ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​ដើម្បី​ពង្រឹង​ទំនាក់ទំនង


នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​ Manmohan Singh។
នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​ Manmohan Singh។

លោក​នាយករដ្ឋមន្ត្រី ម៉េនម៉ូហាន ស៊ិង (Manmohan Singh) ​បាន​ចេញ​ដំណើរ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ​ក្នុង​ប្រទេស​ភូមា​ដែល​គូស​បញ្ជាក់​ការ​ស្វែង​រក​ការ​ផ្គត់​ផ្គង់​ថាមពល​និង​កង្វល់​អំពី​ឥទ្ធិពល​យ៉ាង​ខ្លាំង​របស់​ចិន​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍។

លោក ស៊ិង បាន​មាន​ប្រសាសន៍​ថា​លោក​សង្ឃឹម​ថា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ចំណង​ទាក់​ទង​ខ្លាំង​ជាង​មុន​ខាង​ពាណិជ្ជកម្ម​និង​វិនិយោគ ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​និង​ការ​កែ​លម្អ​ការ​ទាក់​ទង​គ្នា​រវាង​ឥណ្ឌា​និង​ភូមា។​

លោក ស៊ិង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការ​មួយ​មុនពេល​លោក​ចាក​ចេញ​ដំណើរ​ទៅ​កាន់ក្រុង​ រ៉ងហ្គូន ​ (Rangoon) ដែល​ជា​ក្រុង​ធំ​បំផុត​នៃ​ប្រទេស​ភូមា​ថា"ឥណ្ឌា​នៅ​តែ​ប្តេជ្ញា​ដល់​ភាព​ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ ប្រកប​ដោយ​ភាព​សហការ​និង​មាន​អត្ថ​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជាមួយ​រដ្ឋាភិបាល​និង​ប្រជារាស្រ្ត​នៃ​ប្រទេស​ភូមា។"

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

រដ្ឋ​មន្រ្តី​ក្រសួង​ការពាប្រទេស​ចិន Liang Guanglie ។
រដ្ឋ​មន្រ្តី​ក្រសួង​ការពាប្រទេស​ចិន Liang Guanglie ។
ចិន/កម្ពុជា៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ Xinhua ​បាន​រាយការណ៍​ពីក្រុង​ភ្នំពេញ​មក​ថា​លោក​រដ្ឋមន្ត្រី​ការពា​រ​ប្រទេស​ចិន លោក ឡែង ហ្គាងលី (Liang Guanglie) បាន​អញ្ជើញ​ទៅ​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​បួន​ថ្ងៃ​ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​កម្ពុជា​និង​សមាគម​អាស៊ាន។

ឥណ្ឌូនេស៊ី៖ តារា​ចម្រៀង​ Pop ​អាមេរិកាំង​អ្នកនាង ឡេឌី ហ្គាហ្គា (Lady GAGA) ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ការ​សម្តែង​របស់​លោក​ស្រី​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា​ក្នុង​ប្រទស​ឥណ្ឌូណេស៊ីបាន​ត្រូវ​លប់​ចោល​បន្ទាប់​ពី​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជ្រុល​និយមបាន​គម្រាម​កំហែង​ដោយ​ប្រអំពើ​ហិង្សាប្រសិន​បើ​លោក​ស្រី​សម្តែង​នៅ​ទីនោះ។

ចិន៖ ទៅ​ភ្នាក់​ងារ​ព័ត៌មាន​ Associated Press រាយការណ៍​ថាពួក​អាជ្ញាធរ​បាន​ឃុំ​ខ្លួនអតីត​មន្រ្តី​ម្នាក់នៅ​ក្នុង​ទីក្រុង​ចិន​ភាគ​កណ្តាល​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ចាប់​រំលោភ​ក្មេង​ស្រី​ជាង​១០​នាក់។

អង់គ្លេស/អាហ្វហ្គានីស្ថាន៖ ក្រសួង​ការពារ​ប្រទេស​អង់គ្លេស​ប្រាប់​ឲ្យ​ដឹង​ថា​ទាហាន​អង់គ្លេសម្នាក់បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ចិន/សឹង្ហបុរី៖ ទីភ្នាក់​ងារ​ព័ត័មាន​ China Daily ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក យ៉ាង ចេជី (Yang Jiechi) រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​ចិន​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សឹង្ហបូរីចាប់​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃទី​២៩​ ខែ​ឧសភា​ទៅតាម​ការ​អញ្ជើញរបស់​លោក ខេ សានម៉ូហ្គាម (K. Shanmugam) រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​សឹង្ហបូរី។

អ៊ីរ៉ង់៖ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​ លោក ម៉ាមូដ អាម៉ាឌីនេចាដ (Mahmoud Ahmadinejad) បាន​ជំរុញ​ឲ្យ​សភា​ទើប​ជាប់​ឆ្នោត​ថ្មី​ ក្រោក​ឈរ​ឡើង​ជាមួយលោក​ប្រឆាំងនឹង​ពួក​បីសាច​ដែល​លោក​និយាយ​ថា​បាន​ឡោម​ព័ទ្ធ​ប្រទេស។

អេហ្ស៊ីប៖ ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press រាយការណ៍​ថា​ទីភ្នាក់​ងារ​ព័ត៌មាន​ផ្លូវការណ៍​អេហ្ស៊ីប​ ប្រាប់​ឲ្យ​ដឹង​ថាតុលាការ​ឧក្រិដ្ឋកម្ម​បាន​កាត់​ទោស​ឲ្យ​ពួក​អ្នក​ជំនួយ​ដ៏​ជិត​ស្និត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើពុករលួយ​របស់​អតីត​ប្រធានាធិបតី​ ហូស្នី ម៉ូបារាក់ (Hosni Mubarak) ជាប់​ទោស​ ហើយ​នឹង​កាត់ទោស​ឲ្យ​លោកជាប់​គុក​៧​ឆ្នាំ។

XS
SM
MD
LG