ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៩ កញ្ញា


មន្ត្រី​សន្តិសុខ​យោធា​អាមេរិក​ម្នាក់​​យាម​មើល​ ខណៈ​ដែល​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ថានីយ៍​រថភ្លើង​ Penn Station ក្នុង​ទី​ក្រុង​ញូវយ៉ក​នៅ​ដើម​ឆ្នាំ​នេះ។ (រូបថត​ឯកសារ)
មន្ត្រី​សន្តិសុខ​យោធា​អាមេរិក​ម្នាក់​​យាម​មើល​ ខណៈ​ដែល​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ថានីយ៍​រថភ្លើង​ Penn Station ក្នុង​ទី​ក្រុង​ញូវយ៉ក​នៅ​ដើម​ឆ្នាំ​នេះ។ (រូបថត​ឯកសារ)

ព័ត៌មាន​ចុងក្រោយ​បំផុត៖

សហរដ្ឋ​អាមេរិក៖ មន្រ្តី​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើការ​ស៊ើប​អង្កេត​អំពី​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ការ​គំរាម​មួយ​ដែល​អាច​ជឿ​បាន​តែ​មិន​អាច​បញ្ជាក់​ថា​ពិត​បាន​ ដែល​មាន​ផែន​ការ​ធ្វើ​ឲ្យ​ចំ​លើ​ខួប​ឆ្នាំ​ទី​ ១០​ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​ ១១​ ខែ​កញ្ញា​មក​លើ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់​ អូបាម៉ា​ បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​តាក់តែង​ច្បាប់​ឲ្យ​អនុម័ត​ផែនការ​បង្កើត​ការងារ​ មាន​ទឹក​ប្រាក់​ជិត​ ៤៥០​ ពាន់​លាន​ដុល្លារ​ ដែល​នឹង​បញ្ចូល​ការ​កាត់​ប្រាក់​ពន្ធ​ជា​មួយប្រាក់​ចំណាយ​របស់​រដ្ឋាភិបាល។

លីប៊ី៖ ប៉ូលីស​អន្តរជាតិ ​(Interpol) ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​មេដឹកនាំ​លីប៊ី​ លោក​ម៉ូអាមារ ហ្កាដាហ្វី លើ​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ស៊ីរី៖ លោក​ប្រធានាធិបតី​ Dmitry Medvedev​ នៃ​ប្រទេស​រុស្ស៊ី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​ក្រុង​ មូស្គូ​ ប្រហែល​ជា​បើក​ចំហ​ចំពោះ​សេចក្តី​សម្រេច​មួយ​របស់​អង្គការ​សហប្រជាជាតិ​ ដែល​មាន​គោលដៅ​បញ្ជូន​«សារ​ដ៏​ខ្លាំង»​ទៅ​លោក​ប្រធានាធិបតី​បាស្ហារ៍​ អាល់​ អាសេដ​ (Bashar al-Assad)​ នៃ​ប្រទេស​ស៊ីរី​ ក៏​ប៉ុន្តែ​លុះណាតែសេចក្តី​សម្រេច​នោះ​ដោះស្រាយ​បញ្ហា​ពួក​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​ដែរ។

ទួកគី/អ៊ីស្រាអែល៖ ប្រទេស​ទួកគី​ប្រាប់​ឲ្យ​ដឹង​ថា​នាវា​ចំបាំង​ នឹង​អម​កប៉ាល់​ដឹក​ទំនិញ​របស់​ខ្លួន​ដែល​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​កាហ្សា​ ស្រ្ទីប​ (Gaza Strip)​ ដើម្បី​ការពារ​កប៉ាល់​ដឹក​ទំនិញ​ទាំង​នោះ​កុំ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ជ្រៀត​ជ្រែក។

អ៊ីស្រាអែល /ប៉ាឡេស្ទីន៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​ គី​ មូន​ បាន​សម្តែង​ការ​គាំទ្រ​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​រដ្ឋ​ប៉ាឡេស្ទីន​ មួយ​ ដោយ​បាន​និយាយ​ថាបញ្ហា​នេះ​ «គួរ​តែ​ដោះ​ស្រាយ​តាំង​ពី​យូរ​យារ​មក​ហើយ»។

ព៏ត៌មាន​នៅ​ពេល​មុន​នេះ៖

ស្ត្រី​ម្នាក់​កំពុង​រាប់​ប្រាក់យាន់​របស់​ចិន។
ស្ត្រី​ម្នាក់​កំពុង​រាប់​ប្រាក់យាន់​របស់​ចិន។
ចិន​៖ ទីភ្នាក់ងារ​ផ្តល់​ពិន្ទុ​ឥណទាន​កំពូល​អន្តរជាតិ​មួយ​ប្រាប់​ថាខ្លួន​អាច​បញ្ចុះពិន្ទុ​ឥណទាន​របស់​ចិន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត ​ព្រោះ​តែ​កំណើនឡើង​នូវភាព​គ្រោះថ្នាក់​នៃ​ការ​ជំពាក់​បំណុល​ដ៏សន្ធឹក​សន្ធាប់​របស់​ធនាគារ​និង​រដ្ឋា​ភិបាល​មូលដ្ឋាន។

អាល្លឺម៉ង់៖ ប៉ូលីស​អាល្លឺម៉ង់​ថា​ពួកគេ​បាន​ចាប់​ខ្លួន​បុរស​ពីរនាក់​នៅក្រុង​បែរឡាំង​ដែល​សង្ស័យ​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​ធំមួយ​។

សហរដ្ឋ​អាមេរិក​៖ ប្រាប់​ឲ្យ​ដឹងថា​ពួកភេរវជន​ឥឡូវនេះ​ កំពុង​តស៊ូ​យ៉ាង​ត្រដាប​ត្រដួស​ដើម្បី​ការពារ​ប្រាក់កាក់​របស់​ខ្លួន។

អាហ្វហ្គានីស្ថាន​៖ អង្គការ​អូតង់ថា​ទាហាន​របស់​ខ្លួន​ម្នាក់​បាន​សម្លាប់​អ្នក​កាសែត BBC (British Broadcasting Corporation) ក្នុង​អំឡុងពេល​វាយ​ប្រហារ​នៅ​អាហ្វហ្គានីស្ថាន​ខាង​ត្បូង បន្ទាប់​ពី​បាញ់​ច្រឡំ​លោក​ថា​ជា​អ្នក​គ្រាប់​បែក​អត្តឃាត។

អឺរ៉ុប​៖ នាយក​ធនាគារ​កណ្តាល​របស់​សហភាព​អឺរ៉ុប​ថា​ ការគម្រាម​កំហែង​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ជាតិ​ចំនួន​១៧​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ ហើយ​សេចក្តីសង្ឃឹម​នៃ​ការរីកលូតលាស់​បាន​រលាយ​បាត់។

សេដ្ឋកិច្ច​សកលលោក​៖ អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ និយាយ​ថា​ការរើប​ឡើង​វិញ​នូវសេដ្ឋកិច្ច បានខិត​ចូល​ការ​ជាប់គាំង​ក្នុង​ប្រទេសឧស្សាហកម្ម​ជឿនលឿន។

សហរដ្ឋ​អាមេរិក​៖ ចំនួន​មនុស្ស​គ្មាន​ការងារ​ធ្វើ​ដែល​កំពុង​ស្វះ​ស្វែង​រក​ជំនួយ​ហិរញ្ញវត្ថុថ្មី​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​បន្តិច​កាល​ពីសប្តាហ៍​មុន ដោយ​មាន​ភស្តុតាង​រឹត​តែ​ច្រើន​ឡើង​ថាសេដ្ឋកិច្ច​ប្រទេស​កំពុង​មាន​ការរីក​ចម្រើន​យឺតៗ។

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ ​អូបាម៉ា​ បាន​អញ្ជើញ​ទៅ​វិមាន​រដ្ឋសភាកាលពី​ថ្ងៃ​ព្រហស្បត៍​ដើម្បី​គូស​បញ្ជាក់​ផែនការ​របស់​លោក​ចំពោះ​ការ​បង្កើត​ការងារ​ បន្ទាប់​ពី​តួលេខ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ការបង្កើត​ការងារ​នៅ​ជាប់​គាំង ​ដែល​កំពុង​គំរាម​កំហែងសេដ្ឋកិច្ច​លើក​ទី២។

ស៊ីរី​៖ កងកម្លាំងប្រទេស​ស៊ីរី បាន​វាយ​ឆ្មក់​ភូមិ​នៅផ្នែក​ពាយ័ព្យនៅពេល​ដែល​រដ្ឋាភិបាល​បន្តការ​បង្ក្រាប​របស់​ខ្លួន​លើ​ពួក​ប្រឆាំង។

ស៊ីរី​៖ ស្ថានីយ៍​ទូរទស្សន៍​ស៊ីរីបាន​ចាក់​ផ្សាយ​សារ​ថតសម្លេង​ដែលគេ​សន្មត​ថាជា​របស់​មេដឹកនាំ​បណ្តេញ​ចេញ​ពីតំណែង Moammar Gadhafi ប្រទេស​លីប៊ី​ ដែល​បាន​រិះគន់​សេចក្តី​រាយការណ៍ថា​លោកបាន​រត់​គេចចេញ​ពី​លីប៊ី​តាម​ក្បួន​កុងវ័រ​មួយ​ទៅ​ប្រទេស​នីហ្សេ​ ជាប្រទេស​ជិតខាង។

ប៉ាឡេស្ទីន៖ ចាប់​ផ្តើម​កិច្ច​ប្រឹង​ប្រែង​ទំនាក់​ទំនង​សាធារណៈ​មួយ​ឈុត​ដើម្បី​ស្វែងរក​ការ​ចូលរួម​របស់​ខ្លួន​ក្នុង​អង្គការ​សហប្រជាជាតិ​ជាសមាជិក​រដ្ឋ​ពេញ​សិទ្ធ​ មួយ​ថ្ងៃបន្ទាប់​ពី​បេសកជន​សហរដ្ឋ​អាមេរិក​ បាន​ព្យាយាម​ឲ្យ​ពួកគេ​ទម្លាក់​ចោល​ការ​ស្វះស្វែង​នេះ។

សហរដ្ឋ​អាមេរិក​៖ ខ្យល់ព្យុះ​តំបន់​ត្រូពិក​កំពុង​ធ្វើ​ឲ្យ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​នានា​ភាព​ឦសាន្ត​សហរដ្ឋ​អាមេរិក បណ្តាល​ឲ្យ​មាន​ការអំពាវនាវ​ដល់​តំបន់​នោះ​ឲ្យមាន​ការ​ជម្លៀស​មនុស្ស​ដ៏​ច្រើន។

XS
SM
MD
LG