ប្រធានាធិបតីបារំាង លោក នីកូឡា សារកូស៊ី (Nicolas Sarkozy) ព្រមានអ្នកបោះឆ្នោតបារំាង នៅថ្ងៃព្រហស្សត៍នេះថា គេត្រូវបោះឆ្នោតឲ្យលោកម្ដងទៀត ដើម្បីលោកអាចបន្ដគម្រោងការកាត់បន្ថយ ប្រាក់ចំណាយរបស់រដ្ឋាភិបាល បើពុំនោះគេនឹងប្រឈមវិបត្ដិបំណុល ដូចប្រទេស ក្រិក និង ប្រទេស អេស្បាញ។ នៅប្រមាណ១៧ ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតវគ្គទីមួយ លោក សារកូស៊ី ថ្លែងថា បារាំង បានប្រឈមនឹងជំរើសប្រវត្ដិសាស្រ្ដ រវាង វិធានការរឹតត្បឹតរបស់លោក ឬ ការវិលត្រឡប់មករកមហន្ដរាយនៃការចំណាយគ្មានព្រំដែន។
សកលលោក៖ សេចក្ដីរាយការណ៍មូយនិយាយថា តំបន់អាហ្វ្រិកនិងអាស៊ីនឹងពើបប្រទះនឹងចំនួនមនុស្សកើតដ៏ច្រើនលើសលុបក្នុងរយៈពេល៤ទសវត្ស៍ខាងមុខនេះ។ ចំនួនមនុស្សរស់នៅតំបន់ក្រុងនឹងកើនជិត៣ ដងពី៤១៤លាននាក់ដល់១ពាន់២រយលាននាក់នៅឆ្នាំ២០៥០ ហើយនៅអាស៊ីចំនួនមនុស្សកើនពី២ ពាន់លាននាក់ឡើងដល់៣ពាន់៣រយលាននាក់។
អឺរ៉ុប៖ សម្ដេចប៉ាបបេណេឌិច បានផ្សព្វផ្សាយការស្ដីបន្ទោសរបស់ព្រះអង្គមកលើ អាចារ្យណាដែល មានសំណួរ អំពី ការបង្រៀន របស់វិហ៊ារកាតូលិចពី ភាពគ្មានប្រព័ន្ធនិងការអនុញាតឲ្យស្រីបួស។សម្ដេចប៉ាប មានព្រះឪង្ការថា ក្រុមអាចារ្យដែលអំពាវនាវឲ្សស្រ្ដីចូលរួមធ្វើជាអាចារ្យព្រះអង្គ ដោយថ្លែងថាវិហារកាតុលិចមិនបានទទួលអំណាចពីព្រះជាម្ចាស់ ឲ្យបំបួស ស្រ្ដីទេ។
បារាំង៖ និយាយថា ប៉ូលិសម៉ាឡេស៊ី បានចាប់ឃុំមនុស្ស ១៣៧នាក់ កាលពីថ្ងៃព្រសហ្ស៍ ភាគច្រើនជាជនជាតិចិន និង តាយវ៉ាន ។ ប៉ូលិសបានវាយបំបែក ការភ្នល់បាល់ទាត់ លេងដោយក្រុមកីឡាករ អង់គ្លេស។
ម៉ាឡេស៊ី៖ បានបដិសេធ កាលពីថ្ងៃព្រហស្ស៍នេះ ថា ប្រទេសរស់នៅដោយអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននោះបានរាំងខ្ទប់ការសំដែងល្ខោនដោយក្រុម បាឡេ ពីប្រទេស សិង្ហបូរី ដោយសារ តែ ស្រ្ដី របាំ ស្លៀកពាក់ខ្លី ក្រណាត់តិចតួច។
ស៊ីរី៖ ប្រិយសិតពិសេសរបស់សម្ពន្ធភាព អារ៉ាប់ និង អ.ស.ប លោក កុហ្វីអាណាន់ និយាយថា បទឈប់បាញ់គ្នា នៅក្នុងប្រទេសស៊ីរី ត្រូវចូលជាធរមាន នៅថ្ងៃទី១២ ខែ មេសា តែ លោក សារភាពថា មានដំណើរយឺតទៅមុខ ក្នុងការបញ្ចប់អំពើឃោរឃៅ ចេញមកពីការវាយបង្រ្កាបរបស់រដ្ឋាភិបាលស៊ីរី មកលើក្រុមបាតុករ។
ប៉ាគីស្ថាន៖ រិះគន់ សរអ ដែល ដាក់រង្វាន់ ១០ លាន ដុល្លារ ដល់នរណា ដែលរកឃើញអ្នកបង្កើតក្រុមសកម្មជនប្រយុទ្ធ ទទួលខុសត្រូវក្នុងការវាយប្រហារ មកលើទីក្រុងហិរញ្ឌវត្ថុ មុមបៃ ប្រទេសឥណ្ឌាដែលបានសម្លាប់មនុស្ស ជាង ១៦៦ នាក់។
អាហ្វហ្គានីស្ថាន៖ ជនប្រដាប់អាវុធ ដែលត្រូវគេនិយាយថាក្រុមតាលីបាន បានធ្វើការវាយប្រហារ ពេលល្ងាចថ្ងៃពុធនៅក្នុងស្រុក ខាគី សាហ្វេដ ហើយបានបាញ់សម្លាប់ក្រុមជីវពលគំាទ្រដោយរដ្ឋាភិបាលយ៉ាងតិច ៨ នាក់។
អាហ្រ្វិកខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេស អាហ្វ្រីកខាងត្បូង និយាយថា ការលួចបាញ់សម្លាប់ សត្វ រមាស កើនកម្រិត ក្នុងឆ្នាំនេះ សត្វរមាស ១៥៩ ក្បាលបានត្រូវគេបាញ់សម្លាប់ ពាសពេញ ប្រទេស ក្នុងឆ្នាំនេះ ហើយ ភាគច្រើន នៃការសម្លាប់នេះ កើតឡើងនៅក្នុងសួនឧទ្យានជាតិ ។
ក្រិក៖ ជនជាតិក្រិកម្នាក់ចូលនិវត្ដដោយទទួលប្រាក់បៀវត្ស ហើយបាញ់សម្លាប់ខ្លួនឯងនៅលើទីលានសាធារណៈក្នុងក្រុងអាថែន ក្នុងសប្ដាហ៍នេះនិយាយថាគាត់ធ្វើអត្ដឃាត ដោយសារតែរដ្ឋាភិបាលប្រើវិធានការរឹតត្បិតខាងហិរញ្ញវត្ថុដែលធ្វើឲ្យគាត់គ្មានសល់មួយសេន។
រុស្ស៊ី៖ ឈ្មួញទិញដូរអាវុធជនជាតិ រុស្ស៊ី វិកទ័រ បោត (Viktor Bout) នឹងទៅបង្ហាញមុខនៅតុលាការក្រុងញូយ៉កនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្ដាប់អំពីពេលវេលាដែលត្រូវជាប់ក្នុងគុកពី២៥ឆ្នាំដល់មួយជីវិតពីបទភេរវកម្ម។
ម៉ាលី៖ អនុប្រធានាធិបតីម៉ាលីបានស្នើទៅកាន់ប្រទេសជាតិឲ្យបន់ស្រន់សុំជួយស្រោចស្រង់ជីវិត ប្រធានាធិបតី បីនហ្គូ វ៉ា ម៉ូថារីកា (Bingu wa Mutharika) ដែលបានត្រូវយកទៅមន្ទីរពេទ្យដោយបន្ទាន់នៅក្នុងរដ្ឋធានីលីឡុងវ៉េ ក្រោយពីលោកសន្លប់កាលពីថ្ងៃព្រហស្បតិ៍ ។