ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ មន្ដ្រីជាន់ខ្ពស់កងទ័ពជើងទឹកស.រ.អ. ធ្វើការចរចាគ្នាជាមួយមន្ដ្រីយោធាខ្មែរក្នុងគោលបំណងលើកកម្ពស់សហប្រតិបត្ដិការជើងទឹករវាងប្រទេសទាំងពីរ។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិយាយថា កងកម្លាំងស៊ីរីបានសម្លាប់អ្នកតវ៉ាយ៉ាងតិចបួននាក់ ក្រោយពិធីសូត្រធម៌ពេលយប់ ជាការបង្ក្រាបជាបន្ដទៀត ដែលក្រុមប្រឹក្សានៃអ.ស.ប.ថ្កោលទោស។
អេហ្ស៊ីប៖ អតីតរដ្ឋមន្ដ្រីមហាផ្ទៃនៃប្រទេសអេហ្ស៊ីប និងស្នងការប៉ូលីសវិលត្រឡប់ទៅតុលាការវិញនៅថ្ងៃព្រហស្បតិ៍ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ថាបានបញ្ជាឲ្យបាញ់បាតុករមួយថ្ងៃក្រោយពីពួកគេបានបង្ហាញមុខជាមួយលោកប្រធានាធិបតី Hosni Mubarack ដែលធ្លាក់ពីតំណែង។
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនឲ្យដឹងថា ខ្លួនបានដកហូតមន្ដ្រីថ្នាក់ខ្ពស់បីនាក់ដែលជាប់ពាក់ព័ន្ធនឹងកិច្ចចាត់ចែងការណ៍នៅក្នុងវិបត្ដិនៅរោងចក្រនុយក្លេអ៊ែរ Fukushima Daichi។
លីប៊ី៖ រដ្ឋាភិបាលនៃប្រទេសលីប៊ីកំពុងតែប្រកែកចំពោះការអះអាងរបស់ពួកបះបោរថា ក្រុមប្រយុទ្ធប្រឆាំងរដ្ឋាភិបាលដណ្ដើមយកបានស្រុក Zlitan ស្ថិតនៅភាគខាងលិចហើយ។
អាហ្វហ្គានីស្ថាន៖ កងកម្លាំងដឹកនាំដោយអង្គការអូតង់ (NATO) នៅក្នុងប្រទេស អាហ្វហ្គានីស្ថានឲ្យដឹងថា បុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានប៉ូលីស អាហ្វហ្គានីស្ថានបានបាញ់សម្លាប់យុទ្ធជននៃអង្គការអូតង់ម្នាក់។
ចិន៖ ប្រទេសចិនឲ្យដឹងថា ខ្លួនមិនពេញចិត្ដនឹងសេចក្ដីរាយការណ៍របស់រដ្ឋាភិបាលជប៉ុនដែលរិះគន់អំពីការបង្កើនកងទ័ពរបស់ប្រទេសចិន។
កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងឲ្យដឹងថា គេបានចាប់មនុស្សប្រាំនាក់ជាប់សង្ស័យក្នុងបទធ្វើការជាមួយជនជាតិកូរ៉េខាងជើងដែលលួចចូលមើលក្នុងកុំព្យូទ័រហើយដែលលួចប្រាក់រាប់លានដុល្លារពីគេហទំព័រលេងល្បែងតាមប្រព័ន្ធអ៊ិនធឺណិតរបស់ប្រទេសកូរ៉េខាងត្បូង។
អូស្ត្រាលី៖ នៅថ្ងៃព្រហស្បតិ៍ នារីជំទង់ជាតិអូស្ដ្រាលីម្នាក់ឈឺខ្លួនប៉ុន្ដែគ្មានគ្រោះថ្នាក់ទេក្រោយពីត្រូវទ្រាំទ្រការដែលមានគ្រាប់បែកមួយគ្រាប់ចងនៅករបស់នាង។
ចិន/កូរ៉េខាងត្បូង៖ កងនាវាចិនពីរគ្រឿងបានចូលចតនៅប្រទេសកូរ៉េខាងជើង ដែលជាការចូលចតទស្សនកិច្ចសុឆន្ទ:ដ៏កម្រមួយ ដើម្បីកំណត់ខួបឆ្នាំទី៥០នៃមិត្ដភាពរវាងប្រទេសទាំងពីរនេះ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់អូបាម៉ា សុំឲ្យសភាជាតិអនុម័តមូលធនសម្រាប់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដើម្បីបញ្ចប់ការបិទផ្នែកខ្លះៗនៃរដ្ឋបាលនេះ ដែលត្រួតត្រាយន្ដហោះរបស់ស.រ.អ.និងសុវត្ថិភាពយន្ដហោះ។
ចិន៖ ប្រទេសចិនទទួលស្វាគមន៍លោក Gary Locke ឯកអគ្គរដ្ឋទូតស.រ.អ.ប្រចាំប្រទេសចិន នៅក្នុងបទអត្ថាធិប្បាយមួយនៅក្នុងកាសែតរបស់គណបក្សកាន់អំណាច។
សហរដ្ឋអាមេរិក៖ ក្រុមមន្ដ្រីសេតវិមាននិយាយថា ពួក Al-Qaida នៅតែជាការគំរាមភេរវកម្មដដែលចំពោះស.រ.អ. ក៏ប៉ុន្ដែថាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកម្ចាត់ពួកនិយមជ្រុលយ៉ាងហឹង្សានេះមិនគួរផ្ដោតទៅលើតែពួកនិយមជ្រុលអ៊ីស្លាមទេ។
ចិន៖ ខ្យល់ព្យុះតំបន់ត្រូពិកទីហ្វុង(typhoon) កំពុងតែបោកបក់ទៅលើសមុទ្រចិនខាងត្បូង ឆ្ពោះទៅរកទីក្រុង Shanghai មានខ្យល់មានល្បឿនដល់ទៅ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ឥណ្ឌា៖ កងទ័ពជើងទឹកនៃប្រទេសឥណ្ឌានិងឧទ្ធម្ភាគចក្រកងឆ្មាំសមុទ្របានជួយសង្គ្រោះយានិក៣០នាក់ពីនាវាដឹកអីវ៉ាន់ដែលលិចនៅឆ្នេរសមុទ្រទីក្រុង Mumbai។
ព័ត៌មាននៅពេលមុននេះ៖
អេហ្ស៊ីប៖ អតីតប្រធានាធិបតី Hosni Mubarak នៃប្រទេសអេហ្ស៊ីបបានត្រូវគេរុញលើគ្រែពេទ្យចូលក្នុងបន្ទប់តុលាការក្នុងរដ្ឋធានីឡឺគែ។ គាត់មិនបានសារភាពទទួលកំហុសលើបទចោទប្រកាន់ថាលោកបានបញ្ជាឲ្យសម្លាប់បាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ទេ។ បន្ទាប់ពីការកាត់ទោសកាលពីថ្ងៃពុធ ចៅក្រមក្នុងរឿងក្តីនោះបានផ្អាកការកាត់ទោសរហូតដល់ថ្ងៃទី១៥ ខែសីហា។ស៊ីរី៖ រថក្រោះស៊ីរីបានបើកចូលទីក្រុងហាម៉ាកាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែរីកធំឡើងរបស់រដ្ឋាភិបាលទៅលើពួកប្រឆាំង។ ការវាយប្រហារនេះបានកើតមានឡើងនៅពេលដែលអង្គការសហប្រជាជាតិ ចាត់វិធានការណ៍ខិតចូលកាន់តែជិតដល់ការព្រមព្រៀងគ្នាមួយលើសេចក្តីថ្លែងការណ៍ដែលថ្កោលទោសអំពើហិង្សានៅក្នុងប្រទេសនោះ។
ស្រីលង្កា៖ អង្គការសិទ្ធមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូយ៉កបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថាការបរាជ័យរបស់រដ្ឋាភិបាលស្រីលង្កាដើម្បីយកពួកឃាតករមកកាត់ទោសបានបញ្ជាក់ពីអ្វីដែលខ្លួនហៅថាការខ្វះឆន្ទៈយ៉ាងខ្លាំងដើម្បីកាត់ទោសពួកទាហាន និងប៉ូលីសដែលរំលោភសិទ្ធិមនុស្ស។
សូម៉ាលី៖ អង្គការសហប្រជាជាតិនិយាយថាការអត់បាយបានរាលដាលដល់ផ្នែកថ្មីៗ៣ទៀតនៃប្រទេសសូម៉ាលីភាគខាងត្បូង រួមមានតំបន់មួយចំនួនក្នុងរដ្ឋធានី Mogadishu ផង។
អ៊ីតាលី៖ អត្រាការខ្ចីប្រាក់ក្នុងប្រទេសអ៊ីតាលី មានកម្រិតខ្ពស់ម្តងទៀតនៅក្នុងស័ករាជ Euro កាលពីថ្ងៃពុធ ដែលកំពុងបង្កើនការព្រួយកង្វល់របស់តំបន់ដែលមានសេដ្ឋកិច្ចធំទីបីរបស់ពិភពលោក ដែលអាចនឹងហៀបឲ្យមានវិបត្តិហិរញ្ញវត្ថុដូចជាប្រទេសក្រិកទៀត។
តាហ្ស៊ីគីស្ថាន៖ លោក Emomali Rakhmon ប្រធានាធិបតីនៃប្រទេស តាហ្ស៊ីគីស្ថាន បានអនុម័តច្បាប់មួយដែលរារាំងក្មេងក្រោមអាយុមិនឲ្យសូត្រធម៌ក្នុងព្រះវិហារអ៊ីស្លាម នៅពេលដែលរដ្ឋាភិបាលដែលមិនទាក់ទងនឹងសាសនារបស់លោកនេះស្វះស្វែងធ្វើឲ្យមានតិចបំផុតនៃការកើនឡើងនូវឥទ្ធិពលសាសនាអ៊ីស្លាមនៅក្នុងប្រទេសជាតិតំបន់អាស៊ីកណ្តាលនេះ។
រុស្ស៊ី៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាកំពុងជម្រុញឲ្យប្រទេសរុស្ស៊ីចរចាជាមួយសមាជិកផ្សេងៗទៀតរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដែលកំពុងរារាំងប្រទេសនេះឲ្យក្លាយជាសមាជិកទី១៥៤របស់អង្គការនេះ។
លីប៊ី៖ រដ្ឋាភិបាលលីប៊ី កំពុងបដិសេធការអះអាងរបស់ពួកឧទ្ទាមថាពួកអ្នកប្រយុទ្ធឧទ្ទាមបានបង្កើនការត្រួតត្រាទីក្រុង Zlitan ភាគខាងលិច។ អ្នកនាំពាក្យមេដឹកនាំ Moammar Gadhafi បាននិយាយកាលពីថ្ងៃពុធថាទីក្រុងនោះស្ថិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលយ៉ាងពេញទំហឹង។
សហរដ្ឋអាមេរិក៖ លោក Timothy Geithner រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកកំពុងការពារការសម្របសម្រួលកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយការចំណាយហើយនឹងបង្កើនការកម្រិតប្រាក់កម្ចី ដោយលោកមានប្រសាសន៍ថាកិច្ចព្រមព្រៀងនឹងផ្តល់ឲ្យមន្រ្តីរដ្ឋាភិបាលនូវឱកាសដើម្បីជួសជុលប្រព័ន្ធដួលរលំនោះ។
ប៉ាគីស្ថាន៖ លោក Marc Grossman បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្គានីស្ថាននិងប៉ាគីស្ថានបានចរចារបន្ថែមទៀតក្នុងទីក្រុងអ៊ីស្លាម៉ាបាតជាមួយមន្រ្តីប៉ាគីស្ថាន ដែលមានគោលបំណងបន្ធូបន្ថយការតានតឹងខាងការទូតរវាងសម្ព័ន្ធមិត្តទាំងពីរក្នុងសង្គ្រាមប្រឆាំងភេរវកម្ម។