ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលដ្ឋាន​យោធា​ប៉ាគីស្ថាន​លើ​ភ្នំហ៊ីម៉ាឡាយ​ត្រូវ​បាន​កម្ទេច​ដោយ​ផ្ទាំង​ទឹកកក


ការ​បាក់​ផ្ទាំង​ទឹកកក​នៅ​ក្នុង​តំបន់​ផែន​ទឹកកក​ Siachen
ការ​បាក់​ផ្ទាំង​ទឹកកក​នៅ​ក្នុង​តំបន់​ផែន​ទឹកកក​ Siachen

ការ​បាក់​ផ្ទាំង​ទឹកកក​នៅ​ក្នុង​តំបន់​ផែន​ទឹកកក​ Siachen បាន​កម្ទេច​មូលដ្ឋាន​យោធា​ប៉ាគីស្ថាន​មួយ​នៅ​លើ​ផែន​ទឹកកក​មួយ​ក្នុង​តំបន់​ភ្នំ​ហ៊ីម៉ាឡាយ នៅ​តាម​ព្រំដែន​ជា​មួយឥណ្ឌា ​ដោយ​បាន​កប់​ទាហាន​យ៉ាង​តិច១១៧​នាក់ យោង​តាម​ការ​រាយការណ៍​របស់​លោក​ឧត្តមសេនិយ​ទោ​ អាតា អាបបាស។ លោក​ វ៉ាជីទ សេមសុល ហាសាន អគ្គស្នងការ​ប៉ាគីស្ថាន​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​មាន​ទាហាន​ប្រមាណ​១៥០​នាក់​បានស្ថិត​នៅ​ក្នុង​មូលដ្ឋាន​យោធា​នេះ ​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​កម្ពស់​៦ពាន់​ម៉ែត្រ​លើស​ពី​កម្រិត​ទឹក​សមុទ្រ ​ដែល​នៅ​ទី​នោះសីតុណ្ហភាព​អាច​ចុះ​ដល់​៧០​អង្សា​សេ​ក្រោម​សូន្យ។​ កង​ឧទ្ធម្ភាគចក្រ ពួកឆ្កែ​ស្វែង​រក​មនុស្ស ​ពួក​ទាហាន​និង​ពេទ្យ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់តំបន់​ដាច់​ស្រយាល​នោះ​ដើម្បី​ស្វែង​រក​ពួក​អ្នក​នៅ​រស់។

ម៉ាលី៖ មេដឹកនាំ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ម៉ាលី​និយាយ​ថា​ក្រុម​ប្រឹក្សា​យោធា​របស់​លោក​អាច​ប្រគល់​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​បណ្តោះអាសន្នមួយ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ដែល​បាន​ត្រូវ​រាយការណ៍​ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ជាមួយ​ក្រុម​តំបន់​ ECOWAS ដែល​បាន​ដាក់​កំហិត​ទៅ​លើ​ប្រទេស​ដែល​គ្មាន​ជាប់​នឹង​សមុទ្រ​នេះ។

ម៉ាទ្បាវី​៖ អនុ​ប្រធានាធិបតី​ម៉ាទ្បាវី លោកស្រី​ជូស៊ី បានដា ​បាន​ស្បថ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ក្រោយ​មាន​ការ​បញ្ជាក់​ថា​លោក​ប្រធានាធិបតី​ ប៊ីនហ្គូ វ៉ា មូដារីកា ​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ស៊ីរី៖ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​បាញ់ផ្តក់​លើ​សំបុក​ក្រុម​ប្រឆាំង​នៅ​មុនថ្ងៃ​កំណត់​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃ​អង្គារ ​ដែល​បាន​ត្រូវ​យល់​ព្រម​សម្រាប់​ការ​បញ្ឈប់​សកម្មភាព​យោធា​ទាំង​អស់ មនុស្ស​ជាង​១០០​នាក់ បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍។

យ៉េមែន៖ ពួក​អ្នក​ស្មោះត្រង់​នឹង​មេទាហាន​ យ៉េមែន​ម្នាក់ គឺ​លោក​ មូហាមេទ សាឡេ អាល អាមារ ​មេបញ្ជាការ​កង​ទ័ព​អាកាស ណនិង​ជា​ប្អូន​ប្រុស​ម្តាយ​ទីទៃ​របស់​អតីត​ប្រធានាធិបតី​អាលី អាបដូឡា​សាលេ បាន​ទ្បោម​ព័ទ្ធ​ចំណត​អាកាសយាន​ក្រុងសាណា ហើយ​បាន​បិទ​ជើង​ហោះនៅ​ក្រោយ​លោក​ប្រធានាធិបតិ​បាន​ដក​លោក​ អាមារ ចេញពី​តំណែង​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង​ដែល​ហាក់​ដូច​ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​មួយ​ដើម្បី​ដក​ពួក​អ្នក​ស្មោះត្រង់​ជាមួយ​លោកសាលេ​ខ្លះ​ចេញ​ពី​តំណែង​សំខាន់ៗ។

ប៉ាទ្បេស្ទីន៖ នៅ​ក្នុង​តំបន់​កាហ្សា ពួក​សមាជិក​នៃអង្គការហាម៉ាស និយាយ​ថា​ពួក​គេ​បាន​ប្រហារ​ជីវិតបុរស​ប៉ាទ្បេស្ទីន​បី​នាក់​ ហើយ​បុរស​ម្នាក់​ក្នុង​បណ្តា​ពួក​ជន​ទាំង​នេះ​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បាន «ធ្វើ​កិច្ច​សហប្រតិបត្តិការ» ជាមួយអ៊ីស្រាអែល។

សហរដ្ឋអាមេរិក៖ ពួក​មន្ត្រី​អាមេរិកខាង​ការ​ជួយ​សង្គ្រោះ​បាន​និយាយ​ថា​គេ​បាន​រក​ឃើញ​អ្នក​រស់​នៅ​ទាំង​អស់​ក្នុង​ផ្ទះ​ល្វែង​មួយ​ក្នុង​រដ្ឋ​ វីជីនៀ នា​ប៉ែក​ខាង​កើត​ដែល​នៅ​ទី​នោះ​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​មួយ​គ្រឿង​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិកបានធ្លាក់​ទៅ​លើបណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ត្រូវ​របួស​ដោយ​មាន​រួម​បញ្ចូល​ទាំង​អ្នក​បើក​យន្តហោះ​ពីរ​នាក់​ផង​ដែរ។

XS
SM
MD
LG