ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​មិន​ប្រាកដ​នៅក្រិកបង្កឲ្យផ្សារហ៊ុនអឺរ៉ុបបន្តធ្លាក់ចុះ


អ្នក​ខាត់ស្បែក​ជើង​កំពុង​តែ​រងា នៅ​ជិត​ជញ្ជាំង​ដែល​មាន​រូបភាពកែវ​រង្វាស់​ពេលវេលា ក្នុង​រដ្ឋធានី​អាថែន ថ្ងៃទី២០ កុម្ភៈ ២០១២។ (AP Photo/Thanassis Stavrakis)
អ្នក​ខាត់ស្បែក​ជើង​កំពុង​តែ​រងា នៅ​ជិត​ជញ្ជាំង​ដែល​មាន​រូបភាពកែវ​រង្វាស់​ពេលវេលា ក្នុង​រដ្ឋធានី​អាថែន ថ្ងៃទី២០ កុម្ភៈ ២០១២។ (AP Photo/Thanassis Stavrakis)

អឺរ៉ុប៖ ទីផ្សារ​ភាគហ៊ុន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​បាន​ចុះ​ថ្លៃ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ច័ន្ទ ​ខណៈ​ដែល​ពួក​អ្នក​ជួញ​ដូរ​បាន​សម្តែង​កង្វល់​ថ្មី​ៗ​អំពី​ភាព​មិន​ទៀង​ទាត់​ខាង​នយោបាយ​ក្នុង​ប្រទេស​ក្រិក​និងបារម្ភ​ថា​តើក្រិក​អាច​ក្លាយ​ទៅ​ជា​ប្រទេស​ទី​មួយ​ដែល​ចាក​ចេញ​ពី​សហភាព​ប្រើ​ប្រាក់​អឺរ៉ូ​ដែល​មាន​សមាជិក​១៧​ប្រទេស​ឬ​ទេ​។​

សន្ទស្សន៍​ភាគហ៊ុន​នៅ​ក្នុង​ក្រុង​ឡុងដ៍ ប៉ារីស ​និង​ហ្វ្រេងហ្វឹត​ Frankfurt ​បាន​ចុះ​ថយ​ប្រមាណ​២​ភាគរយ​ ចំណែក​ឯ​ភាគហ៊ុន​ធំ​ៗ​នៅ​ក្នុង​បូរី​ ញូវយ៉ក ​បាន​ចុះ​ថយ​បន្តិច​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ពេល​រសៀល។​

តម្លៃ​ប្រាក់​អឺរ៉ូ​ក៏​បាន​ចុះ​ថយ​នៅ​ក្រោម១ដុល្លារ​២៩​សេន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​៤​ខែ​មក​នេះ​។

នេប៉ាល់៖ ពួក​ប៉ូលីស​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ Nepal ​បាន​និយាយ​ថា​យន្តហោះ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​ជិត​វាល​យន្តហោះ​មួយ​ក្នុង​ភាគ​ខាង​ជើង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​១៥​នាក់​ស្លាប់។​

អាជ្ញាធរ​បាន​និយាយ​ថា​មនុស្ស​៦​នាក់​ដែល​ជិះ​យន្តហោះ​នោះ​ដោយ​មាន​រួម​មាន​ជនជាតិ​ដាណឺម៉ាក ​២នាក់​និង​កុមារ​២​នាក់​បាន​នៅ​រស់​នៅ​ក្នុង​គ្រោះថ្នាក់​នោះ​កាល​ពី​ថ្ងៃ​ច័ន្ទ។​យន្តហោះ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ អាកនី អ៊ែរ​Agni Air ​បាន​ធ្លាក់​នៅ​ពេល​ព្យាយាម​ចុះ​ចត​នៅ​ឯ​ចំណត​យន្តហោះ​មួយ​នៅ​ចុមសុម​ Jomsom ​ដែល​ជា​មណ្ឌល​មួយ​សម្រាប់អ្នក​ធ្វើ​ធម្មយាត្រា​ហ៊ិនឌូ​ Hindu ​និង​ពួក​អ្នក​ដើរ​កម្សាន្តតំបន់​ភ្នំ។​

ភូមា៖ លោក​ប្រធានាធិបតី​លី ម្ញុង បាក់​ Lee Myung-bak ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ទទួល​ការ​ស្វាគមន៍​ដោយ​កង​ឆ្មាំ​កិត្តិយស​មួយនៅ​ក្នុង​ប្រទេស​ភូមា​នៅ​ក្នុង​ទស្សនកិច្ច​លើក​ទី​មួយ​បែប​នេះ​ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ។​

ប៉ាគីស្ថាន ប្រទេសប៉ាគិស្ថាន​បាន​បង្ហាញ​សញ្ញា​ថា​ផ្លូវ​ដឹកជញ្ជូន​សម្ភារៈ​ផ្គត់​ផ្គង់​របស់​អង្គការ​អូតង់​ទៅ​កាន់​ប្រទេស​អាហ្វហ្កានិស្ថា​ន​គួរ​ត្រូវ​បើក​ជា​ថ្មី។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា​ការ​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​ក្នុង​ផ្សារ​មួយ​ក្នុង​ភាគ​ខាង​ជើង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​៩​នាក់​ស្លាប់​ដោយ​មាន​ទាំង​មន្ត្រី​មូលដ្ឋាន​ម្នាក់​ផង​ដែរ។

អ៊ីរ៉ង់៖ កិច្ច​ចរចា​រវាង​អាជ្ញាធរ​អ៊ីរ៉ង់​និង​ពួក​មន្ត្រី​នៃ​ទីភ្នាក់់ងារ​បរមាណូ​អ.ស.ប.​បាន​ចាប់​ផ្តើម​ធ្វើ​ហើយ​នៅ​ក្នុង​ក្រុង​វ្យែន​ Vienne នៅ​ពេល​ដែល​កាសែត​ស.រ.អ.​ធំ​មួយ​បាន​រាយ​ការណ៍​ថា​ប្រទេស​អ៊ីរ៉ង់​បាន​រំលោភ​ច្រើន​ដង​លើ​ច្បាប់​សមុទ្រ​នៅ​ក្នុង​ការ​ព្យាយាម​គេច​ពី​ការ​ដាក់​ទ័ណ្ឌកម្ម​ដែល​បាន​ត្រូវ​ដាក់​កំហិត​ដោយសារ​កម្មវិធី​បរមាណូ​ដ៏​ចម្រូង​ចម្រាស់​របស់​ខ្លួន។

ក្រិក៖ ពួក​មន្ត្រី​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ពួក​គេ​សង្ឃឹម​ថា​ប្រទេស​ក្រិក​នឹង​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ ​ក៏​ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​តែ​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន។

អាល្លឺម៉ង់៖ លោក​ស្រី​ អេនជេឡា ម៉ាគេល​ ​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ទទួល​ស្គាល់​ថាការ​ចាញ់​ឆ្នោត​របស់​គណបក្ស​អភិរក្ស​និយម​របស់​លោកស្រី​នៅ​ក្នុង​ការ​បោះឆ្នោត​នីតិបញ្ញត្តិ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​រដ្ឋ​ដែល​មាន​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រទេស​អាល្លឺម៉ង់​ជា​«បរាជ័យ​ជូរចត់​និង​ឈឺចាប់​» ​ក៏​ប៉ុន្តែ​លោក​ស្រី​បាន​គូស​បញ្ជាក់​ថា​វា​គ្មាន​ផល​ប៉ះពាល់​ដល់​គោល​នយោបាយ​ចំណាយ​ត្បិតត្បៀត​តឹងរ៉ឹង​ក្នុង​ទ្វីប​អឺរ៉ុប​របស់​លោកស្រី​ទេ។

XS
SM
MD
LG