ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កំប្លែង​ឈ្នះ​ក្តី​សង្ឃឹម​កីឡា​អូឡាំពិក​របស់​កម្ពុជា​បាន​ដោយ​ងាយ


ប្រទេស​កម្ពុជា បាន​ជ្រើស​យក​អ្នក​កំប្លែង​ចម្លែក​ជាតិ​ជប៉ុន​ម្នាក់​ឱ្យ​ទៅ​ប្រកួត​កីឡា​រត់​ចម្ងាយ​ម៉ារ៉ាតុង នៅ​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០១២ ប៉ុន្តែ​អ្នក​រត់​ចម្ងាយ​ល្អ​បំផុត​របស់​ប្រទេស​នេះ មិន​ពេញចិត្ដ​នឹង​វិធានការ​នោះ​ទេ។

កំណត់ត្រា​រត់​ចម្ងាយ​របស់​លោក ប្រហែល​ជា​លឿន​ជាង​៧​នាទី​ប្រៀប​ជាមួយ​កំណត់ត្រា​របស់​តារា​ទូរទស្សន៍​ជាតិ​ជប៉ុន​ម្នាក់ គឺ​លោក គូនីអាគី តាគីហ្សាគី (Kuniaki Takizaki) ដែល​ល្បី​ឈ្មោះដោយ​ការ​កំប្លែង​ត្រាប់​តាម​សត្វ​ឆ្មា។ ប៉ុន្តែ​អត្ដពលិក​ខ្មែរ លោក ហែម ប៊ុនទិញ នឹង​មិន​ទៅ​ប្រកួត នៅ​ក្នុង​ទីក្រុង ឡុង នា​ខែ​កក្កដា​នោះ​ទេ។

ប៉ុន្តែ​ការ​ជ្រើសរើស​អ្នក​រត់​ប្រណាំង​បែប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ជា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ ដោយ​គេ​ឃើញ​មាន​ការ​សរសេរ​នៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណេត​ដែល​បាន​រិះគន់ លោក

តាគីហ្សាគី ក្នុង​ការ​ប្តូរ​សញ្ជាតិ​យ៉ាង​ឆាប់​រហ័ស កាល​ពី​ឆ្នាំ​មុន ហើយ​អ្នក​រិះគន់​និយាយ​ថា កម្ពុជា​គួរតែ​បណ្តុះ​បណ្តាល​ទេព​កុសល​ជនជាតិ​របស់​ខ្លួន ។

ព័ត៌មាន​អន្តរជាតិសំខាន់​ផ្សេងៗ​ទៀត៖

បេក្ខ​ជន​ប្រធានាធិបតី​ខាង​គណបក្ស​សង្គមនិយម Francois Hollande ថត​រូប​ជាមួយ​អ្នក​គាំទ្រ​ ថ្ងៃ​សៅរ៍​ ទី០៥ ខែ​ឧសភា ឆ្នាំ២០១២។
បេក្ខ​ជន​ប្រធានាធិបតី​ខាង​គណបក្ស​សង្គមនិយម Francois Hollande ថត​រូប​ជាមួយ​អ្នក​គាំទ្រ​ ថ្ងៃ​សៅរ៍​ ទី០៥ ខែ​ឧសភា ឆ្នាំ២០១២។
បារាំង៖ ប្រទេស​បារាំង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​ប្រធានាធិបតី នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​គេ​រំពឹង​ថា ខាង​គណបក្ស​សង្គម​និយម លោក ហ្វ្រង់ស្វ័រ ហូឡេន (francois hollande) នឹង​យក​ជ័យជម្នះ​លើ​ប្រធានាធិបតី​កាន់​តំណែង​លោក នីកូឡាស សាកូហ្សី (Nicolas Sarkozy)។

អេហ្ស៊ីប៖ មេដឹកនាំ​យោធា​នៃ​ប្រទេស​អេហ្ស៊ីប បាន​ដាក់​បំរាម​គោចរ​នៅ​ពេល​យប់ នៅ​ជុំ​វិញ​ក្រសួង​ការពារ​ប្រទេស ក្នុង​រដ្ឋធានី​គែរ (Cairo) ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង ៣០០​នាក់​ទៀត​រង​របួស រវាង​កងកម្លាំង​យោធា និង​ក្រុម​បាតុករ​ដែល​ទាមទារ​ឲ្យ​បញ្ឈប់​ភ្លាម​នូវ​របប​គ្រប់គ្រង​យោធា ។

ជប៉ុន៖ ពលរដ្ឋ​ជប៉ុន​ច្រើន​ពាន់​នាក់ បាន​នាំ​គ្នា​ដើរ​ក្បួន​ព្យុហយាត្រា ហើយ​គ្រវី​បដា​ដែល​សរសេរ​ថា "គ្មាន​នុយក្លេរអ៊ែរ" ដើម្បី​អបអរ​ការ​បិទ​រោងចក្រ​នុយក្លេអ៊ែរ​ចុង​ក្រោយ​នៃ​ការ​បិទ​រោងចក្រ​រ៉េអាទ័រ​ទាំង​៥០​ក្នុង​ប្រទេស​នេះ កាល​ពី​ថ្ងៃ​សៅរ៍​នេះ។

ស៊ីរី៖ មន្ដ្រី​ការពារ​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​ស៊ីរី និយាយ​ថា​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ​គ្មាន​មនុស្ស​បើក​អាមេរិកាំង បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៨​នាក់ ដែល​ជា​ជន​សង្ស័យ​ថា​ជា​ក្រុម​បះបោរ។

អាមេនី៖ ពួក​មន្ដ្រី​ក្នុង​ប្រទេស អាមេនី (Armenia) និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​១៤៤​នាក់ បាន

រងរបួស​កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​បាឡុង​ផ្ទុក​ឧស្ម័ន បាន​ផ្ទុះ​ឡើង​នៅ​ឯ​ការ​ប្រគុំ​តន្ត្រី​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​មួយ ក្នុង​រដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan)។

នីសេរីយ៉ា៖ ពួក​មន្ដ្រី​នៃ​ប្រទេស​នីសេរីយ៉ា បាន​ទម្លាក់​កំហុស​លើ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​បូកូ ហារាម (Boko Haram) ដែល​បាន​វាយ​បំបែក​គុក​នៅ​តំបន់​ឦសាន​ប្រទេស ។

XS
SM
MD
LG