ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ៣១ តុលា


កងសន្តិសុខ​ជាតិ​​អាហ្វហ្កាន​ម្នាក់​ ដែល​បាន​រង​របួស​ដោយសារ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ នៅ​ក្នុង​ទីក្រុង​កាន់ដាហា (Kandahar)។
កងសន្តិសុខ​ជាតិ​​អាហ្វហ្កាន​ម្នាក់​ ដែល​បាន​រង​របួស​ដោយសារ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ នៅ​ក្នុង​ទីក្រុង​កាន់ដាហា (Kandahar)។

ព័ត៌មានចុងក្រោយបំផុត៖

អាហ្វហ្កានីស្ថាន៖ ក្រុម​មន្ត្រី​អាហ្វហ្កានីស្ថាន​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​មួយ​គ្រឿង​បាន​បណ្តាលឲ្យ​មនុស្ស​៤​នាក់​ស្លាប់​នៅ​ជិត​ការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ក្នុង​ក្រុង​កាន់ដាហារ៍ (Kandahar) នា​ភាគ​ខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។

ស៊ីរី៖ សម្ព័ន្ធ​អារ៉ាប់​កំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​ប្រទេស​ស៊ីរី​ចំពោះ​ផែនការ​ដែល​បាន​ស្នើទ្បើង​មួយ​ដើម្បី​បញ្ចប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ស៊ីរី​លើ​ការ​បះបោរ​របស់​ក្រុម​ប្រឆាំង។

អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ នា​ថ្ងៃ​ចន្ទ​នេះ​ ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​រំពឹង​ថា​រដ្ឋ​ប៉ាឡេស្ទីន​នឹង​ទទួល​បាន​សមាជិកភាព​ពេញសិទ្ធិ​នៅក្នុង​អង្គការ​យូណេស្កូ​ (UNESCO)​ របស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​ការ​បោះឆ្នោត​មួយ​ដែល​នឹង​ជួយ​ជ្រោមជ្រែង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​ជា​រដ្ឋ​ឯករាជ្យ​មួយ​ពី​អន្តរជាតិ។

លីប៊ី៖ អង្គការ​អូតង់​គ្រោង​នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​លីប៊ី​នៅ​ថ្ងៃចន្ទ​នេះ​ ក្រោយពី​បាន​ធ្វើ​យុទ្ធនាការ​តាម​អាកាស​អស់​រយៈពេល​៧​ខែ​ដើម្បី​ការពារ​ក្រុម​ជន​ស៊ីវិល​តាមរយៈ​បេសកកម្ម​ដែល​កំណត់ឲ្យ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​កណ្តាល​នេះ​ បាន​ចេញ​ទៅបោះ​ឆ្នោតនៅថ្ងៃ​អាទិត្យ​ទី៣០ ខែតុលា ឆ្នាំ​២០១១​ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ដែល​អាច​នាំ​មក​នូវ​លទ្ធិប្រជាធិបតី​នៅ​ក្នុង​តំបន់។
អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​កណ្តាល​នេះ​ បាន​ចេញ​ទៅបោះ​ឆ្នោតនៅថ្ងៃ​អាទិត្យ​ទី៣០ ខែតុលា ឆ្នាំ​២០១១​ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ដែល​អាច​នាំ​មក​នូវ​លទ្ធិប្រជាធិបតី​នៅ​ក្នុង​តំបន់។

ព័ត៌មាននៅពេលមុននេះ៖

កៀហ្ស៊ីស៊ីស្ថាន ៖ ​កាល​ពី​យប់​ថ្ងៃ​អាទិត្យអតីត​នាយក​រដ្ឋមន្ត្រី​ កៀហ្ស៊ីស៊ីស្ថាន បាន​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​ទី​មួយ​ក្នុង​ប្រទេស​នេះ​នា​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី​ចាប់​តាំង​ពីមាន​ការបះបោរ​ដែល​បាន​ទម្លាក់​អតីត​ប្រធានាធិបតី kurmanbekBakiyev ពី​តំណែង។

អ៊ីស្រាអែល ៖ ​កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើ​ពួក​ជន​សកម្មប្រយុទ្ធ​ Palestine មួយ​ក្រុម​នៅ​ក្នុង​តំបន់​ Gaza ​កាល​ពី​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ពួក​ជន​សកម្មប្រយុទ្ធ​បាន​បាញ់​រ៉ុក្កែត​ចូល​ទៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​ទី​ពីរ។

ស៊ីរី ៖ ​ពួក​អ្នក​តំណាង​សម្ព័ន្ធ​អារ៉ាប់​បាន​ជួប​ជា​មួយ​ពួក​មន្ត្រី​ស៊ីរី​នៅ​ក្នុង​រដ្ឋធានី​ Doha នៅ Qatar ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​សម្លាប់​ពួក​ជន​ស៊ីវិល​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​អាជ្ញាធរ​ស៊ីរី​ទៅ​លើ​ការ​បះបោរ​មួយ​របស់​ក្រុម​ប្រឆាំង។

អ៊ីរ៉ាក់ ៖ ​កាសែត​ The New York Times ​រាយការណ៍​ថាសហរដ្ឋ​អាមេរិក​ធ្វើការ​ចចារ​ជាមួយ​គុយវ៉ែត​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​ទាហាន​ប្រយុទ្ធ​អា​មេរិកាំង​តាំង​មូលដ្ឋាន​នៅ​ក្នុង​តំបន់ឈូង​សមុទ្រ​ពែក្ស ​ក្រោយ​បញ្ចប់​ការ​ដក​ទាហាន​ថយពី​អ៊ីរ៉ាក់ដែល​បាន​ត្រូវ​ប្រកាស​មិន​ឱ្យ​ហួស​ពី​ដំណាច់​ឆ្នាំ​នេះ​ទេ។

កែនយ៉ា ៖ ​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​ដែល​គេ​សង្ស័​យ​ថា​ជា​របស់​ប្រទេស​ Kenya បាន​ទម្លាក់​គ្រាប់បែក​លើ​ក្រុង​ Jilib នា​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​សូម៉ាលី​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​ណាស់​១០​នាក់​ស្លាប់​។

អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដាវីឌ កាម៉េរ៉ូន បាន​មាន​ប្រសាសន៍​ថា​នាវា​ជំនួញ​ដែល​មាន​ដោត​ទង់ជាតិ​អង់គ្លេស​ដែល​ធ្វើ​ដំណើរ​ក្នុង​ដែន​សមុទ្រ​ទល់​មុខ​នឹង​តំបន់​ស្នែង​នៃ​ទ្វីប​អាហ្វ្រ៊ិក​ដែល​ភាសា​អង់គ្លេស​ហៅ​ថា Horn of Africa នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​មាន​ពួក​ឆ្មាំ​ប្រដាប់​អាវុធ​ដើម្បី​រាំងរា​ការពារ​នឹង​ពួក​ចោរ​សមុទ្រ។

សហរដ្ឋ​អាមេរិក ៖ មាន​ព្យុះ​ទឹកកក​ដែល​មិន​សូវ​មានមួយ​ក្នុង​ខែ​តុលា​ក្នុង​រដ្ឋ​មួយ​ចំនួន​នា​ផ្នែក​ឦសាននៅ​អាមេរិក ​ដែល​បាន​បណ្តាលឱ្យ​មាន​មនុស្ស​បី​នាក់​ស្លាប់​និងគ្មាន​ភ្លើង​អគ្គិសនី​ក្នុង​ផ្ទះ​និងហាង​ជំនួញ​ជា​ង​២​លាន៕

XS
SM
MD
LG