ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​មាន​និន្នាការ​សង្គម​និយម


លទ្ធផល​នៃ​ការ​បោះឆ្នោត​​ប្រធានាធិបតី​​ជុំ​ទី​២កាល​ពី​ថ្ងៃ​អាទិត្យ។
លទ្ធផល​នៃ​ការ​បោះឆ្នោត​​ប្រធានាធិបតី​​ជុំ​ទី​២កាល​ពី​ថ្ងៃ​អាទិត្យ។

​បារាំង​មាន​មេដឹកនាំ​ថ្មី ​បន្ទាប់​ពី​អ្នក​ប្រកួត​ប្រជែង​ខាង​គណបក្ស​សង្គម​និយម​ លោក ហ្វ្រង់ស្វ័រ អូឡង់ (Francois Hollande) ​បាន​ឈ្នះ​លោក​ នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ខាងគណបក្ស​អភិរក្ស​និយម​ដែល​កំពុង​កាន់​អំណាច​ ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី។

លទ្ធផល​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បង្ហាញ​ថា ​លោក​ Hollande ​បាន​ទទួល​សន្លឹក​ឆ្នោត​ ៥១,៦ ភាគរយ​ ហើយ​លោក​ Sarkozy ​បាន​ទទួល​សន្លឹក​ឆ្នោត​ ៤៨,៤​ ភាគរយ នៅ​ក្នុង​ការ​បោះ​ឆ្នោតជុំ​ទី​២​កាល​ពី​ថ្ងៃ​អាទិត្យ។ បណ្តាញ​ផ្សាយ​ព័ត៌មាន​បារាំង​រាយការណ៍​ថា​ ​ប្រធានាធិបតី​ចេញ​ពី​តំណែង​នឹង​ប្រគល់​អំណាច​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥​ខែ​ឧសភា។

ការ​បោះឆ្នោត​ឆ្លុះ​បញ្ចាំង​ពី​ការមិន​ពេញ​ចិត្តរបស់​ពលរដ្ឋ​បារាំង​ចំពោះ​ការ​កាត់​បន្ថយការ​ចំណាយនិង​អត្រា​គ្មានការងារ​ធ្វើ​ខ្ពស់។ ប្រធានាធិបតី​ចេញ​ពី​តំណែង​និយាយ​ថាលោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចាញ់​ឆ្នោត​នេះ។

លោក​ Hollande ​បាន​ប្រឆាំង​នឹង​វិធានការ​សេដ្ឋកិច្ច​តឹងរ៉ឹង​ជា​ច្រើននៅ​ក្នុង​ប្រទេស​បារាំង។ លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​ឆ្វេង​និយម​លើក​ទី​១នៅ​ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

សេដ្ឋកិច្ច​សាកល៖ ពួក​អ្នក​វិនិយោគទុន​បាន​ជំរុញ​ទី​ផ្សារ​នានា​នៅ​ទូទាំង​ទ្វីប​អាស៊ី​និង​អឺរ៉ុបឲ្យ​ធ្លាក់​ចុះ​ទាបនៅ​ថ្ងៃ​ច័ន្ទ​នេះ​ បន្ទាប់​ពីកាបោះឆ្នោតក្នុង​ប្រទេស​ក្រិក​និង​បារាំងដែល​បាន​បង្កើន​ការ​ព្រួយ​កង្វល់​អំពី​អនាគតនៃ​វិធានការ​ដ៏​តឹងតែង​ដែល​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ចដ៏​ទ្រុតទ្រោម​របស់​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​នោះ។

ឥណ្ឌូនេស៊ី៖ ​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​គ្រាប់បែកនៅ​ក្នុង​ការ​វាយប្រហារ​រង្គសាលនៅ​លើ​កោះ​បាលី​នៅ​ឆ្នាំ​២០០២​ បាន​សុំ​អភ័យ​ទោសដល់​ជន​រងគ្រោះហើយ​នឹង​ក្រុម​គ្រួសារ​របស់​ពួកគេ។

ក្រិក៖ អ្នក​បោះឆ្នោត​ជនជាតិ​ក្រិក​បាន​ជំរុញ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​នយោបាយ​មិន​ប្រាកដ​ប្រជា​កាន់​តែ​ខ្លាំង​ឡើង​ បន្ទាប់​ពី​គ្មាន​គណបក្ស​ណា​មួយ​មាន​សំឡេង​ឆ្នោត​គ្រប់គ្រាន់ដើម្បី​បង្កើត​រដ្ឋាភិបាល។

ស៊ីរី៖ ពួក​អ្នក​បោះឆ្នោត​ស៊ីរី​កំពុងបោះឆ្នោត​ជ្រើសរើស​សភា​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​តាម​បែប​ពហុបក្ស​លើក​ទី១​របស់​ប្រទេស​នោះ។

​អតីត​នាយក​រដ្ឋ​មន្រ្តី​ Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​ ​ស្បថ​ចូល​កាន់​តំណែ​ង​ជា​ប្រធានាធិបតី​របស់​រុស្ស៊ី។
​អតីត​នាយក​រដ្ឋ​មន្រ្តី​ Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​ ​ស្បថ​ចូល​កាន់​តំណែ​ង​ជា​ប្រធានាធិបតី​របស់​រុស្ស៊ី។
រុស្ស៊ី៖ លោក​ Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​ បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៣​ជា​ប្រវត្តិសាស្រ្ត​នេះ។

ឥណ្ឌា៖ លោកស្រី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ Hillary Clinton បាន​ជំរុញ​ឲ្យ​ប្រទេស​ឥណ្ឌា​បង្កើន​ការ​កាត់​បន្ថយ​កាន់​តែ​ច្រើន​ឡើង​ នូវ​ការ​នាំប្រេង​ចូល​ពី​ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​ដាក់​គំនាបលើ​រដ្ឋាភិបាល​ទី​ក្រុង​ តេហេរ៉ង់ លើ​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស់​របស់​ប្រទេស​នោះ។

ចិន-អាមេរិក៖ អាជ្ញាធរ​ចិន​ឲ្យ​ដឹង​ថា ​សហរដ្ឋ​អាមេរិក​គួរ​តែ​ចាត់«វិធានការ​ដ៏​ចាំបាច់»​ ដើម្បី​កុំ​ឲ្យ​ព្រឹត្តិការណ៍​នានា​ដូច​ជា​ករណី​ពាក់​ព័ន្ធនឹង​អ្នក​ប្រឆាំង​ Chen Gaungcheng ជា​ដើម​នោះ កើត​ឡើង​ជា​ថ្មី។

អាល់កៃដា៖ ពួក al-Qiada ​បាន​ចេញផ្សាយ​វីដេអូ​ដែល​បង្ហាញ​ពី​ចំណាប់​ខ្មាំង​ជាតិ​អាមេរិកាំងម្នាក់​និយាយ​ថា ​លោក​នឹង​ត្រូវ​គេ​សម្លាប់ប្រសិន​បើ​ប្រធានាធិបតី​ Barack Obama ​មិន​ធ្វើ​ទៅ​តាម​ការ​ទាម​ទារ​របស់​ក្រុម​កងជីវពល​នោះ​ទេ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG