ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី ស៊ូ ជី របស់​ភូមា​ជួប​ជាមួយ​ពួក​បះបោរ​ជនជាតិ​ភាគតិច​ការ៉ែន


រដ្ឋ​មន្រ្តី​ក្រសួង​អយ​ស្ម័យ​យាននិង​មេដឹកនាំ​ចរចា​ខាង​រដ្ឋាភិបាល​ Aung Min (ខាង​ឆ្វេង)​ ចាប់​ដៃ​​លោកស្រី​ Naw Si Pho Ra Sein (ខាង​ស្តាំ)​ អ​គ្គ​លេខា​ធិការ​សហភាព​ជាតិ​ការ៉ែន​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ Yangon ភូមា​ ថ្ងៃ​សុក្រ​ ទី
រដ្ឋ​មន្រ្តី​ក្រសួង​អយ​ស្ម័យ​យាននិង​មេដឹកនាំ​ចរចា​ខាង​រដ្ឋាភិបាល​ Aung Min (ខាង​ឆ្វេង)​ ចាប់​ដៃ​​លោកស្រី​ Naw Si Pho Ra Sein (ខាង​ស្តាំ)​ អ​គ្គ​លេខា​ធិការ​សហភាព​ជាតិ​ការ៉ែន​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ Yangon ភូមា​ ថ្ងៃ​សុក្រ​ ទី

មេដឹកនាំ​នៃ​គណបក្ស​ជំទាស់​នៅ​ក្នុង​ប្រទេស​ភូមា លោកស្រី អង់សានស៊ូជី បានជួប​ពិភាក្សា​កាល​ពី​ថ្ងៃ​អាទិត្យនេះ​ជាមួយ​ក្រុម​បះបោរ​ជនជាតិ​ភាគតិច​ការ៉ែន (Karen) ដែល​ជា​កិច្ចប្រជុំ​នយោបាយ​លើក​ទី​មួយ​ដ៏​សំខាន់​ចាប់​តាំង​ពី​លោកស្រី​បាន​ជាប់ឆ្នោត​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ដើម​សប្ដាហ៍​នេះ។

ជ័យលាភី​រង្វាន់​ណូបែល​សន្ដិភាព​រូប​នេះ ជា​សមាជិកា​នៅ​ក្នុង​រដ្ឋសភា​ក្នុង​ការ​បោះឆ្នោតកាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា បាន​ចំណាយ​ពេល​ពីរ​ម៉ោង​ដើម្បី​ពិភាក្សា​ជាមួយ​គណៈប្រតិភូពី​សហភាព​សាមគ្គី​ជាតិ​ការ៉ែន (Karen National Union) នៅ​ក្នុង​ទីក្រុង​យ៉ាងហ្គន (Yangon)។

មេដឹកនាំ​របស់​គណបក្ស​សម្ពន្ធភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​(NLD) បាន​ពិពណ៌នាថា​កិច្ច​ប្រជុំ​នោះ​ជា​ព្រឹត្ដការណ៍​ដ៏​សំខាន់​មួយ​ដែល​នឹង​ជួយ​ដល់​កិច្ច​ការ​ផ្សះផ្សា​ជាតិ។The National ​លោកស្រីថ្លែងថា គោលដៅ​របស់​គណបក្ស​របស់​លោកស្រី​ គឺ​ ឲ្យ​មានលទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ក្នុងការ​បង្រួប​បង្រួមជាតិ ។​លោកស្រី​ថ្លែងថា លោកស្រី​មាន​ជំនឿ​ថា ​គ្រប់​អម្បូរទាំងអស់ ​សម​នឹង​ចូលរួម​ក្នុង​ដំណើរការ​ទាំងអស់​គ្នា។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត​៖

បាគីស្ថាន៖ អាជ្ញាធរ​បាគីស្ថាន បាន​បន្ត​ការ​រុករក​ទាហាន​១៣៥​នាក់​និង​ជនស៊ីវិល​ជាច្រើន​ទៀត​ ដែល​ត្រូវ​បាន​កប់​នៅ​ក្រោម​ទឹកកក​ជម្រៅ​២០​ម៉ែត្រ​នៅ​ពេល​ដែល​ផ្ទាំង​ទឹកកក​បាន​រមៀល​ចុះ ហើយសង្កត់​មក​លើ​អាគារ​នៅ​ជើងភ្នំ​កាសមៀរ (Kashmir) ជិត​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា។

ស៊ីរី៖ រដ្ឋាភិបាល​ស៊ីរី​និយាយ​ថា​ខ្លួន​ចង់​បាន​ការ​ធានា​ដ៏​ច្បាស់លាស់​ថា​ក្រុម​បះបោរ​ឈប់​ធ្វើ​ការ​វាយ​ប្រហារ​ មុន​នឹង​ខ្លួន​អនុវត្ដ​ការ​ដកទ័ព​ចេញ​តាម​ការ​យល់ព្រម​ពី​ប្រធានា​ធិបតី លោក បាស្សា អាល អាសាដ (Bashar Al Assad)។

ម៉ាលី៖ អគ្គលេខាធិការ​អ.ស.ប​ លោក​ បានគីមូន ​បាន​អំពាវនាវ​ដល់រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​របប​សឹក​ម៉ាលី​ឲ្យ​អនុវត្ដ​កិច្ច​ព្រមព្រាង​យ៉ាង​ឆាប់​រហ័ស​ ចុះ​ហត្ថលេខា​ ជាមួយ​ក្រុម​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ខាងលិច ដើម្បី​ប្រគល់​អំណាច​មក​ឲ្យ​មន្ដ្រី​ស៊ីវិល។

កូរ៉េ៖ ទីភ្នាក់ងារ​សារព័ត៌មាន​ពាក់កណ្ដាល​ផ្លូវការ យ៉ុន ហាប់ (Yonhap) របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កូរ៉េខាងជើង​ហាក់​ដូចជា​កំពុង​រៀបចំ​ធ្វើ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​៣។

កូឡុំប៊ី៖ យោធា​នៃ​ប្រទេស​កូឡុំប៊ី (Colombia) និយាយ​ថា​ក្រុម​បះបោរ​ពី​កងកម្លាំង​បដិវត្ដន៍​របស់​កូឡុំប៊ី ហៅ​កាត់​ថា FARC បាន​ពួន​ស្ទាក់​វាយ​ប្រហារ​មក​លើ​កង​កម្លាំង​យោធា​មួយ ដោយ​បាន​សម្លាប់​ទាហាន​រដ្ឋាភិបាល​៦​នាក់។

ចិន៖ សកម្មជន​ចិន​ល្បី​ឈ្មោះ​ លោក​ ហ្វាង ​លីហ្សី ​(Fang Lizhi) ​ដែល​បាន​ថ្លែង​សុន្ទរកថា​ដ៏​រំភើប​ក្នុង​ការ​លើក​ទឹកចិត្ដ​ដល់​ក្រុម​បាតុករ​នៅ​លើ​ទី​លាន ធាន អាន មេន (Tiananmen Square) ក្នុង​រដ្ឋធានី​ប៉េកាំង បាន​ទទួល​មរណភាព​នៅ​ក្នុង​ស.រ.អា​ក្នុង​អាយុ​៧៦​ឆ្នាំ។

វ៉េណេស៊ុយអេឡា៖ ប្រធានាធិបតី​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ (Venezuela) លោក​ ហ៊ុយហ្គោ​ ឆាវ៉េស ​(Hugo Chavez) ថ្លែង​ថា​លោក​នឹង​វិល​ទៅ​កាន់​ប្រទេស​គុយបា​វិញ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បី​ធ្វើ​ការ​ព្យាបាល​ជា​លើក​ទី​បី​នៃ​ជំងឺ​មហារីក​របស់​លោក។

XS
SM
MD
LG