ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ០៦ ធ្នូ


រូបថត​ស្តាត​មួយ​នៅក្នុង​ក្រុងឡុងដ៍ ប្រទេស​អង់គ្លេស​ដែល​ជា​ម្ចាស់​ផ្ទះ​សម្រាប់ការ​ប្រកួត​កីឡាអូឡាំពិក​២០១២
រូបថត​ស្តាត​មួយ​នៅក្នុង​ក្រុងឡុងដ៍ ប្រទេស​អង់គ្លេស​ដែល​ជា​ម្ចាស់​ផ្ទះ​សម្រាប់ការ​ប្រកួត​កីឡាអូឡាំពិក​២០១២

អង់គ្លេស៖ មន្រ្តី​កីឡា​អូឡាំពិក​អង់គ្លេសបានបង្កើន​ថវិកា​ជិត​ពីរ​ដង​លើ​ការងារ​សន្តិសុខ​ក្នុង​ការ​ប្រកួត​កីឡា​រដូវ​ក្តៅ​ឆ្នាំ​២០១២​ក្នុង​ទីក្រុង​ឡុងដ៍។ ​ពួក​មន្រ្តី​និយាយ​ថា ​ពួកគេ​នឹង​ចំណាយ​ប្រាក់​បន្ថែម​៤២៤​លាន​ដុល្លារដើម្បី​បង្កើនបុគ្គលិក​សន្តិសុខពី​១ម៉ឺន​នាក់​ទៅ​ដល់​២​ម៉ឺន​៣​ពាន់​៧​រយ​នាក់។ ​បុគ្គលិក​សន្តិសុខមាន​ភារៈកិច្ច​ការពារ​ទីកន្លែង​កីឡា​ចំនួន​មួយ​រយ​នៅ​ពាសពេញ​ប្រទេស​។

ជប៉ុន៖ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ប្រគល់​ឯកសារ​ប្រវត្តិសាស្រ្ត​រាជវាំង​ដែល​នៅ​សល់​ចំនួនរាប់​វូលីម​ដែល​បាន​គេ​លួច​យក​ក្នុង​ដើមសតវត្សរ៍​ទី​២០​នៅ​ពេល​ដាក់​បញ្ចូល​ឧបទ្វីប​នោះជាប្រទេស​ឧបសម្ព័ន្ធទៅ​កូរ៉េខាង​ត្បូងវិញ​។

អឺរ៉ុប៖ ​ប្រធានាធិបតីប្រទេស​បារាំង នីកូឡា​ សាកូហ្ស៊ី​និងអធិការបរតី​អាល្លឺម៉ង់​អេនជេឡា ម៉ាកែល ​កំពុង​អំពាវនាវ​ឲ្យ​មាន​សន្ធិសញ្ញា​សហភាព​អឺរ៉ុប​ថ្មី​មួយដើម្បី​ត្រួតត្រា​ការ​ចំណាយ​ ​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បញ្ចប់វិបត្តិ​បំណុលអឺរ៉ុប​និង​ជួយ​សង្គ្រោះរូបីយប័ណ្ណ​អឺរ៉ូ។

អាហ្វហ្គានីស្ថា៖​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ ហ៊ីឡារី គ្លីន​តុន ​បាន​មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​គាំទ្រ​អាហ្វហ្គានីស្ថាន​ ​តែប្រជាជាតិ​អាស៊ី​ខាង​ត្បូង​មួយ​នេះ​ ត្រូវ​ធ្វើ​កំណែ​ទម្រង់ទទួល​ខុស​ត្រូវ​សន្តិសុខ​ផ្ទាល់​ខ្លួន​ ហើយ​និង​ស្ថាបនា​លទ្ធិ​ប្រជា​ធិបតេយ្យ​ផ្អែក​លើ​នីតិ​រដ្ឋ។

រុស្ស៊ី៖ គណបក្ស​គ្រប់​គ្រង​អំណាចរបស់​នាយក​មន្រ្តី​រុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន បាន​ចាញ់យ៉ាង​ខ្លាំងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ការ​បោះឆ្នោត​សភា ដែល​កាត់​បន្ថយ​នូវសម្លេង​ភាគ​ច្រើន​ដល់​អ្នក​នយោបាយ​រូប​នេះដែល​បាន​គ្រប់​គ្រង​នយោបាយ​ក្នុង​ប្រទេស​នោះ​អស់​រយៈពេល​ជាង​ទសវត្សរ៍​ ។

កូតឌីវ័រ៖ អតីត​ប្រធានាធិបតី​កូដឺវ័រ ឡូរេន បាកបូ ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូងនៅ​មុខតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ហើយ​លោក​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​កើត​ពី​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​ក្រោយ​ការ​បោះឆ្នោត។

ស៊ីរី៖ ​សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​ និយាយ​ថា​មាន​មនុស្ស​យ៉ាង​ហោចណាស់​ក៏១១​នាក់​បាន​ស្លាប់​ក្នុង​អំពើ​ហិង្សាកាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​ពេល​ដែល​ស៊ីរី​បានប្រាប់​ឲ្យ​ដឹង​ថាខ្លួន​បាន​ធ្វើ​ការ​ឆ្លើយ​តប​ជា​វិជ្ជមានដល់​សម្ព័ន្ធ​អារ៉ាប់​ដែល​ទាមទារ​ឲ្យ​អនុ​ញ្ញាតិ​ឲ្យ​អ្នក​សង្កេត​ការ​ចូល​ក្នុង​ប្រទេស​នោះ។

XS
SM
MD
LG