ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាល្លឺម៉ង់​ទទួល​សម្ពាធ​ឱ្យ​បន្ធូរបន្ថយ​គោល​ជំហរ​រឹតត្បិត​ថវិកា​លើ​ប្រទេស​ក្រិក


លោក​ប្រធានាធិបតី​​បារាំង​ថ្មី ហ្វ្រ័ងស្វ័រ ហូឡង់ (Francois Hollande)​ និង​លោក​ស្រី អង់ហ្គេឡា មឺកេល (Angela Merkel) អធិការ​បតី​អាល្លឺម៉ង់។
លោក​ប្រធានាធិបតី​​បារាំង​ថ្មី ហ្វ្រ័ងស្វ័រ ហូឡង់ (Francois Hollande)​ និង​លោក​ស្រី អង់ហ្គេឡា មឺកេល (Angela Merkel) អធិការ​បតី​អាល្លឺម៉ង់។

លោក​ស្រី អង់ហ្គេឡា មឺកេល (Angela Merkel) អធិការ​បតី​អាល្លឺម៉ង់​ប្រឈម​មុខ​នឹង​សម្ពាធ​នៅ​ថ្ងៃ​ពុធ​នៅ​ទី​ក្រុង​ព្រុចស្សែល (Bruxelles) ឲ្យ​លោកស្រី​បន្ទន់​ជំហរ​រឹត​ត្បិត​ថវិកា​របស់​លោកស្រី​ដែល​គម្រាម​ចង់​ជំរុញ​ប្រទេស​ក្រិក​ឲ្យ​ដក​ខ្លួន​ចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​២៧​ជា​សមាជិក​សហភាពអឺរ៉ុប​ពិភាក្សា​អំពី​វិធី​ជំរុញ​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​ខ្លួន ហើយ​ដោះស្រាយ​វិបត្ដិ​រូបីយប័ណ្ណ​អឺរ៉ុប អំឡុង​ពេល​មាន​ការ​ប្រជុំ​ហើយ​នឹង​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​រដ្ឋធានី​នៃ​ប្រទេស​បែលហ្ស៊ិក។

ប្រទេស​បារាំង​និង​អាល្លឺម៉ង់ ដែល​ជា​និច្ចកាល​មាន​សាមគ្គីភាព​ក្នុង​ការចាត់​វិធានការ​តឹងរឹង បាន​ខ្វែង​គំនិត​គ្នា​ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ហ្វ្រ័ងស្វ័រ ហូឡង់ (Francois Hollande) នៃ​ប្រទេស​បារាំង​ដែល​ជា​អ្នក​សង្គមនិយម​ឡើង​កាន់​អំណាច។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

លោក​ស្រី​ អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi) មេដឹក​នាំ​គណបក្ស​ជំទាស់​នៃ​ប្រទេស​ភូមា (ស្តាំ) ថ្លែងទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មានជាមួយ​លោក Derek Mitchell (ឆ្វេង) ប្រេសិត​ពិសេស​សម្រាប់​ប្រទេស​ភូមា នៅ​គេហដ្ឋាន​របស់លោក​ស្រី​នៅក្រុ
លោក​ស្រី​ អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi) មេដឹក​នាំ​គណបក្ស​ជំទាស់​នៃ​ប្រទេស​ភូមា (ស្តាំ) ថ្លែងទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មានជាមួយ​លោក Derek Mitchell (ឆ្វេង) ប្រេសិត​ពិសេស​សម្រាប់​ប្រទេស​ភូមា នៅ​គេហដ្ឋាន​របស់លោក​ស្រី​នៅក្រុ

អាស៊ី ប៉ាស៊ីហ្វិក៖ អង្គការ​សិទ្ធិ​មនុស្ស​ Amnesty International​ ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ជា​ច្រើន​នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក បង្កើត​ការ​បង្ក្រាប​របស់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​ជំទាស់​នយោបាយ​នៅ​ឆ្នាំ​២០១១​ នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ការពារ​អំណាច​របស់​ខ្លួន​ ក្រោយ​ពី​មាន​ការ​បះបោរ​នៅ​មជ្ឈឹម​បូព៌ា​ហើយ​និង​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ខាង​ជើង។

ភូមា៖ លោក​ស្រី​ អ៊ុង សាន ស៊ូ ជី (Aung San Suu Kyi) មេដឹក​នាំ​គណបក្ស​ជំទាស់​នៃ​ប្រទេស​ភូមា​នឹង​អញ្ជើញ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​នៅ​សប្តាហ៍​ក្រោយ​ ដែល​ជា​លើក​ទី​មួយ​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ដើម្បី​ចូលរួម​ក្នុង​ការ​ប្រជុំ​សេដ្ឋកិច្ច​នៅ​ប្រទេស​ថៃ។

អេហ្ស៊ីប៖ នៅ​ប្រទេស​អេហ្ស៊ីប​ការ​បោះ​ឆ្នោត​ប្រព្រឹត្ដ​ធ្វើ​បន្ត​ទៀត​ហើយ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្ដិសាស្ដ្រ​ជ្រើស​រើស​ប្រធានាធិបតី ដែល​គូ​ប្រជែង​ជា​បេក្ខជន​អ៊ីស្លាម​ប្រឆាំង​នឹង​បេក្ខជន​មិន​និយម​សាសនា​អ្វី​ដែល​មាន​ឫស​គល់​ក្នុង​កង​ឆ្មាំ​របស់​អតីត​ប្រធានាធិបតី​លោក ហូសនី មូបារ៉ាក់។

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក​ធ្វើ​ការ​ចរចា​គ្នា​ដែល​មិន​បាន​គ្រោង​ទុក​ជា​មុន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្ដី​ពី​សំណើ​ពាក់​ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

ស៊ីរី៖ ក្រុម​មួយ​នៃ​អ.ស.ប​និយាយ​ថា​ទាំង​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​និង​ក្រុម​បះ​បោរ​ប្រដាប់​អាវុធ​បាន​រំលោភ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​ខែ​មិនា​នៅ​ឆ្នាំ​នេះ​មក​ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ដែល​មិន​រឹង​មាំ​ក៏​ដោយ។

ចិន៖ គេ​រាយការណ៍​មក​ថា​បង​ប្រុស​របស់​លោក ចេន ហ្គ្វាងចេង (Chen Guangcheng) សកម្មជន​ចិន​ពិការ​ភ្នែក​បាន​រត់​ចេញ​ពី​ភូមិ​ដែល​មាន​ការ​យាម​រឹង​មាំ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​ហើយ​ ដើម្បី​ស្ថែង​រក​យោបល់​ផ្នែក​ច្បាប់​អំពី​វិធី​ការពារ​កូន​ប្រុស​របស់​លោក​ពី​អ្វី​ដែល​លោក​និយាយ​ថា​ជា​ការ​ចោទ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ដើម្បី​សងសឹក។

ស៊ីរី៖ អង្គការ​សិទ្ធិ​មនុសុ្ស​ Amnesty International​ នៅ​ក្នុង​សេចក្ដី​រាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ឲ្យ​ដឹង​ថា​ការ​រលំ​នៃ​ថ្នាក់​មេដឹកនាំ​ក្នុង​ពិភព​លោក​បាន​ធ្វើ​ឲ្យ​ខូចខាត​ប្រយោជន៍​ដល់​សេចក្ដី​ក្លាហាន​របស់​ក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភព​លោក ជា​ពិសេស​នៅ​ប្រទេស​ស៊ីរី។

XS
SM
MD
LG