ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​ពលកម្ម​អន្តរជាតិ​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ជុំ​វិញ​ពិភពលោក


កម្មករ​ឥណ្ឌូណេស៊ី​ បាន​ស្រែក​ពាក្យ​ស្លោក​ក្នុង​ទិវា​ពល​កម្ម​អន្តរជាតិ​នៅ​​ក្នុង​រដ្ឋ​ធានី​ Jakarta។
កម្មករ​ឥណ្ឌូណេស៊ី​ បាន​ស្រែក​ពាក្យ​ស្លោក​ក្នុង​ទិវា​ពល​កម្ម​អន្តរជាតិ​នៅ​​ក្នុង​រដ្ឋ​ធានី​ Jakarta។

ពលករ​រាប់​ពាន់​ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​នាំ​គ្នា​ដើរ​នៅ​លើ​ផ្លូវ​នានា​នៃ​ទី​ក្រុង​ដើម្បី​កត់​សម្គាល់​ទិវា​ពលកម្ម​អន្តរជាតិ​ ហើយ​អំពាវនាវ​ឲ្យ​សិទ្ធិ​កម្មករ​បាន​ប្រសើរ​ឡើង។

នៅ​ក្នុង​បណ្តា​ប្រទេសអាស៊ី​ ពលករ​រាប់​ពាន់​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​ បង់ក្លាដែស​ និង​ឥណ្ឌូនេស៊ី ​ដើម្បី​កត់​សម្គាល់​ «ទិវា​ឧសភា» (May Day) ​ដោយ​ក្រុម​អង្គការ​សហជីព​ពាណិជ្ជកម្ម​បាន​រៀបចំ​ការ​ជួប​ប្រជុំ​សាធារណៈ​ជា​ច្រើន។ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ អាអេហ្វប៉េ និយាយ​ថា​ ការ​ជួប​ប្រជុំ​គ្នា​ដ៏​ធំ​ជាង​គេ​នៅ​អាស៊ី​ប្រព្រឹត្ដ​ធ្វើ​នៅ​ក្នុង​ក្រុង​ចាការតា។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

នេះ​ជា​រូប​ថត​របស់​លោក​ Chen Guangcheng សកម្មជន​ពិការ​ភ្នែក​ជាតិ​ចិន​ នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​ចិន។​
នេះ​ជា​រូប​ថត​របស់​លោក​ Chen Guangcheng សកម្មជន​ពិការ​ភ្នែក​ជាតិ​ចិន​ នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​ចិន។​
ចិន-អាមេរិក៖ លោកស្រី​រដ្ឋមន្ដ្រី​ការ​បរទេស ​ស.រ.អ. ​ហ៊ីឡារី គ្លីនតុន ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​បើក​ការ​ចរចា​ថ្នាក់​ខ្ពស់​ ដោយ​គេ​រំពឹង​ថា​ កិច្ច​ចរចា​នោះ​នឹង​បាន​ត្រូវ​គ្រប​ដណ្ដប់​ដោយ​រឿង​វាសនា​របស់​សកម្មជន​ចិន​ម្នាក់​ដែល​បាន​រត់រួច​ចេញ​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ហើយ​មាន​សេចក្ដី​រាយការណ៍​និយាយ​ថា​ ជន​នោះ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ស.រ.អ.។

ឥណ្ឌា៖ ក្រុម​អ្នក​មុជ​ទឹក​ជួយ​សង្រ្គោះ​នៅ​តំបន់​ឦសាន​ប្រទេស​ឥណ្ឌា​បាន​ចាប់​ផ្ដើម​ការ​រុករក​មនុស្ស​ជាង​១០០ ​នាក់​ ដែល​បាត់ខ្លួន​ក្រោយ​ពី​សាឡាង​មួយ​គ្រឿង​បាន​ក្រឡាប់​លិច​នៅ​ក្នុង​ទន្លេ​ដ៏​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌា។

ញូវយ៉ក៖ កម្មករ​សំណង់​បាន​យក​ផ្ទាំងដែក​មក​បន្ដុប​គ្នា​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​ធ្វើ​ឲ្យ​អគារ​នោះ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​បុរី​ញូវយ៉ក។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នោះ​មាន​កម្ពស់​៣៨១​ម៉ែត្រ​ពី​លើ​ផ្លូវ​នៃ​សង្កាត់​ម៉ាន​ហាថិន (Manhattan) ​ខ្ពស់​ជាង​អគារ​ប្រវត្ដិសាស្រ្ដ​ Empire State។

ហ្វីលីពីន៖ លោកស្រី​រដ្ឋមន្ដ្រី​ការបរទេស​ស.រ.អ.​ ហ៊ីឡារី គ្លីនតុន មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ​បាន​ប្ដេជ្ញា​ចិត្ដ​ដដែល​មក​លើ​សន្ដិសុខ​របស់​ប្រទេស​ហ្វីលីពីន​ តែ​ស.រ.អ.​មិន​កាន់​ជើង​ភាគី​ណា​មួយ​ទេ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​នៅ​លើ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នោះ។

ភូមា៖ អគ្គលេខាធិការ​អ.ស.ប.​ លោក​ បាន គីមូន​ បាន​ថ្លែង​សរសើរ​ក្រុម​អ្នក​តាក់តែង​ច្បាប់​ភូមា​ទើប​នឹង​ជាប់​ឆ្នោត​ថ្មីៗ ​និង​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី ​អ៊ុងសាន ស៊ូជី ​ដែល​យល់ព្រម​ឈប់​ធ្វើ​ពហិការ​នៅ​ក្នុង​រដ្ឋសភា​គ្រប​ដណ្ដប់​ច្រើន​ដោយក្រុម​និយម​យោធា។

ម៉ាលី៖ មេដឹកនាំ​យោធា​នៃ​ប្រទស​ម៉ាលី​និយាយ​ថា ​គេ​បាន​កាន់កាប់​រដ្ឋធានី​បាម៉ាកូ ក្រោយ​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​កងកម្លាំង​ស្មោះត្រង់​នឹង​ប្រធានាធិបតី​ចេញ​ពី​តំណែង​លោក ​Amadou Toumani Toure។

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​ អំពើ​ឃោរឃៅ​នៅ​ជុំវិញ​ប្រទេស​បាន​សម្លាប់​មនុស្ស​២៣​នាក់។ ក្រុម​ទាហាន​របស់​អ.ស.ប.​មិន​ប្រដាប់​អាវុធ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ដើម​ខែ​ដើម្បី​តាម​ឃ្លាំ​មើល​បទ​ឈប់បាញ់​គ្នា​ ដែល​គេ​មិន​គោរព​ នៃ​សង្រ្គាម​រយៈពេល​ជាង​១៣​ខែ​នោះ។

អាមេរិក៖ ក្រុមហ៊ុន​អាកាសចរ​ Delta Airlines ​នឹង​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​យន្ដហោះ​ដំបូង​ដែល​ផលិត​ប្រេងសាំង​សម្រាប់​យន្ដហោះ​ដោយ​ខ្លួន​ឯង។

អាមេរិក៖ ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា ​ថ្លែង​ថា​ រដ្ឋបាល​របស់​លោក ​មិន​យក​រឿង​វាយ​លុក​សម្លាប់​ អូសាម៉ា ប៊ិនឡាដិន​ ធ្វើ​ជា​រឿង​នយោបាយ​ទេ​ ដោយ​លោក​បាន​ច្រាន​ចោល​នូវ​ការ​រិះគន់​ថា​ សេតវិមាន​បាន​ធ្វើ​ពិធី​រំឭក​លើស​លុប​អំពី​មរណភាព​របស់​ប៊ីន ឡាដិន។

ចិន-ឡាវ៖ នៅ​ជិត​តំបន់​ត្រីកោណ​មាស​ ដែល​ជា​តំបន់​ព្រំដែន​ប្រសព្វ​គ្នា​រវាង​ប្រទេស​ឡាវ​ ថៃ​ និង​ភូមា​ ក្រុមហ៊ុន​ចិន​មួយ​គ្រោង​នឹង​ធ្វើ​កន្លែង​ព្រៃ​រត់​គ្រឿងញៀន​នៅ​អតីតកាល​នេះ​ឲ្យ​ទៅ​ជា​រមនីយដ្ឋាន​ទេសចរណ៍​មួយ។

XS
SM
MD
LG