ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១០ មករា ព្រឹក


លោក​ដេវីឌ កាមេរ៉ូន​ នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​
លោក​ដេវីឌ កាមេរ៉ូន​ នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​

អង់គ្លេស៖ នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ លោក​ដេវីឌ កាមេរ៉ូន​ បាន​និយាយ​ថា​កីឡា​អូឡាំពិក​ឆ្នាំ​២០១២​ក្នុង​ទី​ក្រុង​ឡុងដ៍​នឹង​នាំ​ឲ្យ​មាន​កេរ្ដិ៍ដំណែល​ដ៏​យូរ​អង្វែង​ដល់​ប្រទេស​អង់គ្លេស ​ខណៈ​ដែល​លោក​រាប់​ថ្ងៃ​ថយ​ក្រោយ ​នៅសល់​ពីរ​រយ​ថ្ងៃ​រហូត​ដល់​ពេល​កីឡា​ចាប់​ផ្ដើម​ការ​ប្រកួត​។

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ ណាជីប រ៉ាហ្សាក់ ​ថ្លែង​ថា​តុលាការ​ដែល​លើក​លែង​ទោស​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ អានវ៉ា​ អ៊ីប្រាហ៊ិម ​ពី​បទ​សេពកាម​មិន​ប្រក្រតី​បាន​លាង​សំអាត​ការ​ចោទ​ប្រកាន់​យូរ​អង្វែង​ដែល​ថា​រដ្ឋាភិបាល​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​ដើម្បី​បង្វែរ​មតិ​របស់​តុលាការ​ ក្នុងការដាក់ទោស​លោក​ អាន់វ៉ា​ ហើយ​ដក​លោក​ចេញ​ពី​ឆាក​ជីវិត​នយោបាយ​។​

អឺរ៉ុប​៖ អធិការបតី​អាល្លឺម៉ង់​ លោក​ស្រីអេនជែឡាមើកែល និង​ប្រធានាធិបតី​បារំាង​ លោក​នីកូឡាស សាកូហ្ស៊ី បាន​ជួយ​រុញ​ច្រានពន្លឿន​កិច្ចប្រឹងប្រែង​របស់​អឺរុប​ ដើម្បី​ត្រួតត្រា​វិបត្ដិ​បំណុល​រដ្ឋាភិបាល​ដែល​អូស​បន្លាយ​ជាង​ពីរ​ឆ្នាំ​មក​ហើយ​។​

អាមេរិក៖ បេក្ខជន​ដែល​គេ​រំពឹង​ថា​នឹង​ឡើង​ធ្វើ​ប្រធានា​ធិបតីអាមេរិក ពី​គណបក្ស​សាធារណរដ្ឋ​ បាន​បង្កើន​ការ​វាយប្រហារ ​មក​លើ​បេក្ខជន​ដឹក​មុខ​គឺ ​លោក​មីត្ត រ៉ូមនី ​ដោយ​សង្ឃឹម​ថា​នឹង​ពន្យឺត​ល្បឿន​នៃ​ការ​តែងតាំង​ជា​បេក្ខជន​របស់​គណបក្ស​នៅ​ពេល​មុន​ការ​បោះ​ឆ្នោត​បឋម​ ជា​លើក​ទី​មូយ។​

អាហ្វហ្គានីស្ថាន៖ ​រដ្ឋាភិបាល​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​មុន​នឹង​មាន​ការ​ចរចា​គ្នា​ជា​ផ្លូវការ​ជា​មួយ​ក្រុមតាលីបាន​ ក្រុម​នោះ​ត្រូវ​យល់​ព្រមលើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ជា​មុន​សិន​។​

ស្វ៊ីស៖ ប្រធាន​ធនាគារ​ជាតិ​ស្វីស​បាន​លា​លែង​ចេញ​ពី​តំណែង​ ក្រោយ​ពី​មាន​រឿង​អាស្រូវ​ពាក់ព័ន្ទ​នឹង​ការ​ជួញដូរ​រូបិយវត្ថុ​ដ៏​ចម្រូងចម្រាស់​ ប្រព្រឹត្ដិ​ធ្វើ​ដោយ​ភរិយា​របស់​លោក​។​

នីហ្សេរីយ៉ា៖ ​ជនជាតិ​នីហ្សេរីយ៉ា​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ តម្លៃ​សាំងឡើង​ខ្ពស់​ ដែល​បញ្ឆេះ​ឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​ជា​មួយ​ប៉ូលីស​ដែល​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​៣​នាក់។​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG