ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​ជិតខាង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រាង​ជាមួយ​ពួក​មេដឹកនាំ​រដ្ឋប្រហារ​របស់​ម៉ាលី


មេ​រដ្ឋ​ប្រហារ​យោ​ធា​​នៃ​ប្រទេស​ម៉ាលី​ ​ បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​​មួយ​ជាមួយ​​ក្រុម​ប្រទេស​ក្នុង​តំបន់​។
មេ​រដ្ឋ​ប្រហារ​យោ​ធា​​នៃ​ប្រទេស​ម៉ាលី​ ​ បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​​មួយ​ជាមួយ​​ក្រុម​ប្រទេស​ក្នុង​តំបន់​។

មេដឹកនាំ​រដ្ឋ​ប្រហារ​យោ​ធាក្នុង​ប្រទេស​ម៉ាលី បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀងមួយ​ជាមួយក្រុម​ប្រទេស​ក្នុង​តំបន់​ដែល​មាន​សមាជិក​ចំនួន​១៥​ប្រទេស​ហៅ​ថា​កាត់​ថា អ៊ីកូវ៉ាស (ECOWAS) ដើម្បី​ធ្វើ​ឲ្យអំណាចរដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ជាតិ​ដែល​មាន​ជម្លោះ​នោះ។

ពាក្យ​ពេជន៍​នៃ​កិច្ចព្រម​ព្រៀង​នោះ​បាន​ត្រូវ​ផ្សាយ​តាម​ទូរទស្សន៍រដ្ឋ។ ទូរទស្សន៍​នោះ​បាន​ប្រកាសថា​ក្រុម​ប្រឹក្សា​យោធាបាន​ព្រម​ព្រៀង​គ្នាបង្កើត​រដ្ឋាភិបាល​អន្តរកាលមួយ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តីដែល​បាន​ព្រម​ព្រៀង​គ្នា​នៅ​ក្នុង​ការ​ដោះដូរ​នឹង​ការ​លើក​លែង​ទោស​ដល់​មេដឹកនាំ​រដ្ឋ​ប្រហារហើយ​នឹង​ការ​លប់​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ប្លុក អ៊ីកូវ៉ាស បាន​ដាក់​លើ​ប្រទេស​ម៉ាលី។ ប្រធាន​រដ្ឋ​សភា​ជាតិ ត្រូវ​ធ្វើ​ជា​ប្រធានាធិបតី​អន្តរកាល​ដើម្បី​រៀបចំ​ការ​បោះឆ្នោត។

បណ្តាល​រដ្ឋ​នៃ​អាហ្វ្រិក​ខាង​លិចបាន​សម្តែង​នូវ​ការ​គាំ​ទ្រដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់ប្រទេស​ម៉ាលី​កាន់​កាប់​តំបន់​ខាង​ជើង​ឡើង​វិញ។ ពួក​ឧទ្ទាម ទូអារេគ (Tuareg) ដែល​មាន​ការ​គាំទ្រ​ពី​ពួក​អ្នក​ប្រយុទ្ធអ៊ីស្លាម​បាន​កាន់​កាប់​ទីក្រុង​សំខាន់​ៗក្នុង​តំបន់​ខាង​ជើង​ប្រទេស​ម៉ាលី​ហើយ​កាល​ពី​ថ្ងៃ​សុក្របាន​ប្រកាស​រដ្ឋ​ឯករាជ្យ​ដែល​មាន​ឈ្មោះ​ថា អាហ្សាវ៉ាដ (Azawad)។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

ស.រ.អា/ម៉ាឡាវី៖ សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថាខ្លួន​ចង់​ឃើញ​ការ​ផ្ទេរ​អំណាច​ក្នុង​ប្រទេស​ម៉ាឡាវីកើត​មាន​ឡើង​បន្ទាប់​ពី​មរណភាព​របស់​ប្រធានាធិបតី​របស់​ប្រទេស​នោះ។

ប្រធានាធិបតី​ បា​រ៉ាក់​ អូ​បាម៉ា​ ក្នុង​ឱកាស​បុណ្យ​ Easter និង​ Passover។​
ប្រធានាធិបតី​ បា​រ៉ាក់​ អូ​បាម៉ា​ ក្នុង​ឱកាស​បុណ្យ​ Easter និង​ Passover។​
ស.រ.អា៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា​ ​បានថ្លែងសុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​ដល់​ការ​ទទួល​ស្គាល់​ពី​បុណ្យ​អ៊ីស្ទឺ (Easter) និង ផាសអូវើ (Passover)។

យេម៉ែន៖ ប្រធានាធិបតី​ទើប​តែង​តាំង​ថ្មីរបស់​ប្រទេស​យេម៉ែន បាន​ដក​ឥស្សរជន​ជា​ច្រើនចេញ​ពី​រដ្ឋាភិបាលរបស់​អតីត​ប្រធានាធិបតី លោក អាលី អាបឌូឡា សាឡេស (Ali Abdullah Saleh) រួម​មាន​សាច់​ញាតិ​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​របស់​អតីត​មេដឹកនាំ​រូប​នេះ នៅ​ក្នុង​ការ​ដោះ​ដូរ​យោធា​ដ៏​សំខាន់​មួយ។

ជប៉ុន/ចិន៖ រដ្ឋ​មន្រ្តី​ក្រសួងហិរញ្ញ​វត្ថុ​ជប៉ុន​និង​ចិន​ បាន​ព្រម​ព្រៀង​គ្នា​នៅ​ថ្ងៃ​សៅរ​នេះដើម្បី​សហប្រតិបត្តិការលើ​ការ​រួម​វិភាគទានដល់​អង្គការ​មូល​និធិ​រូបីយវត្ថុ​អន្តរជាតិ (IMF) នៅ​ពេល​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងដើម្បី​ជួយវិបត្តិ​បំណុល​អឺរ៉ុប។

រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថាខ្លួន នឹង​ចូល​រួម​ជាមួយទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដើម្បី​ធ្វើ​បេសកកម្ម​បាញ់​បង្ហោះ​ទៅ​កាន់​ផ្កាយ​ព្រះ​អង្គារ​ដើម្បី​យក​សំណាក​ធូលី​ដែល​ជា​សញ្ញ​នៃ​ជីវិត។

XS
SM
MD
LG