ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​មេដឹកនាំ​នយោបាយ​ក្រិក បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល


មេដឹក​នាំ​គណបក្ស​សង្គម​និយម​ PASOK ​នៃប្រទេស​​ក្រិក​​ លោក Evangelos Venizelos ​ថ្លែង​​សេចក្តី​ថ្លែង​ការណ៍​បន្ទាប់​ពីការជួប​ជាមួយ​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម​ ថ្ងៃ​​សៅរ​ ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១២។
មេដឹក​នាំ​គណបក្ស​សង្គម​និយម​ PASOK ​នៃប្រទេស​​ក្រិក​​ លោក Evangelos Venizelos ​ថ្លែង​​សេចក្តី​ថ្លែង​ការណ៍​បន្ទាប់​ពីការជួប​ជាមួយ​មេដឹកនាំ​គណបក្ស​អភិរក្ស​និយម​ ថ្ងៃ​​សៅរ​ ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១២។

គេ​រំពឹង​ថា​លោក អ៊ីវ៉ាងហ្គីឡូស វេនីហ្សេឡូស (Evangelos Venizelos) មេ​ដឹកនាំ​សង្គម​និយម​ក្រិក​នឹង​ប្រគល់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​មួយ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ក្រិក​នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ភាព​ទាល់​ច្រក​ខាង​នយោបាយ​និង​បញ្ចៀស​មិន​ឱ្យ​មាន​ភាព​ចព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀតសម្រាប់​យប់​ថ្ងៃ​សៅរ ទី​១២​ ខែ​ឧសភា។ាំបាច់​ក្នុង​ការ​បោះឆ្នោត​ជា​ថ្មី។

កាល​ពី​ថ្ងៃ​សុក្រ​នេះ លោក វេនីហ្សេឡូស បាន​ប្រកាស​ថា​គណបក្ស ស៊ីរីហ្សា (Syriza) ចម្រុះ​ឆ្វេង​និយម​ជ្រុល បាន​ប្រកែក​មិន​ព្រម​ចូល​រួម​ជាមួយ​ពួក​សង្គម​និយម​និង​ពួក​អភិរក្ស​និយម​នៅ​ក្នុង​រដ្ឋា ភិ បាល​ឯកភាព​មួយ​ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​កម្មវិធី​ត្បិត​ត្បៀត​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។ គណបក្ស​សង្គម​និយម​និង​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី​ដែល​ជា​ពួក​អភិរក្ស​និយម​បាន​ស្នើ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ជា​លំដាប់​នូវ​វិធានការ​ត្បិត្បៀត​ដែល​បាន​ដាក់​កំហិត​ដោយ​សហភាព​អឺរ៉ុប​និង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ថ្នូរ​នឹង​ការ​ទទួល​ប្រាក់​កម្ចី​សម្រាប់​ជួយ​សង្គ្រោះ​ខាង​ហិរញ្ញ វត្ថុ។ ពួក​អ្នក​ឆ្វេង​និយម​ចង់​ឱ្យ​មាន​ការ​លប់​ចោល​វិធានការ​ទាំង​នោះ​ជា​បន្ទាន់។ ប្រសិន​បើ​គ្មាន​កិច្ច​ព្រម​ព្រៀង​មុន​ថ្ងៃ​ទី១៧ ឧសភា ទេ នឹង​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

វេណេស៊ុយអេឡា៖ លោក​ប្រធានាធិបតី ហ៊ុយហ្គោ ឆាវេស (Hugo Chavez) នៃ​ប្រទេស​វេណេ​ស៊ុយអេឡា (Venezuela) បាន​វិល​ត្រទ្បប់​មក​ពី​ប្រទេស​គុយបា (Cuba) ​វិញ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ក្រោយ​ពី​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​មហារីក​រយៈពេល​១១​ថ្ងៃ ដោយ​លោក​បាន​ហៅ​ការ​ព្យាបាល​ចុងក្រោយ​បង្អស់​ដោយ​វិទ្យុ​សកម្ម​របស់​លោក​ថា​ជា​ជោគជ័យ​មួយ។

ស.រ.អា៖ លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា បាន​ស្នើ​សភា​ឱ្យ​ធ្វើ​តាម​បញ្ជី​ដែល​ត្រូវ​ធ្វើ​មួយ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​នឹង​ជំរុញ​ការ​បង្កើត​ការងារ​និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លូតលាស់។

យន្តហោះ​រុស្ស៊ី​ម៉ាក្យ​ Sukhoi Superjet 100 បាន​ធ្លាក់​នៅ​ប្រជុំ​ភ្នំ​ Salak ខេត្ត​ហ្សាវ៉ា​ខាង​លិច​ ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី​១០​ ខែ​ឧសភា ឆ្នាំ​២០១២។
យន្តហោះ​រុស្ស៊ី​ម៉ាក្យ​ Sukhoi Superjet 100 បាន​ធ្លាក់​នៅ​ប្រជុំ​ភ្នំ​ Salak ខេត្ត​ហ្សាវ៉ា​ខាង​លិច​ ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី​១០​ ខែ​ឧសភា ឆ្នាំ​២០១២។
ឥណ្ឌូនេស៊ី៖ ពួក​អ្នក​ស្វែងរក​បាន​ជំរុល​ទៅ​មុខ​យឺត​ៗ​នៅ​លើ​ភ្នំភ្លើង​ដាច់​ស្រយាល​និង​អសកម្ម​មួយ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​យក​សាក​សព​ជន​រងគ្រោះ​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះដ៏​ប្រល័យ​និង​ប្រកប​ដោយ​អាថ៌​កំបាំង​មួយ។

កូរ៉េខាងជើង៖ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា​ក្នុង​រយៈពេល​តិច​ជាង​ពីរ​អាទិត្យ​ក្រោយ​ពី​បាន​ត្រូវ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត​ដោយ​អ.ស.ប. ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជូន​ប្រមុខ​រដ្ឋ​ដែល​មាន​តែ​ឈ្មោះ​តែ​គ្មាន​អំណាច​របស់​ខ្លួន​និង​មន្ត្រី​ខាង​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ពីរ​នាក់​ទៅ​កាន់​ប្រទេស​សិង្ហបូរី​និង​ប្រទេស​ ឥណ្ឌូនេស៊ី នៅ​ក្នុង​ការ​ធ្វើដំណើរ​មួយ​ដែល​ហាក់​ដូចជា​មាន​គោលដៅ​ទាក់​ទាញ​ឱ្យ​មាន​វិនិយោគ​ពី​ក្រៅ​ប្រទេស។

XS
SM
MD
LG