ប្រធានសមាគមខ្មែរកម្ពុជាក្រោមអះអាងថា មានគេគំរាមសម្លាប់
ប្រធានសមាគមខ្មែរកម្ពុជាក្រោមម្នាក់បានអះអាងថា ខ្លួនទទួលរងការគំរាមសម្លាប់តាមទូរស័ព្ទ។ មន្ត្រីរូបនោះអះអាងដូច្នេះនៅពេលដែលលោកបានដឹកនាំបាតុកម្មចំនួនប្រាំថ្ងៃជាប់ៗគ្នាប្រឆាំងនឹងអ្នកនាំពាក្យស្ថានទូតវៀតណាមមួយរូប ទាក់ទងនឹងប្រវត្តិសាស្ដ្រដីកម្ពុជាក្រោម ឬកូសាំងស៊ីន។ លោកគង់ សុឋានរិទ្ធនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕