ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឱសថ​ក្លែងក្លាយ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ត្រូវ​បាន​ឃើញជា​ញឹក​ញាប់​នៅ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី


ឱសថ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ក្លែង​បន្លំ​ឬ​គ្មាន​គុណ​ភាព​នៅ​ទូទាំង​ទ្វី​ប​អាហ្វ្រិក​​និង​ទ្វីប​អាស៊ី​
ឱសថ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ក្លែង​បន្លំ​ឬ​គ្មាន​គុណ​ភាព​នៅ​ទូទាំង​ទ្វី​ប​អាហ្វ្រិក​​និង​ទ្វីប​អាស៊ី​

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ឲ្យ​ដឹង​ថាការ​សំបូរ​ហូរ​ហៀរ​នៃ​ឱសថ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ក្លែង​បន្លំ​ឬ​គ្មាន​គុណ​ភាព​នៅ​ទូទាំង​ទ្វី​ប​អាហ្វ្រិកនិង​ទ្វីប​អាស៊ី​កាល​ពី​ទសវត្សរ៍​មុន​បណ្តាល​ឲ្យ​មាន​ការ​ប្រថុយ​ប្រថានយ៉ាង​ខ្លាំង​ លើ​ការ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺចម្លង​តាម​មូស​នេះ។​

របាយការណ៍​របស់​វិទ្យាស្ថាន​សុខភាព​ជាតិ​នៃ​ស.រ.អ.​បាន​និយាយ​ថា​ការ​វិភាគ​ទិន្នន័យ​ដែលប្រមូល​ពី​២១ប្រទេស​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​សមុទ្រ​ខ្សាច់​សាហារ៉ា​បង្ហាញឲ្យ​ឃើញ​ថា​៣៥​ភាគរយ​នៃ​ឱសថ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​បាន​ធ្លាក់​ក្នុង​ការ​ត្រួតពិនិត្យ​សាកល្បង​ជាតិ​គីមី​ពី​ព្រោះ​ថ្នាំ​ទាំង​នេះ​ត្រូវ​បាន​គេ​ផលិត​មិន​បាន​ល្អ ចំណែក​ឯ២០​ភាគរយ​ទៀត​ជា​ថ្នាំ​ក្លែង​ក្លាយ​។​

នៅ​ក្នុង​ការ​ធ្វើ​វិភាគ​ស្រដៀង​គ្នា​មួយ​នៃ​ឱសថ​គ្រុន​ចាញ់​មួយ​ចំនួន​ដែល​បាន​ត្រូវ​ប្រមូល​ពី៧​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍​ការ​ស្ទង់​ប្រមាណ​បាន​រក​ឃើញ​ថា​ចំនួន​៣៥​ភាគរយ​បាន​ធ្លាក់​ក្នុង​ការ​ត្រួតពិនិត្យ​សាកល្បង​ជាតិ​គីមី ​ជិត​ពាក់​កណ្តាល​បាន​ត្រូវវេច​ខ្ចប់​មិន​ត្រឹម​ត្រូវ​ហើយ​៣៦​ភាគរយជា​ថ្នាំ​ក្លែង​ក្លាយ។

ប៉ាគីស្ថាន​៖ ​មន្ត្រី​ប៉ាគិស្ថាន​បាន​និយាយ​ថា​ពួក​ជន​ប្រដាប់​អាវុធ​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បាញ់​កាំភ្លើង​ទៅ​លើ​ការ​ប្រជុំ​មហា​ជន​មួយ​ក្នុង​ក្រុង​កំពង់ផែ​ ការ៉ាជី​Karachi ​នា​ប៉ែក​ខាង​ត្បូង​ប្រទេស​កាល​ពី​ថ្ងៃ​អង្គារ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​ស្លាប់​ហើយ​នាំ​ឱ្យ​មាន​ការ​ធ្វើ​កុប្បកម្ម​ផង​ដែរ។​

អ៊ីរ៉ង់៖ នាយក​នៃទីភ្នាក់ងារ​បរមាណូ​អន្តរជាតិ​បាន​និយាយ​ថា​លោក​រំពឹង​ថា​ប្រទេស​អ៊ីរ៉ង់​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​«ក្នុង​ពេល​ឆាប់ៗ​នេះ»ដើម្បី​អនុញ្ញាត​ឱ្យ​មាន​អធិការកិច្ច​នៅ​ក្នុង​ទីតាំង​ដែល​គេ​សង្ស័យ​ថា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​សម្ងាត់​ផលិត​អាវុធ​បរមាណូ។​

..អ៖ រ៉ុក្កែត​មួយ​ដែល​បាន​ត្រូវ​រចនា​និង​កសាង​ដោយ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ត្រូវ​បង្ហោះ​ដោយ​ជោគជ័យ​ដើម្បី​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការបញ្ជូន​យាន​ផ្ទុក​គ្រឿង​ផ្គត់ផ្គង់​ទៅ​កាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។​

ស្ថានីយ៍​ទូរទស្សន៍​បាន​ចាប់​យក​រូបភាព​ការ​បង្ហោះ​ដោយ​ឥត​ខ្ចោះ​នៃ​យាន​អវកាស​ ឈ្មោះ​ថា​ដ្រាហ្គន​Dragon​ នៅ​ពី​លើ​រ៉ុក្កែត​ ហ្វាលខន ណាញFalcon-9 ​របស់​ស្ពេស អ៊ិក​ Space X ​ពី​ជ្រោយ​ កាណាវេរ៉ាល់​Canaveral ​រដ្ឋហ្លរីដា​Florida ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​មុន​ពេល​ថ្ងៃ​រះ។​

គេ​បាន​ឃើញ​ពួក​អ្នក​ត្រួតត្រា​បេសកកម្ម​ ស្ពេស អ៊ិក​Space X ​ទះដៃ​អប​អរ​សាទរ​និង​ឱប​គ្នា​នៅ​ពេល​គេ​ដឹង​ថា​យាន​អវកាស​និង​រ៉ុក្កែត​បាន​ទៅ​ដល់​តារា​វិថី​ហើយ​បន្ទះ​ថាម ពល​ពន្លឺ​ព្រះអាទិត្យ​បាន​បើក​និង​មាន​ដំណើរ​ការ​ល្អ។

សូម៉ាលី៖ កង​កម្លាំង​គាំទ្រ​ទៅ​ខាង​រដ្ឋាភិបាល​ក្នុង​ប្រទេស​សូម៉ាលី​បាន​ប្រឹងប្រែង​វាយ​យក​មក​វិញ​នូវ​សំបុក​មួយ​របស់​ពួក​ជន​សកម្មប្រយុទ្ធ​នៅ​ជិត​ជំរុំ​ជន​ភៀស​ខ្លួន​ធំមួយ​នៅ​ខាង​ក្រៅ​រដ្ឋធានី​ ម៉ូហ្កាឌីស៊ូ​Mogadishu។​

..អ៖ រ៉ុក្កែត​ SpaceX ដែល​បាន​ត្រូវ​បង្ហោះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​មាន​ផ្ទុក​លើស​ពី​គ្រឿង​ផ្គត់ផ្គង់​សម្រាប់​ស្ថានីយ៍​អវកាស​អន្តរជាតិ​ វា​មាន​ផ្ទុក​ចំណែក​ធាតុ​របស់​មនុស្ស​ប្រមាណ​៣០០​នាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ធាតុ​របស់​តារាភាពយន្ត​ម្នាក់​ដែល​គេ​បាន​ស្គាល់​ថា​ដើរ​មុខ​នាទី​របស់​លោក​ក្នុង​ខ្សែ​កុន​ Star Trek និង​ភាពយន្ត​ភាគ​តាម​ទូរទស្សន៍។​

កូរ៉េ​ខាង​ជើង៖ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា​ខ្លួន​នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​បរមាណូ​របស់​គេប៉ុន្តែ​បាន​និយាយ​ថា​ខ្លួន​គ្មាន​បំណង​ចាត់​«វិធានការ​យោធា​មួយ​ដូច​ជា​ការ​ពិសោធន៍​បរមាណូ»នោះ​ទេ។

XS
SM
MD
LG