ព័ត៌មានចុងក្រោយបំផុត៖
ហ្វីលីពីន៖ ខ្យល់ព្យុះត្រូពិចមួយបានបណ្ដាលឲ្យមនុស្សស្លាប់ និង បំផ្លាញទ្រព្យសម្បត្ដិនៅក្នុងប្រទេស ហ្វីលីពីន ហើយបក់បោកកាត់ប្រទេសចិនវៀតណាម និងប្រទេសថៃ បង្កឲ្យមានការជន្លៀសប្រជាជនដ៏ច្រើនសន្ធឹកចេញពីផ្លូវខ្យល់ព្យុះ។
ចិន៖ ប៉ូលីសចិននិយាយថា ជនម្នាក់កាន់កំបិតនៅដៃ បានវាយប្រហារមកលើហ្វូងមនុស្សនៅតំបន់ពាយព្យប្រទេសចិន តាមបណ្ដោយព្រំដែនស៊ិនជាង កាលពីយប់ថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦ នាក់ និង ធ្វើឲ្យរបួសមនុស្ស ២៨ នាក់ទៀត។
អេស៉្បាញ៖ ក្រុមកីឡាទាត់បាល់ជើងឯកពិភពលោកគឺ ប្រទេស អេស៉្បាញបានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់ដដែល ដូចកាលពីឆ្នាំ២០០៦ ដោយក្រុមបាល់ទាត់នៃប្រទេសបារាំងជាប់លេខពីរ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៤ នៅក្នុងប្រទេស ប្រេស៊ីល។
សហរដ្ឋអាមេរិក៖ មន្ដ្រីសេតវិមាន និងអ្នកតាក់តែងច្បាប់ថ្នាក់ខ្ពស់ របស់ សរអ បានខិតខំធ្វើឲ្យមានកិច្ចព្រមព្រៀងគ្នាដើម្បីធានាថា រដ្ឋាភិបាល មានថវិកាគ្រាប់គ្រាន់ដើម្បីបំពេញសេចក្ដីត្រូវការក្នុងការចំណាយរបស់ខ្លួន។
អាហ្វហ្គានីស្ថាន៖ មន្ដ្រីក្នុងប្រទេសអាហ្វហ្គានីស្ថាននិយាយថា ការដាក់គ្រាប់បែកផ្ទុះ ដោយប្រើរថយន្ដកាលពីថ្ងៃអាទិត្យនេះនៅខេត្ដ ហេលម៉ង់ បានសម្លាប់មនុស្ស១១នាក់ និងធ្វើឲ្យរបួសជាង១២នាក់ទៀត។
ម៉ិកស៊ីកូ៖ អាជ្ញាធរនៃប្រទសម៉ិកស៊ីកនិយាយថា ជនសង្ស័យជាមេដឹកនាំក្រុមពាលរត់គ្រឿងញៀន និងជាអ្នកដៃដល់ បានត្រូវចាប់ខ្លួននៅក្នុងក្រុង Ciudad Juarez ។ ជនសង្សយនោះ Jose Antonio Acosta Hernandez បានត្រូវចាប់បាននៅក្នុងក្រុង ជីវ៉ាវ៉ា កាលពីថ្ងៃសុក្រ។
ព័ត៌មានពីពេលមុននេះ៖
ជប៉ុន៖ មានការរញ្ជួយផែនដីខ្លាំងមួយ ដែលមានកម្លាំង៦,៤ក្នុងផ្នែកឦសាននៃប្រទេសជប៉ុនកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងតំបន់ដដែលដែល មានការខូចខាតច្រើនដោយសារការរញ្ជួយផែនដីខ្លាំងមួយមានកម្លាំង៩ហើយដែលបាននាំឱ្យមានរលកយក្សស៊ូណាមិកាលពីពេលមុននេះក្នុងឆ្នាំនេះ។
ទួរគី៖ លោកប្រធានាធិបតី Abdullah Gul នៃប្រទេសទួរគីបានមានប្រសាសន៍ថាការលាលែងចេញពីតំណែងនៃពួកអគ្គមេបញ្ជាការក្រុមយោធានៃប្រទេសទួរគីកាលពីថ្ងៃសុក្រនឹងមិនបណ្តាលឱ្យមានវិបត្តិទេ។
ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីមានការប៉ះទង្គិចដ៏ប្រល័យជាមួយក្រុមអ្នកស្រុកដែលគ្រវែងដុំថ្មនៅជិតក្រុង Deir el-Zour នាប៉ែកខាងកើតប្រទេស។
ប៉ាគីស្ថាន៖ ពួកប៉ូលីសនៅក្នុងផ្នែកនិរតីនៃប្រទេសប៉ាគីស្ថាននិយាយថាពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងលើរថយន្តក្រុងតូចមួយគ្រឿងកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យអ្នកកាន់សាសនាអ៊ីស្លាមនិកាយ Shia ១១នាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងស្ត្រីម្នាក់ផង។
អ៊ីរ៉ាក់៖ លោកនាយករដ្ឋមន្ត្រី Nouri al-Maliki ប្រទេសអ៊ីរ៉ាក់បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយសភា ដែលបានអំពាវនាវឱ្យមានការបន្ថយទំហំរបស់រដ្ឋាភិបាលឯកភាពជាតិរបស់លោក។
អាមេរិកាំង៖ មេធាវីរបស់ជនជាតិអាមេរិកាំងពីរនាក់ដែលជាប់គុកក្នុងប្រទេសអ៊ីរ៉ង់ពីបទចោទប្រកាន់ថាធ្វើចារកម្មបាននិយាយថា ការធ្វើសវនាការមួយនៅថ្ងៃអាទិត្យនេះអំពីករណីរបស់ពួកគេអាចជាការបញ្ជាក់់មួយថាពួកគេនឹងត្រូវដោះលែងក្នុងពេលឆាប់ៗ។
សហរដ្ឋអាមេរិក៖ នៅថ្ងៃសៅរ៍ ពួកមេដឹកនាំនយោបាយស.រ.អ.នៅតែទាល់ច្រកអំពីធ្វើសកម្មភាពល្អបំផុតបែបណាដើម្បីដំទ្បើងកម្រិតនៃកម្ចីប្រាក់របស់ប្រទេស និងកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល បីថ្ងៃមុនពេលប្រទេសជាតិគ្មានប្រាក់សងបំណុល។