ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​សំពាធ​លើ​ឥណ្ឌា​ឲ្យ​បន្ថយការ​នាំ​ចូល​ប្រេង​ពី​អ៊ីរ៉ង់


លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ ហ៊ីឡារី គ្លីនតុនក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា
លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ ហ៊ីឡារី គ្លីនតុនក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា

ឥណ្ឌា​និយាយ​ថា​ខ្លួន​បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ប្រេង​ឆៅ​ពីអ៊ីរ៉ង់​ចំនួន​១១​ភាគរយ ​នៅ​ក្រោយ​មាន​ការ​គាប​សង្កត់​ពី​ស.រ.អ.​ដែល​ធ្វើឱ្យ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​នៅ​ដាច់​ឯកោ​ពី​គេ​ឯង​ដោយសារ​កម្មវិធី​បរមាណូ​របស់​ខ្លួន។​

លោក​ ស៊ីញ ​R.P.N. Singh ​ទេសរដ្ឋមន្ត្រី​ក្រសួង​ប្រេង​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​នៅ​ពេល​នេះ​រោងចក្រ​ចម្រាញ់​ប្រេង​ឥណ្ឌា​គ្រោង​នឹងដឹក​ជញ្ជូន​ប្រេង​ឆៅ​១៥,៥​លាន​តោន​ពី​ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះ​ដោយ​កាត់​បន្ថយ​ពី​ចំនួន​១៧,៤៤​លាន​តោន​កាល​ពី​ឆ្នាំ​មុន។​

សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ.​ ហ៊ីឡារី គ្លីនតុន ​បាន​សុំ​ឱ្យ​ឥណ្ឌា​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ប្រេង​អ៊ីរ៉ង់​ចូល​ក្នុង​ប្រទេស​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​ស្រី​ក្នុង​ប្រទេស​នេះ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​កាល​ពី​សប្តាហ៍​មុន។

ក្រិក៖ កិច្ចចរចា​ដែល​មាន​គោលដៅ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ក្រិក​ដែល​ជំពាក់​បំណុល​ច្រើន​បាន​បរាជ័យ​ហើយ។​ សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ពី​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​ក្រិក​ ការ៉ូឡូស ប៉ាប៉ូលីយ៉ាស​ ​បាន​ប្រកាស​ថា​កិច្ច​ចរចា​គ្នា​មិនមាន​ជោគជ័យ​ទេ។​ ហើយ​លោក​ អេវ៉ង់ជេឡូស វេនីហ្សេឡូស​ Evangelos Venizelos ​មេដឹកនាំ​គណបក្ស​ PASOK​ បាន​និយាយ​ថា​នៅ​ពេល​នេះ​ប្រទេស​ត្រូវ​ធ្វើការ​បោះឆ្នោតជា​ថ្មី។​ការ​បោះឆ្នោត​នេះ​អាច​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ក្រោយ។​

ក្រិក៖ លោក​ ហ្វ្រង់ស្វ័រ ហូឡង់ដ៍​ ​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​បារាំងបាន​ជួប​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់​ អេនជេឡា​ ម៉ាគេល ​នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពិធី​សម្ពោធ​តំណែង​របស់​លោក​ជា​មេដឹកនាំ​សង្គមនិយម​ទី​មួយ​នៃ​ប្រទេស​បារាំង​ក្នុង​រយៈពេល​១៧​ឆ្នាំ។​

អ៊ីរ៉ង៖ ប្រទេស​អ៊ីរ៉ង់​និង​ទីភ្នាក់​ងារ​បរមាណូ​អ.ស.ប.​បាន​បញ្ចប់​កិច្ច​ចរចា​២​ថ្ងៃ​នៅ​ក្នុង​ក្រុង​វ្យែន​Vienne ​ជាមួយ​ការ​ព្រម​ព្រៀង​គ្នា​មួយ​ថា​នឹង​ជួប​គ្នា​ទៀត​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​គ្នា​អំពី​កង្វល់​អន្តរជាតិ​ស្តី​ពី​កម្មវិធី​បរមាណូ​ចម្រូងចម្រាស់​របស់​អ៊ីរ៉ង់។​

ស៊ីរី៖ ពួក​សកម្មជន​ស៊ីរី​បាន​និយាយ​ថា​កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់២០​នាក់​នៅ​ក្នុង​ការ​ដង្ហែ​សព​មួយ​ក្នុង​ភាគ​កណ្តាល​នៃ​ប្រទេស​ស៊ីរី​ខណៈ​ដែល​ពួក​អ្នក​សង្កេតការ​យោធា​អ.ស.ប.​ឋិត​នៅ​ក្នុង​តំបន់​នោះ។​

សូម៉ាលី៖ កងកម្លាំង​ប្រឆាំង​នឹង​ពួក​ចោរ​សមុទ្រ​នៃ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ពួក​គេ​បាន​វាយ​ប្រហារ​មូលដ្ឋាន​ពួក​ចោរ​សមុទ្រ​សូម៉ាលីជា​លើ​ក​ដំបូង​ដោយ​បាន​បំផ្លាញ​ទូក​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ពួក​អ្នក​ចាប់​ចំណាប់​ខ្មាំង។​

ភូមា៖ លោកស្រី​អោង សានស៊ូជី​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ភូមា​បាន​មាន​ប្រសាសន៍​ថាលោកស្រី​គាំទ្រ​ដោយ​ប្រុង​ប្រយ័ត្ន​ដល់​សេចក្តី​ស្នើ​មួយ​ឱ្យ​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ស.រ.អ.​ប្រឆាំង​នឹង​ប្រទេស​ភូមា។​

.adslot-overlay {position: absolute; font-family: arial, sans-serif; background-color: rgba(0,0,0,0.65); border: 2px solid rgba(0,0,0,0.65); color: white !important; margin: 0; z-index: 2147483647; text-decoration: none; box-sizing: border-box; text-align: left;}.adslot-overlay-iframed {top: 0; left: 0; right: 0; bottom: 0;}.slotname {position: absolute; top: 0; left: 0; right: 0; font-size: 13px; font-weight: bold; padding: 3px 0 3px 6px; vertical-align: middle; background-color: rgba(0,0,0,0.45); text-overflow: ellipsis; white-space: nowrap; overflow: hidden;}.slotname span {text-align: left; text-decoration: none; text-transform: capitalize;}.revenue {position: absolute; bottom: 0; left: 0; right: 0; font-size: 11px; padding: 3px 0 3px 6px; vertial-align: middle; text-align: left; background-color: rgba(0,0,0,0.45); font-weight: bold; text-overflow: ellipsis; overflow: hidden; white-space: nowrap;}.revenue .name {color: #ccc;}.revenue .horizontal .metric {display: inline-block; padding-right: 1.5em;}.revenue .horizontal .name {padding-right: 0.5em;}.revenue .vertical .metric {display: block; line-height: 1.5em; margin-bottom: 0.5em;}.revenue .vertical .name, .revenue .vertical .value {display: block;}.revenue .square .metric, .revenue .button .metric {display: table-row;}.revenue .square .metric {line-height: 1.5em;}.revenue .square .name, .revenue .square .value, .revenue .button .value {display: table-cell;}.revenue .square .name {padding-right: 1.5em;}.revenue .button .name {display: block; margin-right: 0.5em; width: 1em; overflow: hidden; text-overflow: clip;}.revenue .button .name:first-letter {margin-right: 1.5em;}a.adslot-overlay:hover {border: 2px solid rgba(58,106,173,0.9);}a.adslot-overlay:hover .slotname {border-bottom: 1px solid rgba(81,132,210,0.9); background-color: rgba(58,106,173,0.9);}a.adslot-overlay:hover .revenue {border-top: 1px solid rgba(81,132,210,0.9); background-color: rgba(58,106,173,0.9);}div.adslot-overlay:hover {cursor: not-allowed; border: 2px solid rgba(64,64,64,0.9);}div.adslot-overlay:hover .slotname {border-bottom: 1px solid rgba(128,128,128,0.9); background-color: rgba(64,64,64,0.9);}div.adslot-overlay:hover .revenue {border-top: 1px solid rgba(128,128,128,0.9); background-color: rgba(64,64,64,0.9);}
XS
SM
MD
LG