ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​និង​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អ.ស.ប.​បើក​ការ​ចរចា


ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរជាតិ​ Ali Asghar Soltanieh បាន​និយាយ​ជាមួយ​អ្នក​កាសែត​នៅពេល​លោក​ទៅ​ដល់​ទី​ក្រុង​វី​យ៉ែន​ ដើម្បី​ចរចា​ជាមួយ​ទីភ្នាក់​ងារ​បរមាណូ​អន្តរជាតិ​ ថ្ងៃទី​១៤ ខែ​ឧសភា​ ឆ្នាំ២០១២។
ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ទីភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរជាតិ​ Ali Asghar Soltanieh បាន​និយាយ​ជាមួយ​អ្នក​កាសែត​នៅពេល​លោក​ទៅ​ដល់​ទី​ក្រុង​វី​យ៉ែន​ ដើម្បី​ចរចា​ជាមួយ​ទីភ្នាក់​ងារ​បរមាណូ​អន្តរជាតិ​ ថ្ងៃទី​១៤ ខែ​ឧសភា​ ឆ្នាំ២០១២។

ការ​ចរចា​រវាង​ពួក​អាជ្ញាធរ​អ៊ីរ៉ង់​និង​មន្រ្តី​ទីភ្នាក់ងារ​នុយក្លែអ៊ែរ​របស់​អង្គការ​សហប្រ​ជា​ជាតិ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ទីក្រុង​វីយ៉ែន​ប្រទេស​អូទ្រីស​ នៅ​ពេល​ដែល​កាសែត​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​រាយការណ៍​ថា​ អ៊ីរ៉ង់​បាន​រំលោភ​ម្តង​ហើយ​ម្តង​ទៀត​ដល់​ច្បាប់​នាវាចរណ៍​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​បញ្ចៀសការ​ដាក់​ទណ្ឌកម្ម​បណ្តាល​មក​ពី​កម្មវិធី​នុយក្លែអ៊ែរ​ដ៏​ចម្រូងចម្រាស់របស់​ខ្លួន។

ពួក​មន្រ្តី​ទីភ្នាក់ងារ​ថាមពល​បរមាណូអន្តរជាតិ​ត្រូវ​គេ​រំពឹងនឹង​គាប​សង្កត់​ប្រទេស​អ៊ីរ៉ង់ដើម្បី​អនុញ្ញាតិ​ឲ្យ​ខ្លួនបាន​ចេញ​ចូល​ទី​កន្លែង​យោធា​ Parchin នៅ​ជិត​រដ្ឋធានី​តេហេរ៉ង់ (Tehran) ​ក្នុង​អំឡុង​ពេល​នៃ​ការ​ចរចា​រយៈពេល​២​ថ្ងៃ​របស់​ពួក​អស់​លោក​។ អ៊ីរ៉ង់​មិន​ទាន់​បាន​ផ្តល់​ការ​យល់​ព្រម​តាម​សំណើ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ឡើយ​ដើម្បី​ទៅ​ពិនិត្យ​មើលទី​កន្លែង​យោធា​នោះ​ ដែល​ពួក​មន្រ្តី​សង្ស័យ​ថា​ អ៊ីរ៉ង់​បាន​ស្ថាបនាកន្លែង​សម្រាប់​ធ្វើ​តេស្ត​គ្រឿង​ផ្ទុះ។

អ្នក​ការទូត​ប្រទេស​លោក​ខាង​លិចនិយាយ​ថា ​ពួកគេ​សង្ស័យ​ថា ​អ៊ីរ៉ង់​កំពុង​ពន្យារ​ពេលវេលា​ដើម្បី​រើភស្តុតាងដែល​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​មុន​ពេល​ពួកគេ​អនុញ្ញាតិ​ឲ្យ​អធិការ​របស់​អង្គការ​សហប្រជាជាតិចូល​ក្នុង​ទីកន្លែង​នោះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

ក្រិក៖ មេដឹកនាំ​គណបក្ស​នៃ​ប្រទេស​ក្រិក​ បាន​បន្ត​ការ​ចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដោយ​សង្ឃឹមថា​នឹង​បញ្ចៀសការ​បោះឆ្នោត​សភា​ថ្មី។

ប្រធានាធិបតី​ក្រិក​ Karolos Popoulias ​បាន​កោះ​ហៅ​មេដឹក​នាំ​គណបក្សត្រឡប់​មក​កាន់​ការ​ចរចា​បន្ថែម​ទៀតបន្ទាប់​ពី​ការ​ចរចា​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ទទួល​បរាជ័យ។

អគ្គលេខាធិការ​អង្គការ​អូតង់​ Anders Fogh Rasmussen ធ្វើ​សន្និសិទ​កាសែត​នៅ​ក្នុង​ទីក្រុង​ Brussels ។
អគ្គលេខាធិការ​អង្គការ​អូតង់​ Anders Fogh Rasmussen ធ្វើ​សន្និសិទ​កាសែត​នៅ​ក្នុង​ទីក្រុង​ Brussels ។
អូតង់៖ លោក​ Anders Fogh Rasmussen ​ប្រធាន​អង្គការ​អូតង់​ (NATO) និយាយ​ថា​សម្ព័ន្ធមិត្ត បាន​ធ្វើ​តេស្ត​សាក​ល្បង​ប្រកប​ដោយ​ជោគជ័យនូវ​ប្រព័ន្ធការពារ​កាំជ្រួច​ផ្លោង​មីស៊ីលរបស់​ខ្លួន​សម្រាប់​អឺរ៉ុប។

ភូមា-កូរ៉េ​ខាងត្បូង៖ ប្រធានាធិបតី​ Lee Myung-bak ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមាដើម្បី​បំពេញ​ទស្សនៈ​កិច្ច​រយៈពេល​២​ថ្ងៃ​ នេះ​ជាដំណើរ​បំពេញ​ទស្សនៈ​កិច្ច​បែប​នេះ​លើក​ទី១​របស់​មេដឹកនាំកូរ៉េ​ខាង​ត្បូងនៅ​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ។

នេប៉ាល់៖ ប៉ូលីស​នៅ​ក្នុង​ប្រទេស​នេប៉ាល់​និយាយ​ថា​ យន្តហោះ​បាន​ធ្លាក់​នៅ​ជិតចំណត​អាកាសយាន​មួយ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​បាន​សម្លាប់​មនុស្ស​អស់​១៥​នាក់។

អាស៊ី​បូព៌ា៖ មេដឹកនាំ​នៃ​ប្រទេស​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ និយាយ​ថា​ ពួក​អស់​លោក​នឹង​មិន​អត់​ឱនដល់​ការ​បង្ក​ហេតុ​តទៅ​ទៀតពី​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅ​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច​ថា​ ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កំពុង​ប្រុង​ប្រៀប​ធ្វើ​តេស្ត​សាក​ល្បង​នុយក្លែអ៊ែ​ថ្មី។

ឥណ្ឌូនេស៊ី៖ ពួក​អ្នក​ជំនាញការ​ឥណ្ឌូណេស៊ី​និង​រុស្ស៊ី​រាប់​សិប​នាក់​ បានដើរ​កាត់​តាម​តំបន់​ភ្នំ​ដាច់​ស្រយាល​ដើម្បី​ស្វែងរក​ប្រដាប់​ថត​សំឡេងរបស់​យន្តហោះរុស្ស៊ីដែល​ធ្លាក់​បាន​សម្លាប់​មនុស្ស​ទាំងអស់​៤៥​នាក់​នៅ​លើ​យន្តហោះ​នោះ។

លីបង់៖ ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​និយាយ​ថា​ ​ការ​ប៉ះទង្គិច​នៅ​បន្ត​នៅ​ក្នុង​ប្រទេស​លីបង់​រវាងក្រុម​ដែល​គាំទ្រនិង​ប្រឆាំង​ដល់​រដ្ឋាភិបាល​ស៊ីរីដែល​បាន​សម្លាប់​មនុស្ស​ម្នាក់នៅ​ពេល​ដែល​អំពើ​ហឹង្សាមាន​កាន់​តែ​ខ្លាំង​ឡើងនៅ​ក្នុង​ប្រ​ទេស​ស៊ីរីបាន​ធ្វើ​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់។

ស៊ីរី៖ ពួក​សកម្ម​ជន​ស៊ីរី​និយាយ​ថា​ ពួក​ឧទ្ទាម​បាន​សម្លាប់​ទាហាន​២៣​នាក់​នៅ​ក្នុង​ការ​ប្រយុទ្ធនៅ​ជិត​ទីក្រុង​ហូមស៍ ដែល​ជា​ថ្ងៃ​ដ៏​ប្រល័យ​បំផុតសម្រាប់​កងទ័ព​ស៊ីរីនៅ​ក្នុង​ការ​ងើប​បះបោរប្រឆាំង​រដ្ឋាភិបាល​រយៈពេល​១៤​ខែ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG