ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូតង់​ចាប់​អារម្មណ៍​លើ​ផែនការ​នៃ​អន្តរកាលនៅ​អាហ្វហ្គានីស្ថាន


​សន្និសីទ​កំពូល​របស់​ក្រុម​សម្ព័ន្ធមិត្ត​នេះ​ក្នុង​ក្រុង​ស៊ីកាហ្គោ​ REUTERS/Jim Young
​សន្និសីទ​កំពូល​របស់​ក្រុម​សម្ព័ន្ធមិត្ត​នេះ​ក្នុង​ក្រុង​ស៊ីកាហ្គោ​ REUTERS/Jim Young

លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​បាន​សម្តែង​ការ​ទុកចិត្ត​ដល់​សមត្ថភាព​របស់ប្រទេស​អាហ្វហ្កានិស្ថាន​ក្នុង​ការ​«នាំ​មុខ​យ៉ាង​ពេញលេញ»​សម្រាប់​សន្តិសុខ​របស់​ខ្លួន​មិន​ឱ្យ​ហួស​ពី​ឆ្នាំ​២០១៤​ទេ​ នៅ​ពេល​ដែល​ពួក​មេដឹកនាំ​អង្គការ​អូតង់បាន​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី​ពីរ​និង​ជា​ថ្ងៃ​បញ្ចប់​នៃ​សន្និសីទ​កំពូល​របស់​ក្រុម​សម្ព័ន្ធមិត្ត​នេះ​ក្នុង​ក្រុង​ស៊ីកាហ្គោ​ Chicago។​

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​អន្តរកាល​កំពុង​"ត្រូវ​ធ្វើ​ឡើង​ជា​បណ្តើរ​ៗ" ​ប៉ុន្តែ​លោក​បាន​សន្យា​ថា​សហគមន៍​អន្តរជាតិ​នឹង​មិន​បោះបង់​ចោល​ប្រទេស​អាហ្វហ្កានិស្ថាន​ទេ​ខណៈ​ដែល​ប្រទេស​នេះ​ខិតខំ​ត្រួតត្រា​សន្តិសុខ​របស់​ខ្លួន​ផ្ទាល់។​លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​«នៅ​ពេល​ដែល​ប្រជារាស្ត្រ​អាហ្វហ្កានិស្ថាន​ក្រោក​ឈរ​ ពួក​គេ​មិន​មែន​ឈរ​តែ​ឯង​ទេ។"

លោក​ អានឌឹរ ហ្វក រាមូសេន​Anders Fogh Rasmussen ​អគ្គលេខាធិការ​អង្គការ​អូតង់​បាន​មាន​ប្រសាសន៍​ថា​នៅ​ដំណាច់​ឆ្នាំ​២០១៤​«ការ​ប្រយុទ្ធ​ដឹកនាំ​ដោយ​អូតង់​នឹង​ត្រូវ​បញ្ចប់​»។​លោក​បាន​និយាយ​ថា​ពួក​អាហ្វហ្កានិស្ថាន​បាន​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​សន្តិសុខ​រួច​ស្រេច​ហើយ​នៅ​ពាក់​កណ្តាល​ផ្ទៃ​ប្រទេស​ហើយ​បង្កើន​ល្បឿន​សម្រាប់​សម្រេច​គោលដៅ​នៅ​ឆ្នាំ​ក្រោយ។​ក៏​ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​វត្តមានដឹកនាំ​ដោយ​អូតង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន​ក្រោយ​ពី​ឆ្នាំ​២០១៤​ដើម្បី​ជួយ​ណែនាំ, ​ហ្វឹកហ្វឺន​និង​ជួយ​ដល់​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្កានិស្ថាន។

អាហ្វហ្កានិស្ថាន៖ មន្ត្រី​ស.រ.អ.​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា​ស.រ.អ.​និង​ប្រទេស​ប៉ាគិស្ថាន​ពិភាក្សា​គ្នា​អំពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​ដើម្បី​បើក​ជា​ថ្មី​នូវ​ផ្លូវ​ដឹក​ជញ្ជូន​វត្ថុ​ផ្គត់ផ្គង់​របស់​អង្គការ​អូតង់​ពី​ប្រទេស​ប៉ាគិស្ថាន​ទៅ​កាន់​ប្រទេស​អាហ្វហ្កានិស្ថាន។​

យេមេន៖​ ពួក​មន្ត្រី​ យេមេនYemen ​បាន​និយាយ​ថា​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ម្នាក់​បាន​វាយ​ប្រហារ​ការ​ហាត់​សម​ដើរ​ព្យុហយាត្រា​យោធា​មួយ​ក្នុង​រដ្ឋធានី​ សាណា​Sana'a ​កាល​ពី​ថ្ងៃ​ច័ន្ទ​ បណ្តាល​ឱ្យ​ទាហាន​យ៉ាង​តិច​ណាស់​៩៦​នាក់​ស្លាប់​និង​ជាង​២០០​នាក់ ទៀត​ត្រូវ​របួស។​

អាហ្វហ្កានិស្ថាន៖ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​សន្និសីទ​កំពូល​អង្គការ​អូតង់​ក្នុង​ក្រុង​ស៊ីកាហ្គោ​Chicago ​ពួក​អ្នក​តវ៉ា​បាន​ធ្វើ​បាតុកម្ម​ថែម​ទៀត​មួយ​ថ្ងៃ​ក្រោយ​ពី​បាន​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ។​

អ៊ីរង់៖​ នាយក​ទីភ្នាក់ងារ​បរមាណូ​អ.ស.ប.​បាន​បញ្ចប់​កិច្ច​ចរចា​ជាមួយ​ពួក​មន្ត្រី​អ៊ីរ៉ង់​នៅ​ក្នុង​ក្រុង​ តេហរ៉ង់​Teheran ​ដោយ​គ្មាន​ដំណឹង​អំពី​ការ​ទំលាយ​ភាព​ទាល់​ច្រក​នៅ​ក្នុង​ជម្លោះ​យូរ​មក​ហើយ​អំពី​ការ​ចូល​ទៅ​ពិនិត្យ​រោងចក្រ​បរមាណូ​អ៊ីរ៉ង់​ដែល​ជាប់​សង្ស័យ​ថា​បាន​ត្រូវ​ប្រើប្រាស់​សម្រាប់កម្មវិធី​សម្ងាត់​ផលិត​អាវុធ​បរមាណូ។

បារាំង៖ ពួក​រដ្ឋ​អាជ្ញា​បារាំង​បាន​និយាយ​ថា​ពួក​គេ​បាន​បើក​ធ្វើការ​ស៊ើបអង្កេត​ដំបូង​អំពី​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ធវៈ​ប្រឆាំង​នឹង​លោក​ ដូមីនិក ស្ត្រូស​ខាន់​Dominique Strauss-Kahn ​អតីត​នាយក​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ។​

XS
SM
MD
LG