ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស G-8 នឹង​ផ្តោត​លើ​បញ្ហា​វិបត្តិ​បំណុល​របស់​អឺរ៉ុប


សន្និសិទ​កំពូល​ G-8 ​​របស់​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ជាង​គេ​បំផុត​​ទាំង​៨​នៅ​លើ​ពិភព​លោក​ បាន​ធ្វើ​ឡើង​នៅ​ជំរុំ​ Camp David ជិត​រដ្ឋ​ធានី​វ៉ាស៊ីតោន។
សន្និសិទ​កំពូល​ G-8 ​​របស់​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ជាង​គេ​បំផុត​​ទាំង​៨​នៅ​លើ​ពិភព​លោក​ បាន​ធ្វើ​ឡើង​នៅ​ជំរុំ​ Camp David ជិត​រដ្ឋ​ធានី​វ៉ាស៊ីតោន។

ពួក​មេដឹកនាំ​នៃ​ពួក​ប្រទេស​មាន​ឧស្សាហកម្ម​ធំ​បំផុត​ក្នុង​ពិភពលោក​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ពេល​ដែល​ពួកលោក​ធ្វើ​ការ​ចរចាគ្នា​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​សន្និសីទ​សេដ្ឋកិច្ច​កំពូល​ប្រចាំ​ឆ្នាំ​របស់​ពួកលោក។

ប្រធានាធិបតី​ស.រ.អា. លោក បារ៉ាក់ អូបាម៉ា នឹង​ជំរុញ​ពួក​មេ​ដឹកនាំ​នៃ​ក្រុម​ប្រទេស G-8 ឱ្យ​ពិចារណា​អំពី​របៀប​វារៈ​នៃ​រឿង​កំណើន នៅ​ពេល​ដែល​ពួក​លោក​ពិភាក្សា​គ្នា​អំពី​វិធី​ដោះស្រាយ​កំណើន​ប្រាក់​បំណុល​ដែល​បាន​គំរាម​កំហែង​ស្ថិរភាព​នៃ​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។

បញ្ហា​សេដ្ឋកិច្ច​ទាក់​ទិន​នឹង​រូបីយប័ណ្ណ​តែ​មួយ​របស់​ប្រទេស​ជាតិ​១៧​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ឯ​ទៀត​ៗ​ដែរ ដោយ​មាន​រួម​បញ្ចូល​ទាំង​ស.រ.អា.​ផង​ដែរ។

គេ​រំពឹង​ថា​ពួក​មេដឹកនាំ​មក​ពី​ស.រ.អា. អង់គ្លេស អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន កាណាដា និង​រុស្សី​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​ក្រិក​ដែល​ជំពាក់​បំណុល​យ៉ាង​ច្រើន​ដែល​អាច​លះបង់​ប្រាក់​អឺរ៉ូ​ដើម្បី​គេច​ខ្លួន​ចេញ​ពី​វិធានការ​ចំណាយ​ត្បិត​ត្បៀត។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​សុក្រ លោក ចូសេ ម៉ានូអេល បារ៉ូសូ (Jose Manuel Barroso) ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ថា​ជា​ការ​មាន​សារៈសំខាន់​ដែល​ប្រទេស​ក្រិក​និង​សមាជិក​ឯ​ទៀត​ៗ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​គោរព​តាម​ការ​សន្យា​របស់​ផង​ខ្លួន។

"ខ្ញុំ​ចង់​បញ្ជាក់​ជា​ថ្មី​យ៉ាង​ច្បាស់​លាស់​ថា​យើង​ចង់​ឱ្យ​ប្រទេស​ក្រិក​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ។ ប្រទេស​ក្រិក​ជា​ផ្នែកមួយ​នៃគ្រួសារ​អឺរ៉ុប ជា​ផ្នែក​មួយ​នៃ​គម្រោងការ​អឺរ៉ូ​និង​សហភាព​អឺរ៉ុប។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​យើង​នឹង​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ឱ្យ​ការណ៍​នេះ​មាន​ភាព​ប្រាកដ​ប្រជា។"

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស​ David Cameron និងលោក​ស្រី​ Aung San Suu Kyi ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​។
នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស​ David Cameron និងលោក​ស្រី​ Aung San Suu Kyi ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​។
ភូមា៖ លោកស្រី អ៊ុង សាន ស៊ូ ជី មេ​ដឹកនាំ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​នឹង​ថ្លែង​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​ទៅ​កាន់​សភា​ទាំង​ពីរ​នៃ​ប្រទេស​អង់គ្លេស​នៅ​ខែ​ក្រោយ នៅ​ពេល​លោកស្រី​ធ្វើ​ដំណើរ​លើក​ដំបូង​ចេញ​ក្រៅ​ប្រទេស​ក្នុង​រយៈពេល​២៤​ឆ្នាំ។

កូរ៉េខាងជើង៖ ពួក​អ្នក​ការទូត​អ.ស.ប.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​សេចក្តី​រាយការណ៍​មួយ​របស់​គណៈកម្មាធិការ​ពួក​អ្នក​ជំនាញ​និយាយ​ថា​ប្រទេស​កូរ៉េ​ខាងជើង​នៅ​តែ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អ.ស.ប.​ដោយ​និយាយ​យោង​ដល់​ការ​ប៉ុនប៉ង​ដឹក​ជញ្ជូន​គ្រឿង​អាវុធ​ទៅ​ឱ្យ​ប្រទេស​ស៊ីរី​និង​ប្រទេស​ភូមា​និង​ដឹក​ចូល​ក្នុង​ប្រទេស​ដោយ​ខុស​ច្បាប់​នូវ​វត្ថុ​ប្រណិត។

តៃវ៉ាន់៖ ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​កណ្តាល​ក្រុង​តៃប៉ិ (Taipei) ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​នៅ​មុន​ពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តៃវ៉ាន់​របស់​លោក ម៉ា យ៉ីងចឿ (Ma Ying-jeou) ដែល​បាន​ជាប់​ឆ្នោត​ជា​ថ្មី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អវកាស៖ បញ្ហា​បច្ចេកទេសបាន​បង្ខំ​ឱ្យ​យានអវកាស SpaceX បញ្ឈប់​អ្វី​ដែល​អាច​ជា​ការ​បង្ហោះ​លើក​ដំបូង​នៃ​យាន​អវកាស​របស់​ឯកជន​ទៅ​កាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។

XS
SM
MD
LG