៖ លោកនាយក​រដ្ឋ​មន្រ្តី​ចិន​ វេន ជៀបាវ (Wen Jiabao) បាន​ទៅ​ដល់​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ដែល​ជា​ដំណើរ​បំពេញ​បេសកម្ម​ខាង​ការទូត​ដំបូង មុន​ពេល​ដែល​លោក​អញ្ជើញ​ចេញ​ទៅ​កាន់​ប្រទេស កាតា (Qatar) និង​អេមីរ៉ាត​អារ៉ាប់​រួម (United Arab Emirates)។

អ៊ីរ៉ាក់៖ ពួក​មន្រ្តី​អ៊ីរ៉ាក់​បាន​និយាយ​ថា​ជន​ប្រដាប់​អាវុធ​បាន​វាយ​សង្គ្រប់​អាគារ​របស់​ប៉ូលីស​មួយ​កណ្លែង​នៅ​ក្នុង​ទីក្រុង រ៉ាម៉ាឌី (Ramadi) ភាគ​ខាង​លិច​ប្រទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ពេល​ដែល​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​បាន​ចុច​បំផ្ទុះគ្រឿង​ផ្ទុះ​នៅ​ខាង​ក្រៅ​អាគារ​នោះ។

ឥណ្ឌា៖ ពួក​មន្រ្តី​ដឹក​ជញ្ជូន​ឥណ្ឌា​បាន​និយាយ​ថា​សមាជិក​នាវិក​ឥណ្ឌា​២១​នាក់​នៃ​កប៉ាល់​ដឹក​ប្រេង​គីមី​មួយ ដែល​បាន​ត្រូវ​ចាប់​ជំរិត​ដោយ​ពួក​ចោរ​សមុទ្រ​សូម៉ាលី​កាល​ពី​ខែ​សីហា​នេះ​បាន​ត្រូវ​ដោះលែង​ហើយ។

កូរ៉េខាងត្បូង៖ ពួក​អាជ្ញាធរ​នាវាចរណ៍​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣​នាក់​ដែរ​បាន​ស្លាប់​ហើយ​៨​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួនបន្ទាប់​ពីកប៉ាល់​ដឹក​ប្រេង​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​បាន​ផ្ទុះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG