ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ទេសចរណ៍​ខ្មែរ​ទៅ​ទស្សនា​បរទេស​មាន​ការ​កើន​ឡើង


Giant panda Yuan Yuan sleeps next to her baby panda at the Taipei City Zoo, Taiwan.

យោង​តាម​ទីភ្នាក់ងារព័ត៌មាន​ចិន សិនហួ (Xinhua) ចំនួន​អ្នក​ទេសចរណ៍​ខ្មែរ​ដែលទៅ​ទស្សនា​បរទេស​បាន​កើន​ឡើង ៣៧​ភាគរយ ពោល​គឺ​ចំនួន​១៨៨.២៧០​នាក់ ក្នុង​ត្រី​មាស​ទី​មូយ​នៃ​ឆ្នាំ​២០១២ ដែល​បាន​កើន​ពី​ចំនួន​១៣៧.៣២០ នាក់ ក្នុង​រយៈ​ពេលដូច​គ្នាកាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។

លោក អាំង គីម អៀង (Ang Kim Eang) ប្រធាន​សមាគម​ខ្មែរ​សម្រាប់​ទីភ្នាក់ងារ​ទេសចរណ៍ ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា ចំនួន​អ្នក​ទេសចរណ៍​ខ្មែរ​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន កើន​ឡើង​ដោយសារតែ​មាន​កិច្ច​ព្រមព្រៀង​លើកលែង​ទិដ្ឋាការ​នៅ​តំបន់​អាស៊ាន ព្រម​ទាំង​មាន​ភូមិសាស្រ្ដ​ក្បែរ​គ្នា រីឯ​អ្នក​ខ្លះ​ទៀត​ទៅ​ទស្សនា​ប្រទេស​ចិន ហុងកុង ម៉ាកាវ គុនមិញ និង សៀងហៃ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

លោកស្រី​រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton ​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋ​ធានី​ញូដែល្លី។
លោកស្រី​រដ្ឋ​មន្រ្តី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton ​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋ​ធានី​ញូដែល្លី។
ស.រ.អា/ឥណ្ឌា៖ លោកស្រី​រដ្ឋ​មន្ដ្រី​ការបរទេស​ស.រ.អា កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា ដែល​លោកស្រី​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទីក្រុង ញូវ ដេលី (New Delhi) ឲ្យ​កាត់​បន្ថយ​ការនាំ​ចូល​ប្រេង​ឥន្ទនៈ ពី​ប្រទេស​អ៊ីរ៉ង់ ដែល​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អ.ស.ប។

គុយបា៖ តុលាការ​យោធា​ពិសេស​មួយ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​កាន់ លោក ខាលីដ សេអ៊ីក ម៉ូហាម៉ាដ (Khalid Sheik Mohammad) អ្នក​រៀបចំ​គម្រោងការណ៍​វាយ​ប្រហារ​មក​លើ ស.រ.អា នៅ​ថ្ងៃ​ទី ១១ ខែ កញ្ញា ឆ្នាំ ២០០១ ព្រម​ទាំង​សហចុងចោទ ៤​នាក់​ផ្សេង​ទៀត ពី​បទ​ឧក្រិដ្ឋកម្ម ពាក់ព័ន្ធ​នឹង​មនុស្សឃាត និង​ភេរវកម្ម។

ប៉េរូ៖ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​នៅ​ក្នុង​ប្រទេស ប៉េរូ និយាយ​ថា​អគ្គីភ័យ​បាន​ឆាបឆេះ​មជ្ឈមណ្ឌល​ស្តារ​និតិសម្បទា​មូយ​ នៅ​ជិត​រដ្ឋធានី លីម៉ា (Lima) បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤​នាក់​កាល​ពី​ថ្ងៃ​សៅរ៍។

ចិន៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចិន​ម្នាក់ លោក ចេន គួងចេង បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​ថា លោក កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី ប៉េកាំង ហើយ​បាន​ស្នើរ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គាត់​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ទៅ​រៀន​នៅ​បរទេស។

ជប៉ុន៖ ខ្យល់​ព្យុះ​កំបុត​ត្បូង​មូយ​បាន​បក់បោក​បំផ្លាញ​តំបន់​ភាគ​ខាងកើត​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ដោយ​បាន​សម្លាប់​ក្មេង​ម្នាក់ ហើយ​បាន​កំទេច​ផ្ទះ​ជា​ច្រើន​ខ្នង ព្រមទាំង​បាន​បណ្ដាច់​ខ្សែ​ភ្លើង បណ្ដាល​ឲ្យ​គ្រួសារ​ជាង​២​ម៉ឺន​នាក់​គ្មាន​អគ្គីសនី​ប្រើប្រាស់។

ហ្វីលីពីន៖ មាន​ស្ដ្រី​ហ្វីលីពីន​បី​នាក់​បាន​ត្រូវ​ចាប់​ខ្លួន នៅ​ឯ​អាកាសយានដ្ឋាន​អន្ដរជាតិ ណយ បៃ នៅ​ពេល​ដែល​ស្រ្ដី​ទាំង​នោះ​ព្យាយាម​នាំ​ចូល​គ្រឿងញៀន​ជាង​១៣​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រមាណ ១ លាន ៤ សែន ដុល្លារ។

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG