ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​​គាំ​ទ្រ​ក្រុម​​ប្រឆាំង​ស៊ីរី​ជួបជុំ​គ្នា​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល


​គណៈ​ប្រតិ​ភូ​ចូល​រួម​ជំនួប​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៃ​ប្រទេស​តួគី​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ស៊ីរី។
​គណៈ​ប្រតិ​ភូ​ចូល​រួម​ជំនួប​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៃ​ប្រទេស​តួគី​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ស៊ីរី។

រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ជាង​៧០​ប្រទេស​មក​ពី​ប្រទេស​លោក​ខាង​លិច​និង​អារ៉ាប់​ដែល​កំពុង​គាំទ្រ​ការ​ងើប​បះបោរ​ក្នុង​ប្រទេស​ស៊ីរី កំពុង​ជួប​ប្រជុំ​គ្នា​ក្នុង​ទី​ក្រុង​អ៊ីស្តានបុល (Istanbul) ដើម្បី​ចរចា​ដែល​មាន​គោល​បំណង​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិបាល​ទី​ក្រុង​ដាម៉ាស (Damascus) ឲ្យ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ហើយ​នឹង​ជំរុញឲ្យ​ក្រុមប្រឆាំង​រួប​រួម​គ្នា។

នាយករដ្ឋ​មន្រ្តី​តួកគី​លោក រីសីព តាយវីព អឺដូហ្គាន (Recep Tayyip Erdogan) បាន​អំពាវនាវឲ្យ​សហគន៍​អន្តរជាតិគាំទ្រ​សិទ្ធិ​ការពារ​ខ្លួនរបស់​ប្រជាពលរដ្ឋ​ស៊ីរី​ ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​បរាជ័យ​មិន​បាន​បញ្ឈប់​ការ​បង្ក្រាប​បង្ហូរ​ឈាមរបស់​ប្រធានាធិបតី​លោក បាស្សា អាល អាសាដ (Basha al-Assad) លើ​ការ​ងើប​បះបោរ​ការ​ប្រឆាំង​រដ្ឋាភិបាល។

ក្នុង​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត ចិននិង​រុស្ស៊ី​មិន​បាន​ចូលរួម​ជំនួប​នៅ​ថ្ងៃ​អា​ទិត្យ​នេះ​ទេ​។ ប្រទេស​ទាំង​២​ បាន​ការ​ពារ​រដ្ឋាភិបាល​លោក អាសាដ ២​លើក​រួច​មក​ហើយ​មិន​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំងពី​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជា​ជាតិ ដោយ​ភ័យ​ខ្លាច​ថា​វិធានការណ៍​បែប​នេះ​អាចនាំ​ឲ្យ​មាន​អន្តរាគមន៍​ខាង​យោធាពី​បរទេស។ ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធរបស់​ស៊ីរី​ មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជំនួប​នេះ​ទេ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

អាហ្វហ្គានីស្ថាន៖ ពួក​មន្រ្តី​ក្នុង​តំបន់​ខាង​ត្បូង​អាហ្វហ្គានីស្ថាន និយាយ​ថា​ការ​ផ្ទុះ​គ្រាប់​បង្កប់​នៅ​តាម​ជាយ​ផ្លូវបាន​សម្លាប់​សមាជិក​ក្រុម​ប្រឹក្សា​មូលដ្ឋាន​២​នាក់ហើយ​និង​មន្រ្តី​ប៉ូលីស​អាហ្វហ្គានីស្ថាន​ម្នាក់។

​ព្រះ​អង្គ​ម្ចាស់​ Saud Al-Faisal​(ខាង​ស្តាំ) រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេស​អារ៉ាប់​ប៊ីសាអ៊ូឌីត​ជួប​ជាមួយ​លោក​ស្រី​ Hillary Clinton ​រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​អាមេរិក។
​ព្រះ​អង្គ​ម្ចាស់​ Saud Al-Faisal​(ខាង​ស្តាំ) រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេស​អារ៉ាប់​ប៊ីសាអ៊ូឌីត​ជួប​ជាមួយ​លោក​ស្រី​ Hillary Clinton ​រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​អាមេរិក។
ស.រ.អា/អ៊ីរ៉ង់៖ លោកស្រី​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​Hillary Clinton​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន (Washington) តាំង​ចិត្ត​ពង្រឹង​សមត្ថភាព​ខាង​វិស័យ​ការពារ​ប្រទេសរបស់​សម្ព័ន្ធ​អារ៉ាប់​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​នៅ​ក្នុង​ការ​ប្រឈម​មុខ​ការ​គម្រាម​កំហែង​កាន់​តែ​ខ្លាំង​ឡើងពី​ប្រទេស​អ៊ីរ៉ង់។

កេនយ៉ា៖ ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​២​គ្រាប់​ស្ទើរ​តែ​ពេល​តំណាល​គ្នា​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ មុមបាសា (Mombasa) ហើយ​និង​ទី​ប្រជុំ​ជន​តូច​មួយ​ទៀត​នៅ​ជិត​នោះក្នុងប្រទេស​កេនយ៉ា (Kenya) បាន​សម្លាប់​មនុស្ស​ម្នាក់ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៤​នាក់​ដែរ​បាន​រង​របួស។

យេម៉ែន៖ កងជីវពល​ដែល​សង្ស័យ​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម​អាល កៃដា (al-Qaida) បាន​វាយ​សង្គ្រប់​បន្ទាយ​យោធា​យេម៉ែន (Yemen) នៅ​តាម​បណ្តោយ​ឆ្នេរ​ខាង​ត្បូង​ក្នុង​ខេត្ត​ឡាហីជ (Lahij) កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​ធ្វើ​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងដែលធ្វើ​ឲ្យភាគី​ទាំង​២​មានមនុស្សស្លាប់​យ៉ាង​ហោច​ណាស់​ក៏​៣០​នាក់​ដែរ​ ភាគ​ច្រើនជា​ទាហាន​រដ្ឋាភិបាល។

ហ្វីលីពីន៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​រាយការណ៍​ថាប្រទេស​ហ្វីលីពីន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ខ្លួន​បាន​ដាក់​ពាក្យ​តវ៉ា​ប្រឆាំងខាង​ការទូតនៅ​អង្គការ​សហប្រជាជាតិ ចិន និង​ប្រទេសជាតិ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​នឹង​ធ្វើ​សន្និសីទ​កំពូល​នៅ​សប្តាហ៍​នេះ​លើ​ផែនការ​បាញ់​បង្ហោះ​កាំជ្រួច​រ៉ុកកែត​របស់​កូរ៉េ​ខាងជើង។

ភូមា៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ខ្លួន​បាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់ ដល់​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ភូមា​ហើយនឹង​កាត់​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចប្រសិន​បើ​ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​វិនិច័្ឆយ​ថា​មាន​ភាព​សេរី​និង​យុត្តិធម៌។

XS
SM
MD
LG