ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បំផ្ទុះ​គ្រាប់បែក​លើ​យន្តហោះ​របស់​អាល់កៃដា​ ជា​«ភ្នាក់ងារ​មុខ​២»


អ្នក​ដំណើរ​ម្នាក់​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ក្រុង​ Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។
អ្នក​ដំណើរ​ម្នាក់​ឆ្លង​កាត់​កន្លែង​ត្រួត​ពិនិត្យ​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ក្រុង​ Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១២។

បណ្តាញ​ផ្សាយ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​រាយការណ៍​ថា​ បុរស​ម្នាក់​ដែល​សាខា​របស់​ក្រុម​ al-Qaida ​នៅ​ក្នុង​ប្រទេស​យេមែន​បញ្ជូន​ឲ្យ​មក​បំផ្ទុះ​យន្តហោះ​ដែល​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ តាម​ការណ៍​ពិត​ជា​ភ្នាក់ងារ​មុខ​២​ដែល​ជ្រៀត​ចូលក្នុង​បណ្តាញ​ភេរវកម្ម​ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​ភេរវជន​ជឿ​ទុក​ចិត្ត​ខ្លួន​ដោយ​សារ​គ្រាប់បែក​ថ្មី​ដែល​រចនា​ឡើង​ដើម្បី​ឆ្លង​កាត់សន្តិសុខ​នៅ​ចំណត​អាកាសយាន។

ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​និងមន្រ្តី​ស៊ើប​ការណ៍​សម្ងាត់​បរទេស​ដែល​មិន​ប្រាប់​ឈ្មោះ​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ភ្នាក់ងារសម្ងាត់​ធ្វើ​ការឲ្យ​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​អារ៉ាប៊ី​សាអ៊ូឌីត​និង​ CIA។​ ពួក​គេ​និយាយ​ថា ​បុរស​នោះ​បាន​ធ្វើ​ជា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ហើយ​ក៏​ជា​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​បេសកម្ម​ដែល​ពាក់ព័ន្ធនឹង​ការ​លាក់​គ្រឿង​ផ្ទុះ​នៅ​ក្នុង​ខោ​ទ្រនាប់​របស់​ខ្លួន។ ភ្នាក់ងារ​នោះ​អាច​ប្រគល់គ្រឿង​ផ្ទុះ​ដ៏​ទំនើប​របស់​ខ្លួន​ទៅ​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិកដែល​កំពុង​វិភាគ​គ្រាប់បែក​នៅ​មន្ទីរ​ពិសោធន៍​របស់​ FBI ​ក្នុង​ទី​ក្រុង​ Quantico រដ្ឋ​ Virginia។

ពួកគេនិយាយ​ថា​ ភ្នាក់ងារ​នោះ​ក៏​បាន​ទទួល​ព័ត៌មានដែល​នាំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រកប​ដោយ​ជោគជ័យកាល​ពី​ថ្ងៃ​អាទិត្យ​ប្រឆាំងមេដឹកនាំ​ al – Qaida Fahd Mohammed Ahmed al-Quso ​នៅ​ក្នុង​ប្រទេស​យេម៉ែន។ Quso ​ត្រូវ​គេ​តាម​រក​ចាប់​ខ្លួន​ ចំពោះ​តួនាទី​របស់​ជន​នោះនៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​លើ​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ USS Cole ក្នុង​ឆ្នាំ២០០០​នៅ​ផ្ទៃ​ទឹក​ប្រទេស​យេម៉ែន​ដែល​បាន​សម្លាប់​ក្រុម​នាវិក​១៧​នាក់។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

រថយន្ត​យោធា​ដែល​រង​ការ​ខូចខាត​ពី​ការបំផ្ទុះ​គ្រាប់​បែក​តាម​ផ្លូវ​ថ្នល់នៅ​ក្រុង Daraa ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី។
រថយន្ត​យោធា​ដែល​រង​ការ​ខូចខាត​ពី​ការបំផ្ទុះ​គ្រាប់​បែក​តាម​ផ្លូវ​ថ្នល់នៅ​ក្រុង Daraa ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី។

ស៊ីរី៖ ការ​ផ្ទុះ​មួយ​បាន​ធ្វើរញ្ជួយ​រថយន្ត​កងទ័ព​ដែល​អម​ក្បួន​កុងវ័រ (convey) របស់​អ្នក​សង្កេត​ការណ៍​អង្គការ​សហប្រជាជាតិនៅ​ក្នុង​ប្រទេស​ស៊ីរីនៅ​ថ្ងៃ​ពុធ​នេះ​ មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ Kofi Annan បាន​ព្រមាន​ថា​ ភាព​ចលាចលប្រឆាំង​រដ្ឋាភិបាល​ដែល​កំពុង​បន្ត​មាន​ឡើងបាន​ធ្វើ​ឲ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល។

ចិន៖ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​ថា​ ការដ្ឋាន​ខួង​យក​ប្រេងនៅ​ក្នុង​ទឹក​ជ្រៅ​លើក​ដំបូងបាន​ចាប់​ផ្តើម​ប្រតិបត្តិការក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

សហរដ្ឋ​អាមេរិក៖ លោក​ Mitt Romney ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​៣​ថែម​ទៀតដោយ​ធ្វើ​ឲ្យ​លោក​ខិត​ចូល​កាន់​តែ​ជិត​ ដើម្បី​ក្លាយ​ជា​អ្នក​ទទួល​បាន​ការ​តែងតាំង​ដើម្បី​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ ​នៅ​ខែ​វិច្ឆិកា។

ព័ត៌មាន​ចុង​ក្រោយ​អំពី​យុទ្ធនាការ​បោះឆ្នោត​នៅអាមេរិក៖

ក្រិក៖ មេដឹកនាំ​គណបក្ស​ Syriza ដែល​ជា​គណបក្ស​ឆ្វេង​ជ្រុល​និយម​នៃ​ប្រទេស​ក្រិក​ កំពុង​ជួបជាមួយ​មេដឹកនាំ​របស់​គណបក្ស​នានា​នៅ​ក្នុង​ប្រទេស​ក្នុង​ក្តី​សង្ឃឹម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ។

ចិន៖ លោក​ Chen Guangcheng ​សកម្មជន​ចិន​និយាយ​ថា ​ក្រដាស​ស្នាម​ទាំងអស់​សម្រាប់ការ​ធ្វើ​ដំណើរ​របស់​លោកមក​កាន់​សហរដ្ឋ​អាមេរិក​បាន​រួច​រាល់​ហើយ​ ហើយ​ថា លោក​កំពុង​រង់ចាំ​ទទួល​លិខិត​ឆ្លងដែន​របស់​លោក​មក​ពី​អាជ្ញាធរ​ចិន។ លោក​ Chen ​បាន​ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាននៅ​ថ្ងៃ​ពុធ​នេះ​ មក​ពី​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង​ដែល​ជា​ទី​កន្លែង​ដែល​លោក​កំពុងទទួលការ​ព្យាបាល​របួស​នៅ​ពេល​ដែល​លោក​គេច​ខ្លួនពី​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ។

ភូមា៖ រដ្ឋាភិបាល​ភូមា​កំពុង​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ការ​អុក​ឡុក​ការ​បោះឆ្នោត​ក្នុង​អំឡុង​ពេល​នៃការ​បោះឆ្នោត​បំពេញ​បន្ថែមកាល​ពី​ខែ​មុន​ ដែល​គេ​មើល​ឃើញ​ជាជ័យជម្នះ​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​គណបក្ស​ប្រឆាំងដែល​ជា​គណបក្ស​និយមលទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​ Aung San Suu Kyi។

ចិន៖ សេចក្តី​ត្រូវការ​សាច់​ជ្រូក​ដ៏​ខ្លាំងនៅ​ក្នុង​ប្រទេស​ចិន​ កំពុងតែ​ដាក់​បន្ទុក​លើ​កសិករនៅ​ពេល​ដែល​ពួក​អាជ្ញាធរព្យាយាម​បង្កើន​ផលិតផល​ នៅ​ខណៈ​ពេល​រក្សា​សុវត្ថិភាព​ឲ្យ​មាន​កម្រិត​ខ្ពស់​និង​តម្លៃ​ទាប។

អាមេរិក៖ ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុង​ជំរុញ​ឲ្យ​សភាចាត់​វិធានការ​ប្រកប​ដោយ​ភាព​មោះមុត​នៅ​ឆ្នាំ​បោះឆ្នោត​ លើ​សំណើ​សេដ្ឋកិច្ច​ដែល​មាន​គោល​បំណងធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​ការ​បង្កើត​ការងារ ហើយ​នឹង​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ណា​ដែល​មាន​ផ្ទះ​សម្បែង។

ប៉ាគីស្ថាន៖ លោក​ Cameron Munter ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ប៉ាគីស្ថាន​នឹង​ត្រូវ​ចុះ​ចេញ​ពី​ដំណែងនៅ​រដូវ​ក្តៅ​នេះ​ ​បន្ទាប់​ពី​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូតជិត​២​ឆ្នាំ។

XS
SM
MD
LG