កម្ពុជា៖ ប្រជារាស្រ្តនៃប្រទេសកម្ពុជានឹងចេញទៅបោះឆ្នោតនៅថ្ងៃទី ៣ ខែមិថុនានេះ ដើម្បីជ្រើសរើស មន្រ្តីក្នុងតំបន់ ដែលជាសញ្ញាបង្ហាញឲ្យឃើញជាមុននូវការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានៅឆ្នាំ ២០១៣។ លោក សមរង្ស៊ី (Sam Rainsy) អ្នកដឹកនាំគណបក្សប្រឆាំង មិនអាចធ្វើយុទ្ធនាការឃោសនាក្នុងប្រទេសបានទេ ព្រោះមានការផ្តន្ទាទោសមួយ ដែលលោកនិយាយថាមានមូលហេតុតនយោបាយ។ លោក រីកវ៉ាឡែនសូឡា (Rick Valenzuela) បានរាយការឲ្យ វីអូអេបានប្រាប់ថា លោក សមរង្ស៊ីកំពុងស្ថិតនៅក្នុងទ្វីប អឺរ៉ុប ដើម្បីចរចាជាមួយមន្រ្តី អឺរ៉ុប និងជនជាតិខ្មែរនៅបរទេស។លោកថ្លែងថា ទោះជាលោកមិនស្ថិតនៅក្នុងប្រទេសក៏ដោយ ក៏គណបក្សរបស់លោក កំពុងធ្វើយុទ្ធនាការដ៏សកម្មជាទីបំផុត។ ក្រុមអ្នកសង្កេតការណ៍និយាយថាលទ្ធផលនៃការបោះឆ្នោតខែមិថុនានេះ ជាសញ្ញាមួយសម្រាប់ ការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ ២០១៣៕
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្ស និយាយថា កងកម្លាំងប្រទេស ស៊ីរី បានធ្វើការវាយប្រហារ ជាថ្មីទៀតលើតំបន់កណ្តាលក្រុង ហួឡា (Houla) ដែលមានការសម្លាប់រង្គាលលើមនុស្សជាង ១០០ នាក់កាលពីសប្តាហ៍មុន ថាកាលពីថ្ងៃព្រហស្បត៍ថា មនុស្ស ៣ នាក់បានស្លាប់នៅក្នុងការបាញ់កាំភ្លើងធំ ដោយកងទ័ពរដ្ឋាភិបាល នៅពេលយប់។
ស.រ.អ៖ បន្ទប់បើកបរនៃយានអវកាសផ្ទុកសម្ភារៈឈ្មោះ SpaceX Dragon បានបញ្ចប់ដំណើរប្រវត្តិសាស្រ្តមួយទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដោយបានទម្លាក់ខ្លួនទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វីក នៅពេលបានត្រឡប់មកដល់ផែនដីវិញកាលពីថ្ងៃព្រហស្បត៍ នៅក្រោយការហោះហើរបង្ហាញគំរូ បានប្រកបទៅដោយជោគជ័យ។
ទីបេ៖ក្រុមនិរទេសជាតិ ទីបេ ដ៏ធំមួយ បានរាយការថា មានការបង្ក្រាបខាងសន្តិសុខដ៏សន្ធឹកសន្ធាប់នៅក្នុងរដ្ឋធានី ឡាសា (Lhasa) នៃដែនដី ទីបេ ខណៈដែលកងកម្លាំងសន្តិសុខចិន ជមរុញចូលទៅត្រួតត្រាលើជីវិតសហគមន៍ បន្ទាប់ពីមានជនជាតិ ទីបេ ពីរនាក់បានដុតសម្លាប់ខ្លួន កាលពីថ្ងៃអាទិត្យ។
អាស៊ី៖ នាយកអង្គការពាណិជ្ជកម្មពិភពលោក និយាយថា នយោបាយការពារពាណិជ្ជកម្មក្នុងស្រុក របស់ អាស៊ី ជាការគំរាមធំបំផុតទៅលើការលូតលាស់សេដ្ឋកិច្ចដែលមាននិរន្តរភាពនៅក្នុងតំបន់។ ការរួមបញ្ចូលពាណិជ្ជកម្មធំឡើងទៀតរវាងប្រទេស អាស៊ី ជាកូនសោសម្រាប់ធ្វើឲ្យតំបន់នេះអាចទប់ទល់បាននឹងសេដ្ឋកិច្ចមិនជឿនលឿននៅជុំវិញពិភពលោក។
ប៉ាគិស្ថាន ៖កងយោធា ប៉ាគិស្ថាន បានបដិសេធថា គ្រូបង្ហាត់ទាហានអាមេរិកាំងមិនបានត្រឡប់ទៅប្រទេសប៉ាគិស្ថានវិញទេ ក្រោយការទម្លាក់គ្រាប់បែករបស់កងទ័ពចម្រុះដោយភ័ន្តច្រឡំមួយ បានសម្លាប់ទាហានប៉ាគិស្ថាន ២៤ នាក់កាលពីខែវិច្ឆិកាមុន។
ស.រ.អ៖ មេធាវីរបស់អតីតប្រធានបណ្តាញផ្សាយព័ត៌មានរបស់នាយករដ្ឋមន្រ្តី ដេវិតខេមរន (David Cameron) និយាយថា កូនក្តីរបស់លោក នឹងជំទាស់តវ៉ាយ៉ាងខ្លាំងក្លា ទល់នឹងការចោទប្រកាន់ពីការភូតកុហកប្រឆាំងនឹងរូបលោក និង បានត្រូវចាប់ខ្លួនកាលពីថ្ងៃពុធហើយរងការចោទប្រកាន់ពីការភូតកុហកប៉ូលីស រដ្ឋ អ៊ីកូស (Ecosse)។
សូម៉ាលី៖ កងទ័ពរដ្ឋាភិបាល សូម៉ាលី និង កេនយ៉ា បានដណ្តើមយកទីក្រុង អហ្វម៉ាដូវ (Afmadow) ពីពួកសកម្មប្រយុទ្ធ អាលសាបាប (al-Shabab) មកវិញ ជំរុញបន្ទាត់វាយប្រយុទ្ធគ្នាឲ្យខិតកាន់តែជិតទៅទីតាំងមាំបំផុតដែលនៅសល់របស់ពួកឧទ្ទាម នៅក្នុងប្រទេស Somalie ភាគខាងត្បូង។
អ៊ីរ៉ង់៖ រូបភាពតាមផ្កាយវិទ្យាសាស្រ្ត ដែលអង្គការស្រាវជ្រាវមួយរបស់ស.រ.អ.ទទួលបាន ស្នើថា ប្រទេស អ៊ីរ៉ង់ កំពុងព្យាយាមលប់ចោលស្នាមនៃការសាកល្បងអាវុធនុយគ្លេអ៊ែរ នៅក្នុងកន្លែងយោធាដ៏សំខាន់មួយ។