ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១ មករា


ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ បារ៉ាក់ ​អូបាម៉ា
ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ បារ៉ាក់ ​អូបាម៉ា

សហរដ្ឋអាមេរិ ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ បារ៉ាក់ ​អូបាម៉ា ​បានមាន​ប្រសាសន៍​ថា​លោក «មានសង្ឃឹម» ​ថា​ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវ​ការ​ជឿនលឿនថែម​ទៀត​សម្រាប់​ អាមេរិក ​ដោយ​មាន​រួម​បញ្ចូល​ទាំង​សមត្ថភាពធ្វើ​ឱ្យសេដ្ឋកិច្ច​លូតលាស់​និងការ​បង្កើត​ការងារ ព្រោះពួក​សមាជិក​សភា​បាន «ធ្វើ​ត្រូវ» ​លើ​ការ​បញ្ចៀសមិន​ឱ្យ​មាន​ការ​បង្កើន​ពន្ធដារ​លើ​ប្រាក់​បៀវត្ស​និង​បាន​ពន្យា​ពេល​រយៈពេល​សម្រាប់​ទទួល​ប្រាក់​ជំនួយ​នៅ​ពេល​គ្មាន​ការងារ​ធ្វើ។

អ៊ីរ៉ុង៖ បាន​ស្នើ​ធ្វើការ​ចរចា​ជុំ​ថ្មី​មួយ​អំពី​កម្មវិធី​បរមាណូ​ចម្រូង​ចម្រាស់​របស់​ខ្លួន​នៅ​ពេល​ដែល​បាន​ពន្យារ​ពេល​ការ​បាញ់​ពិសោធ​កាំជ្រួច​ មីស៊ីល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ​ដែល​អ៊ីរ៉ង់​បាន​និយាយ​ថា​និង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍។

ស៊ីរី៖ ពួក​សកម្មជន​បាន​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​មនុស្សយ៉ាង​តិច​ណាស់​៩​នាក់​កាល​ពី​ថ្ងៃ​សោរ៍ ​នៅ​ពេល​ដែល​វត្តមាន​របស់​ពួក​អ្នក​សង្កេតការ​របស់​សម្ព័ន្ធ​អារ៉ាប់​លើ​ការ​សន្យា​របស់​រដ្ឋាភិបាល​ថា​បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​បាន​ឈាន​មក​ដល់​ថ្ងៃ​ទី​៥​។

សូម៉ាលី៖ ពួក​ទាហាន​អេត្យូពីនិង​កង​កម្លាំង​រដ្ឋាភិបាល​សូម៉ាលី​បាន​ក្តាប់​ការ​ត្រួតត្រា​ក្រុង​សំខាន់​មួយ​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​អាល សាបាប នៅ​សូម៉ាលី ​ក្រោយ​ពី​បាន​ប្រយុទ្ធ​ជាមួយ​ពួកជន​សកម្មប្រយុទ្ធ​នោះ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​។ យោង​តាម​សំដី​របស់​អ្នក​ស្រុក​ម្នាក់​នៅ​ក្នុង​ក្រុង​ ប៊ីឡេវេនី បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អេអេហ្វភី មាន​មនុស្ស​១៨​នាក់​ដោយ​ភាគ​ច្រើន​ជា​ពួក​ជន​សកម្មប្រយុទ្ធបាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​គ្នា​នេះ។

អារ៉ាប់៖ និង​សហរដ្ឋអាមេរិច​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​អំពី​ប្រព័ន្ធ​ការពារ​នឹង​កាំជ្រួច​ផ្លោង​ដែល​មាន​តម្លៃ​សារុប​ជិត​៣​ពាន់​៤​រយ​៨០​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ជាតិ​នៃ​តំបន់​ឈូង​សមុទ្រ​ពែក្ស ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​នេះ​គឺ​ជា​កិច្ច​ប្រឹង​ប្រែងមួយរបស់​សហរដ្ឋអាមេរិច​ក្នុង​ការ​ការពារ​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ទប់ទល់​ជា​មួយ​នឹង​ការ​ពង្រីក​របស់​ឃ្លាំង​កាំជ្រួច​ផ្លោង​អ៊ីរ៉ង់។

អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន កាសៃ​ ​ថា​លោក​ស្វាគមន៍​ការ​កត់​សម្គាល់​រប​ស់​លោក​អនុ​ប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃដិន ​ដែល​ថា​ពួក​តាលីបាន់នៅអាហ្វហ្គានីស្ថាន​មិន​មែន​ជា​សត្រូវ​របស់​សហរដ្ឋអាមេរិកទេ។

សហរដ្ឋអាមេរិច៖ ​លោក​ស្រី​ មីឈ្វីវ ប៉េជមែន សមាជិកា​សភា​សហរដ្ឋអាមេរិច​ប្រចាំ​រដ្ឋ​ មីនីសូតា និង​លោក ញូត ជីងរីជ អតីត​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ជា​ដើម​ដែល​នៅ​ក្រោយ​គេ​ក្នុង​ការ​ស្ទង់​មតិ​កំពុង​ធ្វើការ​យ៉ាង​ខំ​ប្រឹង​ប្រែង​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​ពី​ពួក​អ្នក​បោះ​ឆ្នោត​និង​កាត់​បន្ថយ​ភាព​នាំ​មុខ​គេ​របស់​លោក មីត រ៉ូមនី អតីត​អភិបាល ម៉ាហ្សាជូសេត។

XS
SM
MD
LG