ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​អោង​សាន​ស៊ូជី​ធ្វើ​ទស្សនកិច្ច​អន្តរជាតិ​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៥ឆ្នាំ


អ្នក​គាំទ្រលោកស្រី​អោង​សាន​ស៊ូជី​ឈរចាំ​ការ​មកដល់​របស់លោកស្រី​នៅឯព្រលានយន្តហោះ​ក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៩ ឧសភា ២០១១។ (D. Schearf/VOA)
អ្នក​គាំទ្រលោកស្រី​អោង​សាន​ស៊ូជី​ឈរចាំ​ការ​មកដល់​របស់លោកស្រី​នៅឯព្រលានយន្តហោះ​ក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី២៩ ឧសភា ២០១១។ (D. Schearf/VOA)

លោកស្រី​អោង​សាន​ស៊ូជី​ ដែល​ជា​ឥស្សរជន​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជា​មេដឹកនាំ​ប្រឆាំង​យូរយា​មក​ហើយ​ក្នុង​ប្រទេស​ភូមា​កំពុង​ស្ថិត​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ថៃ​ដោយ​នេះ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​លើក​ទី​មួយ​របស់​លោកស្រី​ក្នុង​រយៈពេល​២៤​ឆ្នាំ​ហើយ​បាន​បញ្ចប់​សម័យ​មួយ​នៃ​ការ​នៅ​ដាច់​ពី​គេ​នៅ​ក្នុង​ប្រទេស​លោកស្រី។​

លោកស្រី​បាន​ទទួល​ការ​អបអរសាទរ​ស្វាគមន៍​ពី​សំណាក់ពួក​អ្នក​កាសែត​និង​ក្រុម​អ្នក​គាំទ្រ​ដែល​បាន​ស្រែក​បន្ទរ​ថា«អ្នក​ម្តាយ​ Suu» ​នៅ​ក្រោយ​យន្តហោះ​លោក​ស្រី​បាន​ចុះ​ចត​នៅ​ឯ​ចំណត​យន្តហោះ​អន្តរជាតិ​ក្រុង​បាងកក​កាល​ពី​យប់​ថ្ងៃ​អង្គារ។​បន្ទាប់​មក​គេ​បាន​ដឹក​លោកស្រី​តាម​រថយន្ត​ចេញ​ពី​ទី​នោះ។​

លោកស្រី​អោងសាន​ស៊ូជី​នឹង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​បី​បួន​ថ្ងៃ​ហើយ​គេ​រំពឹង​ថា​លោកស្រី​នឹង​ជួប​ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ​ យីងឡាក់ ស៊ីណាវរ៉ាត្រា​Yingluck Shinawatra ​ផង​ដែរ។​លោកស្រី​អោងសាន​ស៊ូជីនឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អំពី​ទ្វីប​អាស៊ី​ខាង​កើត​នៅពេល​បន្ទាប់​មក​ទៀត​ក្នុង​សប្តាហ៍​នេះ។

ស៊ីរី៖ ជាមួយ​កំណើន​នៃ​ចំនួន​មនុស្ស​ស្លាប់​និង​ការណ៍​ដែល​ពួក​បស្ចឹម​ប្រទេស​បាន​បណ្តេញ​ពួក​អ្នក​ការទូត​ស៊ីរី​ លោក​ខូហ្វ៊ី អាណាន់​ Kofi Annan ​ប្រេសីត​សន្តិភាព​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់​ប្រធានាធិបតី​ស៊ីរី​ បាសារ អាល់ អាសាដ​Bashar al-Assad ​ថា​ផែនការ​សន្តិភាព​មាន​៦​ចំណុច​របស់​អ.ស.ប.​«មិន​អាច​មាន​ជោគជ័យ​បាន​ទេ​ប្រសិន​បើ​គ្មាន​វិធានការ​មុះមុត​ដើម្បី​បញ្ឈប់​អំពើ​ឃោរឃៅ»។​

អ៊ីរ៉ង់៖ កាល​ពី​ថ្ងៃ​អង្គារ​ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​និយាយ​ថា​ខ្លួន​បាន​ផលិត​កម្មវិធី​ប្រឆាំង​នឹង​វីរុស​មួយ​ដែល​អាច​ប្រយុទ្ធ​នឹង​អ្វី​ដែល​ពួក​អ្នក​ជំនាញការ​ខាង​កុំព្យូទ័រ ​ហៅ​ថា​«អាវុធ​តាម​អ៊ីនធឹណិត​ទំនើប​បំផុតដែល​មិន​ទាន់​បាន​បង្ហាញ​»។​ វីរុស​ដែល​លួច​យក​ទិន្នន័យ​បាន​ចូល​វាយ​លុក​កុំព្យូទ័រ​ក្នុង​ប្រទេស​អ៊ីរ៉ង់​និង​ផ្នែក​ឯ​ទៀតៗ​នៃ​ភូមិភាគ​មជ្ឈឹមបូព៌ា។

អាហ្វហ្កានិស្ថាន៖ កង​កម្លាំង​អាហ្វហ្កានិស្ថាន​និងកង​កម្លាំង​អូតង់​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​មួយ​តាម​អាកាស​បាន​សម្លាប់​មេដឹកនាំ​មាន​ឋានៈខ្ពស់​បំផុត​ទី​ពីរ​នៃ​អង្គការ​អាល់​កៃដា​ al-Qaida ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន។​

សូម៉ាលី៖ លោក​ប្រធានាធិបតី​ស្ហេខ​ ស្ហារីហ្វ ស្ហេខ អាមេដ​ Sheikh Sharif Sheikh Ahmed ​នៃ​ប្រទេស​សូម៉ាលី​ បាន​នៅ​រស់រាន​មាន​ជិវិត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មួយ​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ អាល់សាបាប់​ al-Shabab។​

ស៊ូដង់៖ ប្រទេស​ស៊ូដង់​និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​បាន​ចាប់ផ្តើម​ធ្វើការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​លើក​ទីមួយ​របស់​ពួក​គេ​ចាប់​ទាំង​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ឆ្លង​កាត់​ព្រំដែន​កាល​ពី​ខែ​មុន​មក។​

អ៊ីតាលី៖ ការ​រញ្ជួយ​ផែនដី​ខ្លាំង​មួយ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី​ដែលបាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៥​នាក់​ស្លាប់​បាន​កើត​មាន​ទ្បើង​ក្រោយមាន​ការ​រញ្ជួយផែនដី​ដ៏​ប្រល័យ​មួយ​ទៀត​នៅ​ក្នុង​តំបន់​ដដែល​នោះ​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ។​

XS
SM
MD
LG