គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថាមានមនុស្ស៤៦ភាគរយនៃប្រជារាស្ត្រអេហ្ស៊ីប៥០លាននាក់ដែលមានសិទ្ធិបោះឆ្នោតបានទៅបោះឆ្នោត។
កាលពីថ្ងៃច័ន្ទពួកមន្ត្រីរៀបចំការបោះឆ្នោតក្នុងប្រទេសអេហ្ស៊ីបបានបញ្ជាក់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលនាំឱ្យមានការបោះឆ្នោតជាថ្មីរវាងបេក្ខជននៃអង្គភាពអ៊ីស្លាមនិយម Muslim Brotherhood និងបេក្ខជនម្នាក់ទៀតដែលមានចំណងទាក់ទងខ្លាំងជាមួយការគ្រប់គ្រងរបស់លោកអតីតប្រធានាធិបតី ហូស៊្នី មូបារ៉ាក់Hosni Mubarak។
ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីដោយសេរីទីមួយនៃប្រទេសអេហ្ស៊ីបកាលពីសប្តាហ៍មុនបង្ហាញថាលោកម៉ូហាមេដ មរស៊ី Mohammed Morsi នៃអង្គភាព Muslim Brotherhood បានទទួលសន្លឹកឆ្នោតគាំទ្រច្រើនជាងគេហើយលោក អាមេដ ស្ហាហ្វីគAhmed Shafiqអតីតនាយករដ្ឋមន្ត្រីនិងជាអ្នកមិនយកសាសនាចម្បងបានទទួលសន្លឹកឆ្នោតគាំទ្រច្រើនបំផុតទីពីរ។ ពួកមន្ត្រីទាំងនេះបានបញ្ជាក់ភាពពិតប្រាកដអំពីលទ្ធផលជំហានដំបូងដែលបានត្រូវផ្សព្វផ្សាយកាលពីសប្តាហ៍មុន។
ការបោះឆ្នោតជាថ្មីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦និងទី១៧ខែមិថុនានឹងផ្តល់ឱ្យប្រជារាស្ត្រអេហ្ស៊ីបនូវជម្រើសមួយរវាងពួកបេក្ខជនមកពីមាគ៌ានយោបាយផ្សេងគ្នា។
លោក មរស៊ីMorsi បានទទួលសន្លឹកឆ្នោតគាំទ្រ៥លាន៧សែន៦ម៉ឺន៤ពាន់៩រយ៥២ សន្លឹកគឺច្រើនជាងលោក ស្ហាហ្វិកShafiqបន្តិច ដែលបានទទួលសន្លឹកឆ្នោតគាំទ្រ៥លាន៥សែន៥ពាន់៣រយ២៧សន្លឹក។
គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយថាមានមនុស្ស៤៦ភាគរយនៃប្រជារាស្ត្រអេហ្ស៊ីប៥០លាននាក់ដែលមានសិទ្ធិបោះឆ្នោតបានទៅបោះឆ្នោត។
ស៊ីរី៖ លោកខូហ្វ៊ី អាណាន់Kofi Annan ប្រេសីតសន្តិភាពអន្តរជាតិកំពុងស្ថិតក្នុងប្រទេសស៊ីរីដើម្បីជួយស្រោចស្រង់ផែនការសន្តិភាពមួយដែលលោកសារភាពថាមិនត្រូវបាន«អនុវត្តឲ្យទូលំទូលាយ»ខណៈដែលក្រុមសកម្មជនសិទ្ធិមនុស្សរាយការណ៍អំពីការវាយលុកមួយរបស់កងកម្លាំងរដ្ឋាភិបាលទៅលើក្រុងហាម៉ា Hama នាប៉ែកកណ្តាលប្រទេសដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៣៤នាក់ស្លាប់។
កេនយ៉ា៖ លោកនាយករដ្ឋមន្ត្រី រ៉ៃឡា អូឌីហ្កាRaila Odinga នៃប្រទេសកេនយ៉ា Kenya បានមានប្រសាសន៍ថាការផ្ទុះមួយនៅកណ្តាលក្រុង ណៃរូប៊ីNairobi កាលពីថ្ងៃចន្ទជាសកម្មភាពភេរវកម្មមួយដែលផ្ទុយពីពួកប៉ូលីសដែលបានបន្ទោសការផ្ទុះនេះថាបណ្តាលមកពីការប៉ះចរន្តខ្សែភ្លើង។
ស.រ.អ.៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានសម្តែងគារវកិច្ចដល់ពួកទាហានជើងចាស់របស់ប្រទេសជាតិនិងគ្រួសាររបស់ពួកគេនៅក្នុងឱកាសបុណ្យទិវារំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជននៅពេលដែលសហគមន៍នៅទូទាំងប្រទេសអាមេរិកបានរៀបចំពិធីបុណ្យនេះដោយខ្លួនឯង។
វ៉ាទីកង់៖ អាជ្ញាធរវិមានវ៉ាទីកង់បានបដិសេធរបាយការណ៍ដែលថាមានបព្វជិតCardinal ម្នាក់ដែលគេមិនប្រាប់ឈ្មោះមានទាក់ទិននឹងរឿងអាស្រូវធ្ងន់ធ្ងរមួយអំពីការលេចឯកសាររបស់សម្តេចប៉ាបដែលបង្ហាញអំពីការប្រយុទ្ធដណ្តើមអំណាចក្នុងកម្រិតខ្ពស់បំផុតនៃអង្គការព្រះវិហារគ្រឹស្តសាសនានិកាយកាតូលិកCatholic។
ជប៉ុន៖ លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន ណាអូតូ កាន់Naoto Kan បានមានប្រសាសន៍ជម្រាបសភាជប៉ុនឱ្យបោះបង់ចោលថាមពលបរមាណូ ហើយលោកបានមានប្រសាសន៍ដែរថាក្នុងឋានៈលោកជាប្រមុខរដ្ឋាភិបាលលោកទទួលខុសត្រូវជាផ្នែកដល់មហន្តរាយបរមាណូដែលបានបណ្តាលមកពីការរញ្ជួយផែនដីនិងមហារលកសមុទ្រស៊ូណាមីtsunami កាលពីឆ្នាំទៅមិញ។
អាហ្វហ្កានិស្ថាន៖ ពួកមន្ត្រីអូតង់បាននិយាយថាសមាជិកពីរនាក់នៃក្រុមចម្រុះបានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយក្នុងផ្នែកខាងកើតនៃប្រទេសអាហ្វហ្កានិស្ថានកាលពីថ្ងៃចន្ទ។