ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដី​សម្បទាន​នៅកម្ពុជា​ជា​រឿង​ព្រួយបារម្ភ​អំពី​សិទ្ធិ​មនុស្ស៖ លោក​សូរីយ៉ា សូប៊ីឌី


លោក​សូរីយ៉ា សូប៊ីឌី (Surya​ Subedi) អ្នកតំណាងពិសេស​របស់​អ.ស.ប. ខាង​សិទ្ធិ​មនុស្ស​
លោក​សូរីយ៉ា សូប៊ីឌី (Surya​ Subedi) អ្នកតំណាងពិសេស​របស់​អ.ស.ប. ខាង​សិទ្ធិ​មនុស្ស​

លោក​សូរីយ៉ា សូប៊ីឌី (Surya​ Subedi) អ្នកតំណាងពិសេស​របស់​អ.ស.ប. ខាង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទស្សនកិច្ច​មួយ​ដែល​ផ្តោត​ទៅ​លើ​ការ​ធ្វើ​សម្បទាន​ដី​ធ្លី​ទៅ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ឯកជន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​កិច្ច​ការ​ច្រើន​ទៀត​ ដើម្បី​ធានា​ថា​ ជន​រង​គ្រោះ​នឹង​មិន​រង​ទុក្ខ​វេទនា​ដោយ​សារ​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ប្រគល់​ដី​សម្បទាន​ទៅ​ឲ្យ​អ្នក​អភិវឌ្ឍន៍​នោះ​ទេ។ លោក​បាន​បន្ត​ថ្លែង​ថា​ គេ​ឃើញ​ហាក់​ដូច​ជា​ គ្មាន​តម្លាភាព​ គ្មាន​និតិវិធី​ ហើយ​សហគមន៍​ដែល​ត្រូវ​ប៉ះ​ពាល់​មិន​បាន​ទទួល​ជម្រើស។​ពួក​គេ​ត្រូវ​ផ្លាស់​ទី​កន្លែង​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ ដោយ​មិន​បាន​ទទួល​ ឬ​បាន​ទទួល​សំណង​ដ៏​តិច​តួច​នោះ​ទេ។ លោក​និយាយ​ថា​លោក​នឹង​សំដែង​សេចក្តី​ព្រួយបារម្ភ​របស់​លោក​ជា​មួយ​មន្រ្តី​រដ្ឋាភិបាល។​ លោក​បញ្ចប់​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ។

កម្ពុជា៖ ក្រសួង​ការងារកម្ពុជា​បាន​អនុញ្ញាត​ឱ្យ​និយោជិត​ កម្មករ​ កម្មការិនី​បាន​សម្រាក​ចំនួន​ពី​មួយថ្ងៃ​ទៅ​បីថ្ងៃ​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​អាទិត្យ​ទី​៣​ខែ​មិថុនា​ខាង​មុខ​នេះ ដោយ​ដោយ​បញ្ជាក់​ថា​និយោជក​ត្រូវ​រក្សា​ទុក​ប្រាក់​ឈ្នួល​ និង​ប្រាក់​រង្វាន់​ដែល​ធ្វើ​ការ​ទៀង​ទាត់​ជូន​និយោជិត​ កម្មករ​ កម្មការិនី​ដែល​ឈប់​សម្រាក​ដោយ​មិន​ចាំ​បាច់​តម្រូវ​ឱ្យ​យក​ឯកសារ​ផ្សេងៗ​មក​បង្ហាញ​និយោជក​ទេ​នៅ​ពេល​ត្រឡប់​មក​វិញ។

កម្ពុជា៖ ប្រធាន​អនុសញ្ញា​ហាម​ឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ គឺ​លោក​ ប្រាក់​ សុខុន​ បាន​ផ្តល់​ការ​សរសើរ​ដល់​សាធារណរដ្ឋ​ម៉ាសេឌ័ន​ (Macedoine)​ នៃ​អតីត​ប្រទេស​យូហ្គោស្លាវី​ចំពោះ​ការ​កម្ទេច​ចោល​គ្រាប់​មីន​ចំនួន​ ១.២៤៨ ​គ្រាប់ប្រឆាំង​នឹង​មនុស្ស​ដែល​ពួក​គេ​ទើប​រក​ឃើញ ។​

ចិន៖ ប្រទេស​ចិន​ និយាយ​ថា​ មាន​មនុស្ស​បី​នាក់​ស្លាប់​ និង​បួន​នាក់​ទៀត​ត្រូវ​របួស​ជា​ទម្ងន់​ នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ទំនង​ជា​ចង់​ធ្វើ​អត្ថឃាត​ នៅ​ពេល​ដែល​ស្រី​ម្នាក់បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ការិយាល័យ​ផ្ទះ​សម្បែង​ក្នុង​តំបន់​មួយ​ ក្នុង​ប្រទេស​ចិន​ភាគ​និរតី ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ផ្ទះ​គាត់​ដោយ​រដ្ឋាភិបាល​។ ការ​បង្ខំ​ឲ្យ​ផ្លាស់​លំនៅដ្ឋាន​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​ ដែល​ចង់​ដំឡើង​ការ​អភិវឌ្ឍន៍​ដី​ធ្លី​ បាន​ធ្វើ​ឲ្យ​មាន​បាតុកម្ម​ធំៗ​ជា​ច្រើន​ក្នុង​ពេល​ថ្មីៗ​នេះ​ រួម​ទាំង​ការ​កាន់​កាប់​ភូមិ​មួយ​នៅក្នុង​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​ ដោយ​អ្នក​ស្រុក​ដែល​ក្តៅ​ក្រហាយ​នឹង​ការ​រិប​អូស​ដី​ដោយ​អយុត្តិធម៌៕​

ឥណ្ឌូនេស៊ី៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ឥណ្ឌូនេស៊ី​ និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​សព​មនុស្ស​ពី​កំទេច​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​ នៅ​ក្បែរ​ច្រាំង​ថ្ម​ចោទ​នៃ​ភ្នំ​ភ្លើង​អសកម្ម​មួយ​នៅ​ខាង​ត្បូង​ក្រុង​ ចាកាតា (Jakarta)។ក៏​ប៉ុន្តែ​អាជ្ញាធរ​និយាយ​ថា​ គ្មាន​សញ្ញា​បង្ហាញ​ថា​មាន​មនុស្ស​នៅ​រស់​ជីវិត​ទេ​ក្នុង​ចំណោម​អ្នក​ជិះ​ ៥០​ នាក់​ក្នុង​នោះ​ ហើយ​ព្រមាន​ថា​កិច្ច​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ មាន​ការ​លំបាក​ដោយសារ​ធាតុអាកាស​មិន​ល្អ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ និង​ទី​កន្លែង​ដាច់​ស្រយាល​នៃ​កន្លែង​ធ្លាក់​យន្តហោះ​នេះ។

អាល់ហ្សេរី៖ កំពុង​ធ្វើ​ការ​បោះ​ឆ្នោត​ទី​មួយ​របស់​ខ្លួន​ក្រោយ​បដិវត្តន៍​និទាឃរដូវ​អារ៉ាប់​ ហៅ​ Arab Spring​ ក៏​ប៉ុន្តែ​ការ​មិន​ទុក​ចិត្ត​ចំពោះ​កំណែ​ទម្រង់​ដែល​រដ្ឋាភិបាល​បាន​សន្យា​ធ្វើ​ បាន​នាំ​ឲ្យ​មាន​មនុស្ស​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន​តិច។

ស៊ីរី៖ អាជ្ញាធរ​ស៊ីរី​ និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់​បែក​ផ្ទួន​គ្នា​ពីរ​នៅ​ក្រុង​ដាម៉ាស(Damasque) បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៥៥​ នាក់​ និង​ធ្វើ​ឲ្យ​របួស​ ៣៧០​ នាក់​ទៀត។​

សហរដ្ឋអាមេរិក៖ ការ​គាំទ្រ​របស់​លោក​ប្រធានាធិបតី​ស.រ.អ.ប៉ារ៉ាក់ អូបាម៉ា (Barack Obama) ចំពោះ​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ដូច​គ្នា​ បាន​ទទួល​ប្រតិកម្ម​ចម្រុះ​ពី​ជុំ​វិញ​ពិភពលោក។

XS
SM
MD
LG