ប្រជាពលរដ្ឋខ្មែររស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន តែងតែមកជួបជុំគ្នានៅវត្ត ពុទ្ធិការាម ក្នុងរដ្ឋ Maryland ដើម្បីប្រារព្ធនិងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងពាក់កណ្ដាលខែមេសាជារៀងរាល់ឆ្នាំ។ នៅវត្តពុទ្ធិការាមនេះមាន រាប់បាត ស្រង់ព្រះ ពូនភ្នំខ្សាច់ ការលក់ដូរម្ហូបអាហារនិងសម្ភារៈផ្សេងៗ ការសម្ដែងរឿង របាំ និងតន្ត្រីប្រពៃណីខ្មែរផងដែរ។
កម្រងរូបភាព VOA៖ ពិធីបុណ្យចូលឆ្នាំខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន

1
អ្នកសម្តែងក្មេងៗត្រៀមរាំរបាំប្រពៃណីខ្មែរ។ (ចាប ចិត្រា/VOA)

2
កូនខ្មែរកាត់់អាមេរិកាំងម្នាក់ត្រៀមរាំរបាំប្រពៃណីខ្មែរ។ (ចាប ចិត្រា/VOA)

3
អ្នកកាន់ពុទ្ធសាសនាប្រគេនម្ហូបអាហារនិងប្រាក់កាសដល់ព្រះសង្ឃ។ (ចាប ចិត្រា/VOA)

4
អ្នករាំរបាំតូចម្នាក់សម្រាកហើយលេងទូរស័ព្ទរបស់នាង។ (ចាប ចិត្រា/VOA)

5
បុរសម្នាក់ឲ្យគេគូរមុខយក្ស លើមុខរបស់ខ្លួន។ (ចាប ចិត្រា/VOA)

6
អ្នករាំរបាំម្នាក់រំភើបមុនការសម្ដែងរបស់នាង។ (ចាប ចិត្រា/VOA)

7
អ្នកកាន់ពុទ្ធសាសនាវ័យក្មេងមួយក្រុមថតរូបជុំគ្នានិងជិតព្រះវិហារ។ (ចាប ចិត្រា/VOA)

8
ម៉ូតសម្លៀកបំពាក់ទាន់សម័យដាក់លក់នៅក្នុងវត្ត។ (ចាប ចិត្រា/VOA)

9
គ្រួសារមួយថតរូបខ្លួនឯងនៅក្បែរព្រះវិហារ។ (ចាប ចិត្រា/VOA)

10
អ្នកកាន់ពុទ្ធសាសនាចងខ្សែអំបោះដើម្បីទទួលសិរីសួស្ដី។ (ចាប ចិត្រា/VOA)

11
អ្នកលក់ទឹកអំពៅលក់ដាច់ខ្លាំងណាស់។ (ចាប ចិត្រា/VOA)

12
ឧបករណ៍ភ្លេងប្រពៃណីខ្មែរត្រូវគេបានលេងនៅវត្ត។ (ចាប ចិត្រា/VOA)

13
ការសម្ដែងតន្ត្រីប្រពៃណីខ្មែរបន្តផ្ទាល់កំដរអ្នកមកវត្ត។ (ចាប ចិត្រា/VOA)

14
អ្នកកាន់ពុទ្ធសាសនាប្រគេនម្ហូបអាហារនិងប្រាក់កាសដល់ព្រះសង្ឃ។ (ចាប ចិត្រា/VOA)

15
អ្នកសម្ដែងស្លៀកសម្លៀកបំពាក់និងផាត់មុខសម្រាប់តួអង្គក្នុងសាច់រឿង។ (ចាប ចិត្រា/VOA)

16
ពុទ្ធបរិស័ទពីររូបអុចធូបថ្វាយព្រះពុទ្ធ។ (ចាប ចិត្រា/VOA)